NCTP : National Committee for Tourism Professionals

NCTP : National Committee for Tourism Professionals NCTP is in charge of implementing ASEAN Mutual Recognition Arrangement on Tourism Professionals

គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍(NCTP) ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ចាជីវៈជាអនុប្រធាន។ សមាជិកផ្សេងៗទៀតរួមមាន តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមភោជនីដ្ឋានកម្ពុជា តំណាងសមាគមទីភ្នាក់ងារទេេសចរណ៍កម្ពុជា សាលាសណ្ឋាគារ និងទេសចរណ៍ PSE សាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule

[English Below]ពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តផែនការសកម្មភាពខែសីហា និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានបណ្តុះបណ្ត...
05/08/2026

[English Below]
ពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអនុវត្តផែនការសកម្មភាពខែសីហា និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍!!

ទីស្តីការក្រសួងទេសចរណ៍៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីពិនិត្យ វាយតម្លៃ និងឆ្លុះបញ្ចាំងលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងកំណត់ទិសដៅអនុវត្តការងារបន្ត។

ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្មារតីការងារជាក្រុម រហូតសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក។

កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសំខាន់ៗសម្រាប់អនុវត្តន៍នឹងលើកទិសដៅការងារបន្តរួមមាន៖

១.ត្រៀមបើកវគ្គបណ្តុះបណ្តាល «គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ លើសេវាកម្មសណ្ឋាគារ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP)» ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
២.រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP)»ក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកជំនាញទេសចរណ៍ដែលបានបោះបង់ការសិក្សាក្រោមថ្នាក់ទី៩ ឱ្យទទួលបានការអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអនឡាញ និងឱកាសវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន (Recognition of Prior Learning: RPL) ដើម្បីពង្រីកឱកាសសិក្សាពេញមួយជីវិតក្នុងវិស័យទេសចរណ៍។
៣.រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីជំនាញវិជ្ជាជីវៈទេសចរណ៍ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសកំពង់ឈើទាល ខេត្តកំពង់ធំ។
៤.ពិនិត្យនីតិវិធីចុះបញ្ជីទទួលសាលាបណ្តុះបណ្តាលសាលាវិជ្ជាជីៈស្រាក្រឡុក និងមជ្ឍមណ្ឌលភាសាអង់គ្លេស Edifyworld (Hybird)
៥.គ្រោងរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា
៦.គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) សម្រាប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត
៧.រៀបចំចុះត្រួតពិនិត្យគុណភាពសាលាបណ្តុះបណ្តាលដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍
៨.បន្តការធ្វើបច្ចុប្បន្នភាពជំនាញ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងវិស័យទេសចរណ៍
៩.ត្រៀមរៀបចំការវាយតម្លៃការសិក្សាពីមុន ជូនដល់អ្នកជំនាញទេសចរណ៍ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍
១០.ជំរុញ និងធ្វើការរៀបចំបណ្តាញសាស្រាចារ្យ និងអ្នកជំនាញក្នុង​វិស័យទេសចរណ៍
១១.រៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី «ហូកាបៃតង (Green HoKa)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍
១២.គ្រោងរៀបចំសិក្ខាសាលាផ្តល់សុពលភាពលើឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញទាំង៤
១៣.គ្រោងរៀបចំទិវាជំនាញហូកា​ នៅអំឡុងខែកញ្ញា ខាងមុខ
១៤.រៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលកម្មវិធី «ហូកាបៃតង (Green HoKa)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
១៥.គ្រោងអនុវត្តវគ្គបណ្តុះបណ្តាលជំនាញសុខុមាលភាព ស្ប៉ា និងម៉ាស្សា សំដៅពង្រឹងជំនាញវិជ្ជាជីវៈ និងឆ្លើយតបតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍។

ជាមួយគ្នានេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានជំរុញឱ្យមន្ត្រីរាជការគ្រប់រូបបន្តពង្រឹងវិន័យការងារ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច បង្កើនស្មារតីម្ចាស់ការ និងការច្នៃប្រឌិត ព្រមទាំងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការក្នុងអង្គភាព ដើម្បីធានាឱ្យការអនុវត្តផែនការសកម្មភាព និងភារកិច្ចការងារសម្រេចបានប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅ និងគោលនយោបាយរបស់ក្រសួងទេសចរណ៍។

Reviewing Work Progress, Accelerating the Implementation of the August Action Plan, and Setting Strategic Priorities for the Department of Tourism Vocational Training!!

Ministry of Tourism Headquarters: On the morning of Wednesday, 5 August 2026, Dr. Choub Ratana, Director of Tourism Professional Training Department, Head of the Secretariat of the National Tourism Professional Committee, and Head of the Secretariat of the HoKa Project Steering Committee, chaired an internal departmental meeting to review, evaluate, and reflect on the achievements accomplished to date, while defining strategic priorities and work plans for the months ahead.

At the outset of the meeting, Dr. Ratana expressed his sincere appreciation and commendation to all civil servants and staff members for their dedication, professionalism, strong sense of responsibility, teamwork, solidarity, and institutional unity, which have collectively contributed to the Department’s significant achievements over the past months.

The meeting reviewed the progress of key initiatives and identified the following priorities for continued implementation:

1. Preparations for the National Master Trainer and National Assessor Training Programme on Hotel Services, conducted in accordance with the ASEAN Mutual Recognition Arrangement on Tourism Professionals (MRA-TP), scheduled to take place in Siem Reap Province from 17–23 August 2026.
2. Organization of a dissemination workshop on the Basic Education Equivalency Programme (BEEP) to provide tourism professionals who discontinued their formal education before Grade 9 with opportunities to pursue basic education through an online learning system and access Recognition of Prior Learning (RPL) assessments, thereby promoting lifelong learning within the tourism sector.
3. Organization of a tourism vocational career awareness seminar at Kampong Chheu Teal General and Technical High School, Kampong Thom Province.
4. Review of the registration and accreditation procedures for the Bartending Vocational Training School and the Edifyworld (Hybrid) English Language Centre.
5. Preparations for the signing of Memoranda of Understanding (MoUs) between the Ministry of Tourism and the Royal Academy of Cambodia, the Ministry of Labour and Vocational Training, and the Ministry of Education, Youth and Sport.
6. Preparation of a consultation workshop on the utilization of the Cambodia Tourism Professionals Registration System (CTPRS) for Provincial and Municipal Departments of Tourism.
7. Quality assurance inspections of tourism training institutions officially recognized by the Ministry of Tourism.
8. Continuation of upskilling and capacity-building initiatives to strengthen the competencies of tourism professionals.
9. Preparations for Recognition of Prior Learning (RPL) assessments for tourism professionals and employees working across the tourism industry.
10. Promotion and establishment of a national network of lecturers and tourism experts to enhance professional collaboration and knowledge sharing.
11. Preparations for the official launch of the Green HoKa Programme, scheduled for 18 August 2026 at the Ministry of Tourism Headquarters.
12. Preparation of a validation workshop for the Cambodian Hospitality Training Curriculum (HoKa) covering all four occupational areas.
13. Preparations for HoKa Skills Day, planned for September 2026.
14. Organization of the Green HoKa National Assessor Training Programme, to be held in Phnom Penh from 24–28 August 2026.
15. Preparation for the implementation of vocational training programmes in wellness, spa, and massage services, aimed at strengthening professional competencies and responding to the evolving labour market demands of the tourism industry.

During the meeting, Dr. Ratana also encouraged all officials to further strengthen professional discipline, enhance the quality and efficiency of their work, foster greater initiative and innovation, and reinforce institutional solidarity, unity, and collaboration. These collective efforts will ensure the effective implementation of the Department’s action plans and operational priorities in alignment with the strategic direction and policy objectives of the Ministry of Tourism.











[English Below]ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្...
04/08/2026

[English Below]
ក្រសួងទេសចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ Edifyworld ដើម្បីអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច!!

ទីស្តីការក្រសួងទេសចរណ៍៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋាន ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Mark Windale នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Edifyworld Co., Ltd. ដើម្បីពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងស្តង់ដារអន្តរជាតិ។

ក្នុងជំនួបនេះ លោកបណ្ឌិតប្រធាននាយកដ្ឋាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Mark Windale និងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍជំនាញភាសាអង់គ្លេសសម្រាប់អ្នកជំនាញទេសចរណ៍កម្ពុជា។ លោកបណ្ឌិតក៏បានគូសបញ្ជាក់អំពីការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់យ៉ាងខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួន ៣ រួមមាន៖ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) កម្មវិធីបណ្តុះបណ្តាលស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ (CQF) និងកម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអាស៊ាន (ASEAN MRA-TP) ដែលជាយន្តការសំខាន់ក្នុងការលើកកម្ពស់គុណភាពអ្នកជំនាញទេសចរណ៍ បង្កើនឱកាសការងារ និងពង្រឹងសមត្ថភាពប្រកួតប្រជែងសម្រាប់ការធ្វើចល័តភាពការងារនៅក្នុងតំបន់ និងអន្តរជាតិ។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ និងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖

១.ពិនិត្យនីតិវិធីចុះបញ្ជីក្រុមហ៊ុន Edifyworld Co., Ltd. ជាស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លើជំនាញភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ដោយផ្តល់កម្មវិធីបណ្តុះបណ្តាលដែលមានគុណភាព និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីជួយដល់អ្នកជំនាញទេសចរណ៍កម្ពុជាបង្កើនសមត្ថភាព និងពង្រីកឱកាសការងារទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។

២.សិក្សាលទ្ធភាពរៀបចំសិក្ខាសាលា និងថ្នាក់បណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតពិសេស (Master Class) សម្រាប់គ្រូបង្គោល អ្នកវាយតម្លៃបង្គោល និងថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងសមត្ថភាពទំនាក់ទំនងជាភាសាអង់គ្លេសឱ្យស្របតាមស្តង់ដារអន្តរជាតិ។

៣.ពិនិត្យលទ្ធភាពកៀរគរប្រភពហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសហគ្រិនខ្មែរ (Khmer Enterprise) ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់ សម្រាប់សហគ្រិន អាជីវកម្មទេសចរណ៍ និងអ្នកជំនាញទេសចរណ៍ទូទាំងប្រទេស ស្របតាមតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម។

៤.ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័នបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីដាក់បញ្ចូលកម្មវិធីភាសាអង់គ្លេសសម្រាប់វិស័យបដិសណ្ឋារកិច្ច ជួយដល់សិស្ស និស្សិត យុវជនក្រីក្រ និងយុវជនងាយរងគ្រោះ ទទួលបានឱកាសសិក្សា និងអភិវឌ្ឍជំនាញភាសាអង់គ្លេសប្រកបដោយគុណភាព ដែលនឹងរួមចំណែកលើកកម្ពស់ភាពមានការងារធ្វើ ការបង្កើនប្រាក់ចំណូល និងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

ជំនួបពិភាក្សានេះបានបង្ហាញពីឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការកសាងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យមានសមត្ថភាពភាសាអង់គ្លេសកាន់តែរឹងមាំ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ស្តង់ដារអាស៊ាន និងនិន្នាការអភិវឌ្ឍវិស័យទេសចរណ៍សកល ដែលជាកត្តាសំខាន់ក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើនភាពប្រកួតប្រជែង និងគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាវិស័យសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។

The Ministry of Tourism Expands Collaboration with Edifyworld to Strengthen English Language Competencies for the Hospitality and Tourism Sector!!

Phnom Penh, Ministry of Tourism Headquarters: On the afternoon of 3 August 2026, Dr. Choub Ratana, Director of the Tourism professional Training Department and Head of the Secretariat of the National Committee for Tourism Professionals, led officials from the Department in a working meeting with Dr. Mark Windale, Managing Director of Edifyworld Co., Ltd. The meeting focused on exploring opportunities for strategic collaboration to advance English language training for Cambodia’s hospitality and tourism sector, with the objective of strengthening the competencies of tourism professionals to meet evolving labour market demands and international industry standards.

During the meeting, Dr. Choub Ratana warmly welcomed Dr. Mark Windale and highly appreciated Edifyworld’s initiative to establish a partnership with the Ministry of Tourism in support of English language capacity development for Cambodia’s tourism workforce. He also highlighted the visionary leadership and strong commitment of H.E. the Minister of Tourism to human capital development through the implementation of three flagship training initiatives: the Hospitality Kampuchea (HoKa) Programme, the Cambodian Qualifications Framework (CQF)-aligned Training Programme, and the ASEAN Mutual Recognition Arrangement on Tourism Professionals (ASEAN MRA-TP). These initiatives serve as key mechanisms for enhancing the quality of tourism professionals, expanding employment opportunities, and strengthening workforce competitiveness and labour mobility at both regional and international levels.

The two parties exchanged views and explored potential areas of collaboration, including:

1. Registration of Edifyworld Co., Ltd. as a Tourism Vocational Training Institution Exploring the registration process for Edifyworld Co., Ltd. as an accredited tourism vocational training provider specializing in English for Hospitality. The proposed programmes aim to deliver high-quality, internationally recognized training that enhances the competencies of Cambodian tourism professionals while expanding their employment opportunities domestically, regionally, and globally.
2. Development of Specialized English Training and Master Classes
Assessing the feasibility of organizing specialized English language workshops and Master Classes for master trainers, master assessors, tourism executives, and industry managers to strengthen both professional expertise and English communication skills in accordance with international standards.
3. Mobilization of Financial Support for English Language Training Exploring opportunities to secure financial support from the Skills Development Fund (SDF) and Khmer Enterprise to support English language training programmes ranging from foundation to advanced levels for tourism entrepreneurs, tourism enterprises, and tourism professionals nationwide, in response to the practical needs of the industry.
4. Expanding Partnerships with Higher Education and Vocational Institutions Examining opportunities to broaden collaboration with universities and tourism vocational education and training institutions to integrate Hospitality English programmes into their curricula. This initiative aims to provide students, disadvantaged youth, and vulnerable young people with greater access to quality English language education, thereby improving employability, increasing income-generating opportunities, and contributing to the sustainable development of Cambodia’s tourism sector.

The meeting reflected the shared commitment of both parties to establishing an effective and forward-looking partnership to strengthen human resource development within Cambodia’s tourism industry. By enhancing English language proficiency among tourism professionals, the collaboration seeks to align workforce capabilities with the demands of the digital economy, ASEAN standards, and global tourism development trends. Ultimately, this partnership is expected to contribute to improved service quality, enhanced international competitiveness, and the Royal Government of Cambodia’s vision of developing a resilient, inclusive, and sustainable tourism sector.










[English Below]សេចក្តីជូនដំណឹង📢សមាគមបំពេញសុបិនយុវជន សូមជម្រាបជូនដំណឹងដល់យុវជនទាំងអស់ ដែលបានបោះបង់ការសិក្សានៅកម្រិតបឋមសិក...
04/08/2026

[English Below]
សេចក្តីជូនដំណឹង📢
សមាគមបំពេញសុបិនយុវជន សូមជម្រាបជូនដំណឹងដល់យុវជនទាំងអស់ ដែលបានបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ឬអនុវិទ្យាល័យ ឱ្យបានជ្រាបថា សមាគមកំពុងផ្តល់ឱកាសដាក់ពាក្យស្នើសុំចូលរៀនជំនាញផ្នែក បដិសណ្ឋារកិច្ច ដោយទទួលបាន អាហារូបករណ៍ ១០០% ចំនួន៦០នាក់ សម្រាប់រយៈពេល ១០ ខែ ក្នុងឆ្នាំសិក្សា ២០២៧។
ជំនាញដែលអាចជ្រើសរើសសិក្សារួមមាន៖
១.ជំនាញកូនកាំបិត (ការចម្អិនម្ហូប)
២.ជំនាញគេហកិច្ច(រៀបចំបន្ទប់)
៣.ជំនាញសេវាកម្មភោជនីយដ្ឋាន
-ឆុងកាហ្វេ
-ក្រឡុកស្រា
-គិតលុយ
៤.ជំនាញការិយាល័យជួរមុខ

សូមយុវជនដែលមានចំណាប់អារម្មណ៍ រួសរាន់ដាក់ពាក្យស្នើសុំចូលរៀន ដើម្បីទទួលបានឱកាសបណ្តុះបណ្តាលជំនាញ និងត្រៀមខ្លួនសម្រាប់អនាគតការងារ។
សមាគមបំពេញសុបិនយុវជន សូមអរគុណ។

ANNOUNCEMENT📢

The Youth Dream Fulfillment Association is pleased to inform all young people who have discontinued their education at the primary or lower secondary school level that applications are now open for 100% scholarship opportunities in the Hospitality Programme.

A total of 60 scholarships will be awarded for a 10-month training programme for the 2027 academic year.

Applicants may choose to specialize in one of the following fields:

1. Culinary Arts (Food Preparation and Cooking)
2. Housekeeping Operations
3. Food and Beverage Service, including:
* Barista Skills
* Bartending
* Cashier Operations
4. Front Office Operations

Interested youth are encouraged to submit their applications as soon as possible to take advantage of this valuable opportunity to acquire professional hospitality skills and prepare for meaningful employment and future career development.

The Youth Dream Fulfillment Association sincerely thanks all interested applicants and looks forward to supporting the next generation of skilled hospitality professionals.












[English Below]គិតគូរពីសុវត្ថិភាពទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវមានជំនាញសង្គ្រោះបឋមច្បាស់លាស់!!ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣...
03/08/2026

[English Below]
គិតគូរពីសុវត្ថិភាពទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវមានជំនាញសង្គ្រោះបឋមច្បាស់លាស់!!

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក​វេជ្ជបណ្ឌិត​ ណែម​ ចន្នី​ គ្រូពេទ្យ​ព្យាបាល​ផ្នែក​សង្រ្គោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ​ខេត្ត​ស្ទឹងត្រែង​
រួមជាមួយ លោក​ ធី​ ស៊ី​ថា​ មន្រ្ដី​ផ្នែក​សង្រ្គោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ​ខេត្ត​ស្ទឹងត្រែង​ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់សិក្ខាកាមនៅខេត្តស្ទឹងត្រែង។

ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាល លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនស្តីពី «សមត្ថភាពផ្នែកសង្គ្រោះបឋម (First Aid Skills)» ដែលជាជំនាញចាំបាច់សម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការឆ្លើយតបនឹងស្ថានភាពអាសន្ន និងការពារសុវត្ថិភាពរបស់ភ្ញៀវទេសចរ។ មេរៀននេះផ្តោតលើការបង្កើនសមត្ថភាពសិក្ខាកាមក្នុងការវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ការផ្តល់ជំនួយបឋមបានត្រឹមត្រូវ និងការសម្របសម្រួលជាមួយស្ថាប័នសុខាភិបាលនៅពេលមានហេតុការណ៍បន្ទាន់។

គោលបំណងសំខាន់នៃមេរៀន រួមមាន៖
១.យល់ដឹងអំពីគោលការណ៍សង្គ្រោះបឋម និងអនុវត្តវិធីសាស្ត្រជួយសង្គ្រោះជនរងគ្រោះនៅដំណាក់កាលដំបូង មុនពេលក្រុមគ្រូពេទ្យមកដល់។
២.ការគ្រប់គ្រងសុវត្ថិភាព៖ បង្កើនសមត្ថភាពក្នុងការវាយតម្លៃហានិភ័យ ការពារសុវត្ថិភាពរបស់ភ្ញៀវ និងគ្រប់គ្រងទីតាំងកើតហេតុឱ្យមានសុវត្ថិភាព។
៣.ការសង្កេត និងវាយតម្លៃស្ថានភាពអ្នករងគ្រោះ៖ រៀនសង្កេតសញ្ញាជីវិត វាយតម្លៃកម្រិតរបួស និងកំណត់អាទិភាពក្នុងការផ្តល់ជំនួយបឋម។
៤.ការឆ្លើយតបចំពោះស្ថានភាពអាសន្នទូទៅ៖ អនុវត្តវិធីដោះស្រាយករណីសន្លប់ ហូរឈាម បាក់ឆ្អឹង រលាក ខាំដោយសត្វ ឬជំងឺភ្លាមៗដែលអាចកើតមានក្នុងដំណើរទេសចរណ៍។
៥.ការទំនាក់ទំនង និងសម្របសម្រួល៖ ពង្រឹងជំនាញទំនាក់ទំនងជាមួយក្រុមសង្គ្រោះបន្ទាន់ មណ្ឌលសុខភាព និងអ្នកពាក់ព័ន្ធ ដើម្បីធានាការជួយសង្គ្រោះបានទាន់ពេលវេលា។

មេរៀននេះបានរួមចំណែកពង្រឹងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ឱ្យអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពអាសន្ន កាត់បន្ថយហានិភ័យ និងការពារអាយុជីវិតរបស់ភ្ញៀវទេសចរ។ ជំនាញសង្គ្រោះបឋម គឺជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងភាពជឿជាក់នៃសេវាកម្មទេសចរណ៍ ស្របតាមគោលដៅអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងចីរភាព។

Prioritizing Tourist Safety: Community Tour Guides Must Be Equipped with Essential First Aid Skills

Stung Treng Province: On 31 July 2026, Dr. Naem Channy, Emergency Medicine Physician at Stung Treng Provincial Referral Hospital, together with Mr. Thy Sitha, Emergency Department Officer at Stung Treng Provincial Referral Hospital, served as guest lecturers in the Community Tour Guide Training Programme conducted for trainees in Stung Treng Province.

During the training, the guest lecturers shared professional knowledge, practical experience, and technical expertise on the topic of “First Aid Skills,” a fundamental competency for tour guides in responding effectively to emergencies and ensuring the safety and well-being of tourists. The session focused on strengthening participants’ ability to assess emergency situations, administer appropriate immediate first aid, and coordinate effectively with healthcare institutions during critical incidents.

The lesson was designed to achieve the following learning objectives:

1. Understanding First Aid Principles: Develop participants’ understanding of fundamental first aid principles and equip them with the skills to provide immediate assistance to injured or ill individuals before professional medical personnel arrive.
2. Safety Management: Strengthen participants’ capacity to identify and assess potential risks, ensure the safety of tourists, and maintain a secure environment at incident sites.
3. Casualty Assessment: Enhance participants’ ability to recognize vital signs, assess the severity of injuries or illnesses, and prioritize appropriate first aid interventions.
4. Emergency Response: Develop practical competencies in managing common emergencies encountered during tourism activities, including unconsciousness, severe bleeding, fractures, burns, animal bites, and sudden medical conditions.
5. Communication and Coordination: Reinforce effective communication and coordination with emergency response teams, healthcare facilities, and relevant stakeholders to ensure timely and efficient emergency assistance.

This lesson significantly strengthened the competencies of community tour guides, enabling them to respond confidently and effectively to emergency situations, minimize risks, and contribute to safeguarding the lives and well-being of tourists. First aid competency is an indispensable component of professional tour guiding, enhancing the quality, safety, and credibility of tourism services while supporting Cambodia’s broader objective of developing a highly skilled, professional, and sustainable tourism workforce.

[English Below]សមិទ្ធផល និងភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍!វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោមកិច្ច...
03/08/2026

[English Below]
សមិទ្ធផល និងភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍!

វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ កំពុងដំណើរការយ៉ាងរលូន និងទទួលបានផ្លែផ្កាជាទីមោទនៈ។ សម្រាប់សប្ដាហ៍នេះ វគ្គនីមួយៗសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ បានបញ្ចប់ការសិក្សាមុខវិជ្ជាចំនួនពីរ ដែលឧទ្ទេសនាមដោយវាគ្មិនកិត្តិយស និងជាមន្ត្រីជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖ (១) "លក្ខណៈពិសេសនៃសម្បត្តិបេតិកភណ្ឌពិភពលោក" ដោយ ឯកឧត្តម លី វណ្ណា និង (២) "ដំណើរការ និងនីតិវិធីនៃការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោក៖ ករណីសិក្សាលើការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា" ដោយ លោក ហង្ស និស្ស័យ។
២. វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី២១ បានបញ្ចប់មុខវិជ្ជា "វប្បធម៌ និងអរិយធម៌ខ្មែរ" ដែលឧទ្ទេសនាមដោយ លោកបណ្ឌិត ហែម ឡាច។
៣. វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៨ បានបញ្ចប់មុខវិជ្ជា "វិធីសាស្ត្រដឹកនាំទេសចរ" ឧទ្ទេសនាមដោយ លោក ហួរ ជួប ហើយបច្ចុប្បន្នកំពុងបន្តសិក្សាមុខវិជ្ជា "ភូមិសាស្ត្រទេសចរណ៍កម្ពុជា" សម្របសម្រួលដោយ លោក ឡុង វុឌ្ឍ៊ី។

ក្រៅពីការសិក្សាទ្រឹស្តី ក្រោយបញ្ចប់មុខវិជ្ជានីមួយៗ សិក្ខាកាមទាំងអស់ត្រូវចូលរួមការប្រឡងវាស់ស្ទង់សមត្ថភាព និងធ្វើកិច្ចការស្រាវជ្រាវ ដើម្បីទទួលបានពិន្ទុបន្ថែមលើការចូលរួមថ្នាក់រៀន។ ជាការវាយតម្លៃ សិក្ខាកាមទាំងអស់បានចូលរួមសហការយ៉ាងល្អប្រសើរជាមួយអង្គភាពទទួលបន្ទុកការបណ្តុះបណ្តាល ប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។

Key Achievements in Our Tour Guide Training Programs!

The Tour Guide Training Programs, organized in strategic collaboration with partner universities, continue to progress smoothly with outstanding academic outcomes. Highlights and key modules completed this week include:
The 7th National Tour Guide Training Program successfully concluded two key modules facilitated by distinguished experts from the Ministry of Culture and Fine Arts:
(1) "Distinctive Characteristics of World Heritage Properties" presented by H.E. Ly Vanna
(2) "Processes and Procedures for World Heritage Listing: A Case Study on the Nomination of Cambodia's Sites of Remembrance" presented by Mr. Hang Nissai.
The 21st Regional Tour Guide Training Program (Phnom Penh & Surrounding Areas) completed the module on "Khmer Culture and Civilization," instructed by Dr. Hem Lach.
The 28th Regional Tour Guide Training Program (Siem Reap & Surrounding Areas) completed the module on "Tour Guiding Techniques and Methodologies" instructed by Mr. Hour Chhoob, and is currently advancing through the module on "Tourism Geography of Cambodia," taught by Mr. Long Vutthy.

In addition to theoretical instruction, trainees undergo comprehensive competency evaluations and conduct independent research tasks following each module to earn academic credits alongside active attendance. Overall, the trainees have demonstrated exceptional collaboration, professional commitment, and a strong spirit of solidarity with the training management committee.

#វគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ #ក្រសួងទេសចរណ៍ #មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា #អភិវឌ្ឍន៍ធនធានមនុស្ស #ទេសចរណ៍កម្ពុជា

[English Below]ស្ទឹងត្រែង បង្កើនសមត្ថភាពមគ្គុទ្ទេសក៍សហគមន៍ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ប្រកបដោយចីរភាព!!ខេត្តស្ទឹងត្...
31/07/2026

[English Below]
ស្ទឹងត្រែង បង្កើនសមត្ថភាពមគ្គុទ្ទេសក៍សហគមន៍ ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ប្រកបដោយចីរភាព!!

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ហាក់ អនុប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាល «ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍» សម្រាប់សិក្ខាកាមនៅខេត្តស្ទឹងត្រែង។

ក្នុងដំណើរការនៃវគ្គបណ្តុះបណ្តាល លោកគ្រូឧទ្ទេសបានចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែង និងបច្ចេកទេសវិជ្ជាជីវៈលើមេរៀនស្តីពី «ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត សក្ដានុពលទេសចរណ៍ខេត្តស្ទឹងត្រែង» មេរៀននេះបានបង្ហាញពីទីតាំងភូមិសាស្ត្ររបស់ខេត្ត ប្រវត្តិនៃការកកើត និងការអភិវឌ្ឍ ព្រមទាំងសក្ដានុពលផ្នែកទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយចីរភាព។

គោលបំណងសំខាន់នៃមេរៀន រួមមាន៖
១.លើកកម្ពស់ការយល់ដឹងអំពីទីតាំងភូមិសាស្ត្រ ព្រំប្រទល់ និងលក្ខណៈធម្មជាតិរបស់ខេត្តស្ទឹងត្រែង។
២.ស្វែងយល់ពីប្រវត្តិនៃការកកើត ការវិវត្ត និងអត្តសញ្ញាណប្រវត្តិសាស្ត្ររបស់ខេត្ត។
៣.ស្គាល់អំពីសក្ដានុពលធនធានធម្មជាតិ វប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៤.ពង្រឹងការយល់ដឹងអំពីតួនាទីរបស់វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។
៥.ជំរុញការចូលរួមក្នុងការអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
៦.អនុវត្តចំណេះដឹងដែលទទួលបាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ។
មេរៀននេះមានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹងទូលំទូលាយអំពីសក្តានុពល និងអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែង ដែលជាមូលដ្ឋានសម្រាប់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យទេសចរណ៍។ លើសពីនេះ វាបានជួយបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ព្រមទាំងជំរុញឱ្យសិក្ខាកាមចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចីរភាព ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកិត្យានុភាពរបស់ខេត្តស្ទឹងត្រែង និងព្រះរាជាណាចក្រកម្ពុជា។

Stung Treng Strengthens the Capacity of Community Tour Guides to Promote Sustainable Tourism Potential

Stung Treng Province: On 30 July 2026, Mr. Chea Hak, Deputy Chief of the Office of the Provincial Department of Tourism of Stung Treng, served as a guest lecturer in the Community Tour Guide Training Program conducted for trainees in Stung Treng Province.

During the training, the guest lecturer shared practical knowledge, professional experience, and technical expertise through a lecture entitled “Geography, History, and Tourism Potential of Stung Treng Province.” The session provided participants with a comprehensive understanding of the province’s geographical location, historical evolution, and tourism assets, including its natural, cultural, and historical attractions. These resources serve as a strong foundation for local economic development and the promotion of sustainable tourism.

The key learning objectives of the session were to:

1. Enhance participants’ understanding of the geographical location, boundaries, and natural characteristics of Stung Treng Province.
2. Provide insights into the province’s historical origins, development, and unique historical identity.
3. Increase awareness of the province’s natural resources, cultural heritage, and major tourist destinations that have the potential to attract both domestic and international visitors.
4. Strengthen understanding of the tourism sector’s contribution to economic and social development, as well as employment generation for local communities.
5. Encourage active participation in the conservation of natural and cultural heritage while promoting sustainable tourism development.
6. Enable participants to apply the knowledge acquired to effectively promote and showcase the tourism potential of Stung Treng Province to wider audiences.

This lesson played a vital role in equipping trainees with a comprehensive understanding of the distinctive identity and tourism potential of Stung Treng Province, thereby establishing a solid foundation for tourism development. Furthermore, it fostered a sense of pride and responsibility for preserving the province’s natural and cultural heritage, while encouraging participants to become active ambassadors for responsible and sustainable tourism. Through these efforts, the program contributes to strengthening the local economy and enhancing the reputation of both Stung Treng Province and the Kingdom of Cambodia as attractive and sustainable tourism destinations.

Address

Ministry Of Tourism Of Cambodia
Cambodia

Alerts

Be the first to know and let us send you an email when NCTP : National Committee for Tourism Professionals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to NCTP : National Committee for Tourism Professionals:

Shortcuts

Share