19/08/2026
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៥៩ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងប្រាស៊ីលីយ៉ា (ASEAN Committee in Brasília – ACB)។
ពិធីនេះមានវត្តមានជាភ្ញៀវកិត្តិយសរបស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលកំពុងបំពេញទស្សនកិច្ចការងារជាប្រវត្តិសាស្ត្រនៅប្រទេសប្រេស៊ីល ដែលជាទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាធិការអាស៊ានមកកាន់ប្រទេសនេះ និង លោកជំទាវ Susan Kleebank រដ្ឋលេខាធិការទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងលោកជំទាវរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាដោយរំលេចពីការរីកចម្រើននៃទំនាក់ទំនងអាស៊ាន–ប្រេស៊ីល និងសក្តានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ពិធីនេះក៏មានការចូលរួមពីឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូត និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
ការប្រារព្ធខួបលើកទី៥៩ នៃការបង្កើតអាស៊ាននៅទីក្រុងប្រាស៊ីលីយ៉ា ស្របពេលនឹងទស្សនកិច្ចការងារជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លុះបញ្ចាំងពី សន្ទុះថ្មីនៃទំនាក់ទំនងអាស៊ាន–ប្រេស៊ីល និងការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់ភាគីទាំងពីរ ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។
--------------------------------------------
On 18 August 2026, H.E. Mr. Prak Nguon Hong, Ambassador of the Kingdom of Cambodia to the Federative Republic of Brazil, accompanied by Embassy officials, attended the celebration of the 59th Anniversary of the Association of Southeast Asian Nations (ASEAN), hosted by the Embassy of the Republic of Indonesia in its capacity as Chair of the ASEAN Committee in Brasília (ACB).
The celebration was graced by H.E. Dr. Kao Kim Hourn, Secretary-General of ASEAN, who was undertaking a historic working visit to Brazil, marking the first-ever visit by an ASEAN Secretary-General to the country, and H.E. Ms. Susan Kleebank, Secretary for Asia and the Pacific at the Ministry of Foreign Affairs of Brazil, as Guests of Honour. In their remarks, the ASEAN Secretary-General and the Brazilian Secretary for Asia and the Pacific highlighted the growing ASEAN–Brazil relationship and the potential for further strengthening and expanding cooperation between the two sides. The event also brought together Ambassadors, Heads of Diplomatic Missions, and other distinguished guests.
The celebration of ASEAN’s 59th Anniversary in Brasília, coinciding with the historic working visit of the ASEAN Secretary-General, reflected the new momentum in ASEAN–Brazil relations and the growing commitment of both sides to deepening their relationship and expanding cooperation in areas of mutual interest.