មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី

  • Home
  • Cambodia
  • Ban Lung
  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី This page will inform all of you about information of Department of Labor and Vocational Training of

សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូ...
19/08/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ

16/08/2026

🎉 អបអរសាទរដល់ក្មួយៗថ្នាក់ទី ១២ ដែលបានបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ🎓

👉 ប្អូនៗសិស្សានុសិស្សអាចទាញយក​សៀវភៅកម្រងសំណួរ ដើម្បីស្វែងយល់ពីខ្លួនឯង ឬទទួលព័ត៌មានប្រឹក្សា​ អំពីការជ្រើសរើស ជំនាញសិក្សាបន្ថែម នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឬទាក់ទងមកលេខទូរស័ព្ទ ១២៩៧។

https://drive.google.com/file/d/11DX2bdyC9F8wg2r9QMAJOjONEbQZPqQ_/view

#ក្រសួងការងារ National Employment AgencyNPIC - Nᴀᴛɪᴏɴᴀʟ Pᴏʟʏᴛᴇᴄʜɴɪᴄ Iɴꜱᴛɪᴛᴜᴛᴇ ᴏғ Cᴀᴍʙᴏᴅɪᴀវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត-National Institute of Business-NIBវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical InstituteNational Institute of Entrepreneurship and Innovation_NIEIវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTIវិទ្យាស្ថានហពុបច្ចេកទេសព្រះកុសមៈ PPITVET-News

29/07/2026
[សកម្មភាពចុះអធិការកិច្ច និងសម្របសម្រួលការងារជូនបងប្អូនកម្មករ-និយោជិត]     នាព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៦ មន្ត្រីអធិក...
27/07/2026

[សកម្មភាពចុះអធិការកិច្ច និងសម្របសម្រួលការងារជូនបងប្អូនកម្មករ-និយោជិត]

នាព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៦ មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី បានចុះពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច លើកិច្ចការងារបើកប្រាក់ឈ្នួល និង​ពិនិត្យ​ណែនាំ​ និតិវិធីជ្រើសរើសបងប្អូនកម្មករ-និយោជិតឱ្យចូលធ្វើការ ក្នុង​ក្រុម​ហ៊ុន​ឱ្យ​ស្រប​តាម​គោលការណ៍​ច្បាប់​ ស្ថិត​នៅឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

​ សកម្មភាពនេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អ រវាងតំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវសិទ្ធិផលប្រយោជន៍ និងបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ។
#មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី #អធិការកិច្ចការងារ #ដូនពេញអាហ្រ្គីកូ #ស្រុកលំផាត់ #ខេត្តរតនគិរី

ខេត្តរតនគិរី  មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,៤០៥ កន្លែង(10-07-2026) ...
10/07/2026

ខេត្តរតនគិរី មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ១,៤០៥ កន្លែង(10-07-2026) 🙏ទំនាក់ទំនងមកលេខ 088 95 77 770

សេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រវិជ្ជាជីវៈអាជ្ញាកណ្ដាលការងារ ជំនាន់ទី១
01/07/2026

សេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រវិជ្ជាជីវៈអាជ្ញាកណ្ដាលការងារ ជំនាន់ទី១

29/06/2026

វីដេអូ៖ វឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយ និងលុបបំបាត់ពលកម្មកុមារ

កុមារគ្រប់រូបមានសិទ្ធិរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព ទទួលបានការអប់រំ និងមានឱកាសអភិវឌ្ឍសក្តានុពលរបស់ខ្លួន ដោយគ្មានការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

រាជរដ្ឋាភិបាល បន្តបង្ហាញការប្តេជ្ញាចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ តាមរយៈការពង្រឹងការអនុវត្តច្បាប់ការងារ និងគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» ព្រមទាំងការលើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន និងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល។

ដោយឈរលើការប្តេជ្ញាចិត្តដ៏មុតមាំ វីដេអូនេះ បង្ហាញពីវឌ្ឍនភាព សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ ការត្រួតពិនិត្យលក្ខខណ្ឌការងារ ការលើកកម្ពស់ការយល់ដឹង ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការពង្រីកឱកាសទទួលបានការអប់រំ និងការគាំពារសង្គម ព្រមទាំងការងារសមរម្យសម្រាប់មនុស្សពេញវ័យ ដើម្បីដោះស្រាយមូលហេតុឫសគល់នៃពលកម្មកុមារ។

ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាព និងលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយ និងលុបបំបាត់ពលកម្មកុមារក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងពន្លឿនការអនុវត្តវិធានការនានា ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោល ឬបាត់បង់សិទ្ធិក្នុងការទទួលបានការអប់រំ ការលេងកម្សាន្ត និងការអភិវឌ្ឍសក្តានុពលរបស់ខ្លួន ដោយសារពលកម្មកុមារនោះឡើយ។

«ការទប់ស្កាត់ពលកម្មកុមារ ជាទំនួលខុសត្រូវរួមរបស់គ្រួសារ និយោជក និងសង្គមទាំងមូល

“រួមគ្នាលុបបំបាត់ពលកម្មកុមារនៅថ្ងៃនេះ ដើម្បីទទួលបានការងារសមរម្យនៅថ្ងៃស្អែក”

“កុមារគ្រប់រូបគួរទទួលបានកុមារភាពដ៏ល្អប្រសើរ”

«រួមគ្នាបង្កើតបរិយាកាសដែលគ្មានពលកម្មកុមារ ដើម្បីឱ្យកុមារគ្រប់រូបទទួលបានសិទ្ធិ ក្តីសុបិន និងអនាគតដ៏ភ្លឺស្វាង»

24/05/2026

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះកោតសរសើរ និងពេញចិត្តក្រសួងការងារនិងអាជ្ញាធរដែលខ្នះខ្នែងជួយបានលឿនរហ័ស និងគ្រប់បែបយ៉ាងក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង-ស្វាយរៀង

24/05/2026

ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ឆ្នាំង

23/05/2026

សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦

Address

Ban Lung

Telephone

+855977588555

Website

Alerts

Be the first to know and let us send you an email when មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share