អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF

អគ្គលេខាធិការដ្ឋាន នៃ កសហវ  General Secretariat MEF ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គលេខាធិការដ្ឋាន បំពេញ​មុខងារ​ជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លើបេសកកម្ម​ដូចតទៅ​​៖
- ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- សម្របសម្រួលសកម្មភាពការងារ រវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋាន ក្រោមឱវាទក្រសួង ពិសេសមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរាជធានី ខេត្ត។
- ធ្វើជាសេនាធិការឱ្យ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក​ ប

ច្ចេកវិទ្យាព័ត៌មាន និងបណ្ណសារ។

អគ្គលេខាធិការដ្ឋាន​ មានភារកិច្ចដូចតទៅ​​៖​
- សម្របសម្រួល ​សកម្មភាព​គ្រប់​ថ្នាក់ គ្រប់ផ្នែក​របស់​ក្រសួង​ នៅ​ថ្នាក់កណ្តាល និងរវាង​ថ្នាក់កណ្តាល​និង​ថ្នាក់​​​មូលដ្ឋាន​ ក្រោមឱវាទក្រសួង។
- លើកគម្រោង​ថវិកាក្រសួង ប្រមូលផ្តុំ​និង​សម្របសម្រួលជំពូកថវិកា​ បម្រើឱ្យរាល់ចំណាយ​របស់​ក្រសួង។
- គ្រប់​គ្រង​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង ដោយ​ទំនាក់ទំនង​ជាមួយអង្គភាព​ពាក់​ព័ន្ធ​នៃ​ក្រសួង ស្ថាប័ន​​។
- រៀបចំ​តួនាទីនិងតំណែង​ឯកទេស​របស់ស្ថាប័ន​ និងធនធានមនុស្ស។
- វាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល​បុគ្គលិក មន្រ្តី​រាជការ​របស់ក្រសួង។
- សិក្សា ​និងវាយតម្លៃ​តម្រូវការសម្រាប់​កសាងឡើងវិញ​នូវសមត្ថភាព​ធនធានមនុស្ស​និង​ បង្កើន​​គុណភាព​វិជ្ជាជីវៈ​ផ្នែកសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ចំពោះ​មន្រ្តី​ក្រោមឱវាទក្រសួង និងមន្រ្តី​ក្រសួង ស្ថាប័នពាក់ព័ន្ធ។
- អនុវត្តការបណ្តុះបណ្តាល និង​ធ្វើវិក្រឹតការ​ជាប្រចាំ​ ដល់មន្រ្តី​រាជការរបស់ក្រសួង និង​មន្រ្តីរាជការក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តាមផ្នែកជាមូលដ្ឋានគ្រឹះនិងជំនាញឯកទេសនានា នៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ចូលរួម​រៀបចំ​សេចក្តីព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់​ក្រសួង។
- ណែនាំនិង​តាមដានការអនុវត្ត​ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង។
- ស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយកម្រង​លិខិតបទដ្ឋានគតិយុត្ត​ជាសមត្ថកិច្ចរបស់​ក្រសួង។
- រៀបចំ ​ បង្កើត​ និង​ពង្រឹង​យុទ្ធសាស្រ្ត​និង​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យានិង​ ទូរគមនាគមន៍​ ដើម្បី​ទ្រ​ទ្រង់​​​ដល់​​ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ​ ឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព​។
- អនុវត្តនិងគ្រប់គ្រង​គម្រោង “ការគ្រប់​គ្រង​ប្រព័ន្ធព័ត៌មានវិទ្យា​ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ” នៅ​គ្រប់​ដំណាក់-​កាល​ ដើម្បី​ធានា​ឱ្យបាន​នូវគោលដៅ​ នៃ​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​។

នាថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ២:៣០នាទី នៅទីស្តីការ...
21/07/2026

នាថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើស្ថានភាព និងតម្រូវការធនធានមនុស្សជាក់ស្តែងក្នុងរចនាសម្ព័ន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។

នាថ្ងៃចន្ទ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្...
20/07/2026

នាថ្ងៃចន្ទ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ ជាមួយតំណាងអគ្គនាយកដ្ឋានថវិកា ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងចរចាលើការរៀបចំគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងដើម្បីជាមូលដ្ឋានសម្រាប់កិច្ចប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ។

នាថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦ ម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋ...
16/07/2026

នាថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា គ.ស.២០២៦ ម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បាន អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលទ្ធផលបូកសរុបគម្រោងថវិកាឆ្នាំ២០២៧ ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កសហវ. ក្រោមអធិបតីភាពរបស់ ឯកឧត្ដមរដ្ឋលេខាធិការជាប្រធានកម្មវិធី នៃ កសហវ. ។ កិច្ចប្រជុំកម្រិត ប្រធានកម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិត ថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ។ កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈគ្រោងទុក និងបានបញ្ចប់នៅម៉ោង ១១៖៣០នាទីព្រឹក ក្នុងថ្ងៃដដែល។

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្តី...
10/07/2026

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(គ.ប.ទ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការត្រៀមរៀបចំផែនការសកម្មភាពលម្អិត នៃផែនការគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥-២០៣៥ និងសេចក្តីណែនាំស្តីពី ក្របខណ្ឌតាមដាន និងវាយតម្លៃលើការកាន់កាប់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានផងដែរ។

នាថ្ងៃអង្គារ-ព្រហស្បតិ៍ ៨រោច-១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧-០៩ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៨:...
09/07/2026

នាថ្ងៃអង្គារ-ព្រហស្បតិ៍ ៨រោច-១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧-០៩ ខែកក្កដា គ.ស.២០២៦ វេលាម៉ោង ៨:៣០នាទី នៅសណ្ឋាគារ ភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលើគម្រោងថវិកាឆ្នាំ២០២៧ របស់អង្គភាពថវិកាថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេសផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល ២ថ្ងៃកន្លះ ក្នុងគោលបំណងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​  ខែកក្កដា គ.ស.២០២៦​  នៅខេត្តព្រះសីហនុ...
02/07/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២​ ខែកក្កដា គ.ស.២០២៦​ នៅខេត្តព្រះសីហនុ, អគ្គលេខាធិការដ្ឋានក្រសួង បានសហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ រៀបចំសិក្ខាសាលាស្តីពី “ការតម្រង់ទិសលេីការងារសិ្ថតិ​ សេដ្ឋកិច្ចនៅមូលដ្ឋាន​ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ រាជធានី​ ខេត្ត”ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក ចន្ថា​ អគ្គលេខាធិការ។ សិក្ខាសាលានេះ​ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​, លោក លោកស្រីតំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងលោក លោកស្រីប្រធានមន្ទីរ សហវ. រាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

អប​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេ...
18/06/2026

អប​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់​ ៩០ព្រះវស្សា យាងចូល​ ៩១ព្រះវស្សា

នាថ្ងៃពុធ ៣កើត  ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស.២០២៦ ម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រស...
17/06/2026

នាថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស.២០២៦ ម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យនិងពិភាក្សាលើការផ្ទេរសិទ្ធិជូនអង្គភាពក្រោមឱវាទអង្គភាពថវិកា ដែលមានសាខានៅតាមមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីតំណាងឱ្យអង្គភាពថវិកាពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។

នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា គ.ស.២០២៦ វេលាម៉ោង ៨:៣០នាទី នៅមន្ទីរសេ...
12/06/2026

នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា គ.ស.២០២៦ វេលាម៉ោង ៨:៣០នាទី នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ, លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួងផងដែរ។

05/06/2026

Address

ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30

Telephone

+85511480777

Alerts

Be the first to know and let us send you an email when អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គលេខាធិការដ្ឋាន នៃ កសហវ General Secretariat MEF:

Shortcuts

Share