អគ្គិសនី មណ្ឌលគិរី

អគ្គិសនី មណ្ឌលគិរី ផ្តល់ការផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ប្រកបដោយ ស្ថិរភាព គុណភាព ប្រសិទ្ធភាព ជូនអតិថិជន

MISSION:
Provide sufficient and consistently reliable power supply to consumers in its entire coverage areas at the competitive price. Improve the business operation to excellence and efficiency and participate in implementation of the government policies poverty reduction, environmental preservation and socioeconomic development.

សេចក្តីជូនដំណឹង អគ្គិសនីកម្ពុជានឹងសាកល្បងផ្សព្វផ្សាយសេចក្តីជូនដំណឹងប្រចាំសប្តាហ៍តាមរយៈកម្មវិធី EDC App។
06/08/2026

សេចក្តីជូនដំណឹង អគ្គិសនីកម្ពុជានឹងសាកល្បងផ្សព្វផ្សាយសេចក្តីជូនដំណឹងប្រចាំសប្តាហ៍តាមរយៈកម្មវិធី EDC App។

នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បា...
05/08/2026

នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមសំណេះសំណាល និងផ្តល់សម្ភារកីឡា​ ជូនវិទ្យាល័យមេម៉ង់​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ អគ្គិសនីមណ្ឌលគិរី​ ឆ្លៀតក្នុងឱកាសនេះដែរ​ លោកគ្រូ​ ដែលជាតំណាងឱ្យសិស្សានុសិស្សនៃវិទ្យាល័យមេម៉ង់ទាំងអស់​ គោរពថ្លែងអំណរគុណលោកប្រធាន​ និងនិយោជិតអគ្គិសនីមណ្ឌលគិរី​ដែលតែងតែយកចិត្តទុកដាក់​ ផ្តល់ជូនជាសម្ភារកីឡាដល់សាលា​។
កីឡានាំមកនូវ​ សុខភាព​ មិត្តភាព​ សាមគ្គីភាព។
សូមអរគុណ🙏

នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី...
04/08/2026

នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំ​ ជាមួយនឹងនាយកដ្ឋានអាជីវកម្មចែកចាយ​ តាមរយៈវីឌីអូពីចម្ងាយ​ ក្រោមអធិបតីភាព​ លោកឃុន​ ចន្ធា​ នាយករងអាជីវកម្មចែកចាយ​ នៃអគ្គិសនីកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ អគ្គិសនីមណ្ឌលគិរី ស្តីពីការប្រជុំពិភាក្សាកសាងផែនការ​ ផលិតកម្ម-អាជីវកម្ម ហិរញ្ញវត្ថុ និងចំណាយវិនិយោគ​ ឆ្នាំ២០២៧​ ។
សូមអរគុណ🙏

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង​ ១៦:៣៣នាទីរសៀល អគ្គិសនីមណ្ឌលគិរី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីពីឧបករណ៍...
04/08/2026

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង​ ១៦:៣៣នាទីរសៀល អគ្គិសនីមណ្ឌលគិរី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីពីឧបករណ៍ផ្តាច់-ភ្ជាប់FCO(GS50-F2)​ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការ ផ្លាស់ប្តូរត្រង់ស្វូលេខ១០២ ឆេះខូច​ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ភូមិពូរ៉ាង​ និងភូមិពូហ្យាម ឃុំសែនមនោរម្យ​ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រុមការងារបច្ចេកទេស​ បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧:១៩នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

នៅរសៀលថ្ងៃពុធ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី...
22/07/2026

នៅរសៀលថ្ងៃពុធ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចុះពិនិត្យ​ និងសិក្សាចំនួនខ្នងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិរណែង​ និងភូមិព្រះ​ ឃុំស្រែឈូក ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ ។
សូមអរគុណ🙏

នៅព្រឹកថ្ងៃពុធ​ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិ...
22/07/2026

នៅព្រឹកថ្ងៃពុធ​ ៨កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចូលរួមប្រជុំ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ អគ្គិសនីមណ្ឌលគិរី ស្តីពីការពិនិត្យពិភាក្សា ការរៀបចំផែនការផលិតកម្ម អាជីវកម្ម ហិរញ្ញវត្ថុ និងវិនិយោគសម្រាប់ឆ្នាំ២០២៧។
សូមអរគុណ🙏

នៅព្រឹកថ្ងៃអង្គារ ៧កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌល...
21/07/2026

នៅព្រឹកថ្ងៃអង្គារ ៧កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានអគ្គិសនីមណ្ឌលគិរី បានអញ្ជេីញចុះពិនិត្យការកែលម្អ​ និងភ្ជាប់ខ្សែបណ្តាញតង់ស្យុងមធ្យមMV 35គីឡូវ៉ុល​ថ្មី ស្ថិតនៅឃុំសុខសាន្ត ស្រុកកោះញែក។
សូមអរគុណ🙏

20/07/2026

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក អគ្គិសនីមណ្ឌលគិរី សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅត្រង់ស្វូលេខ P០៨ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការកែលម្អ និងរំលែកបន្ទុក ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ផ្នែកខ្លះនៃ ភូមិកណ្តាល និងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៣០នាទីព្រឹក។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

18/07/2026

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០៣នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ​រតនគិរី(GS-RTK1)F11 មូលហេតុខ្យល់កន្ត្រាក់​ ភ្លៀង​ និងផ្គររន្ទះ​ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅ៖ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្រុមការងារបច្ចេកទេស​ បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧:៤០នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២១:១៣នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីFCO(GS50-F2) មូលហេតុភ្លៀងផ្គររន្ទះ​ និងខ្...
16/07/2026

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២១:១៣នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីFCO(GS50-F2) មូលហេតុភ្លៀងផ្គររន្ទះ​ និងខ្យល់កន្ត្រាក់ខ្លាំង​ បណ្តាលឱ្យដាច់ខ្សែបណ្តាញតង់ស្យុងមធ្យមMV ១សសៃ​ (ហ្វាA)​ នៅចន្លោះបង្គោលលេខ៨៥៥-៨៥៦​ ភូមិអូររណា​ ឃុំស្រែខ្ទុម​ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅ៖ ផ្នែកខ្លះនៃឃុំស្រែខ្ទុម​ និងឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ក្រុមការងារបច្ចេកទេស​ បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឱ្យបានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២៣:១៥នាទីយប់។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ

Address

ភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី

Alerts

Be the first to know and let us send you an email when អគ្គិសនី មណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share