03/09/2026
ខ្ញុំនឹងចូលរួមរកយុត្តិធម៌ជូនក្រុមគ្រួសារជាងស៉ីមនិងអ៉ីស្រស់តែបើខាងលក្ខិណាត្រូវក៏ផ្តល់យត្តិធម៌អោយដូចគ្នា! បើតាមការរៀបរាប់ពីសាច់រឿងដែលបង្ហោះលើបណ្តាញសង្គមមក កុំថាពួកគាត់លោភលន់តែមកពីនាងលក្ខិណាយកមនោសច្ចេតនាក្លែងក្លាយមកបោកប្រាស់ធ្វើអោយពួកគាត់យកធ្វើជាកូនធម៌ ស្របពេលដែលពួកគាត់បាត់មាស28តម្លឹង ម៉ូយមាសបោកលុយផង និង ដោះបំណុលសងជំនួសគេបោកផងនោះ បូករួមទាំងគ្រួសារពួកគាត់ជាអ្នកជឿនិងមានរៀបគ្រូទៀតនាងលក្ខិណាដែលតាំងខ្លួនជាគ្រូទាយនិងចេះចូលរូបបានស៊ើបឬសគល់គ្រួសារគាត់ដឹងខ្ទេចរួចរៀបចំល្បិចបែបជំនឿងបោកយកទ្រព្យសម្បត្តិគាត់តែម្តង!
ឥឡូវបើកុំដោយសារកូនស្រីនាងលក្ខិណាស្លាប់ទើបរកមុខឃើញកុំអីគ្រួសារពូស៉ីមនិងអុីស្រស់ត្រូវរស់នៅដោយភាពឈឺចាប់បំផុត!
សូមមហាជនជួយវែកមុខជនបោកប្រាស់!!