គណបក្សជំនាន់ថ្មីខេត្តកំពត

  • Home
  • Cambodia
  • Kâmpôt
  • គណបក្សជំនាន់ថ្មីខេត្តកំពត

គណបក្សជំនាន់ថ្មីខេត្តកំពត សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព
Solidarity Freedom Justice Peace

07/08/2026

ប្រភព÷វិទ្យុខ្មែរប៉ុស្តិ៍(KPR)

ក្នុងនាមជាប្រធានគណបក្សក្រៅរដ្ឋាភិបាលមួយរូប លោកមាជ សុវណ្ណារ៉ា យល់ឃើញថាបញ្ហាគ្រឿងញៀន គឺជារឿងរ៉ាវមួយដ៏ស្មុគស្មាញ ដែលបានកើតឡើងនៅក្នុងសង្គមកម្ពុជា។

ស្របពេលដែលបញ្ហាគ្រឿងញៀននេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងភាពភ័យខ្លាចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ខណៈនាពេលថ្មីៗនេះ មានមន្រ្តីនគរបាល និងប្រជាការពារ បានទទួលមរណភាពក្រោយពីពួកគេបំពេញបេសកកម្មដ៏អង់អាចក្លាហាន ក្នុងការបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

រាយការណ៍ និងបច្ចេកទេសដោយ÷ ភីរិន ជិនសុវណ្ណ

06/08/2026

ទស្សនៈព្រះពុទ្ធ៖«សាមញ្ញ អត់ធ្មត់ និងមេត្តា~ករុណា»! ផ្លូវទៅរក
សច្ចៈ ខន្តី កតញ្ញូ ដើម្បីខ្មែរឈាមជ័រតែមួយក្នុងការបញ្ចប់វប្បធម៌បៀតបៀនគ្នា និងមិនយកខ្មែរណាជាសត្រូវ !

គណបក្សជំនាន់ថ្មី៖ ត្រៀមៗអ្នកបាត់ដំបង~បន្ទាយមានជ័យ អ្នកជិតខាងព្រំប្រទល់នឹងគ្នា ស្អែកជួបគ្នាលើកស្លាកជាមួយគ្នា នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ៕

ស្លាកគណបក្សជំនាន់ថ្មីមួយផ្ទាំងនេះ ឧបត្ថម្ភដោយអ្នកតំណាងគណបក្សជំនាន់ថ្មីនៅសហរដ្ឋអាមេរិក លោក វឿង វិសាលសក្តិ

សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព មន្រ្តីនគរបាលប៉ុស្ដិ៍ និងប្រជាការពារ———————————ក្រុមគ្រួសារនៃសពជាទីគោ...
06/08/2026

សារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព មន្រ្តីនគរបាលប៉ុស្ដិ៍ និងប្រជាការពារ
———————————
ក្រុមគ្រួសារនៃសពជាទីគោរពស្រឡាញ់ និងរាប់អានដ៏ជ្រាលជ្រៅបំផុត!
យើងខ្ញុំទាំងអស់គ្នា ជាប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សជំនាន់ថ្មី មានសេចក្តីក្តុកក្តួល និងរន្ធត់ចិត្តជាខ្លាំង នៅពេលទទួលបានដំណឹងដ៏ក្រៀមក្រំថា លោកមន្រ្តីនគរបាលប៉ុស្ដិ៍ (២នាក់) ប្រជាការពារ (៣នាក់) និងជនបង្ក (១នាក់) បានបាត់បង់អាយុជីវិត ព្រមទាំងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងពេលកំពុងបំពេញបេសកកម្មដ៏អង់អាចក្លាហានក្នុងការបង្ក្រាប មុខសញ្ញាប្រើប្រាស់ ជួញដូរគ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង៥ រសៀល នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់៖
១. លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)
២. លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ដ្រីប៉ុស្ដិ៍ (ស្លាប់)
៣. លោក ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)
៤. លោក សុខ អាន ប្រជាការពារ (ស្លាប់)
៥. លោក ចិន្ដា ប្រជាការពារ (ស្លាប់)
៦. ជនបង្កឈ្មោះ អែម ដុំ (ស្លាប់)
និង៧. លោក វ៉ី វឿន ប្រជាការពារ (បានរងរបួសធ្ងន់)។

មរណភាពរបស់មន្រ្តីនគរបាលប៉ុស្ដិ៍ និងប្រជាការពារ គឺជាការបាត់បង់នូវស្វាមី ឪពុក កូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងការលះបង់ដ៏ធំធេងចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវកម្លាំងស្នូលដ៏មានតម្លៃមួយរូបរបស់មូលដ្ឋាន ដែលហ៊ានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិតផ្ទាល់ខ្លួន ដើម្បីបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការបោសសម្អាតគ្រឿងញៀន។

ទង្វើដ៏ក្លាហាន និងវីរភាពដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមចងចាំទុក និងចារឹកទុកនូវគុណបំណាច់ដ៏ធំធេងនេះ។ ក្នុងបរិយាកាសដ៏ក្រៀមក្រំ និងឈឺចាប់នេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមសម្តែងនូវមរណទុក្ខដ៏ក្រៃលែង ជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព។ សូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ក្រុមគ្រួសារ និងសាច់ញាតិ នៃសព ទទួលនូវការចែករំលែកមរណទុក្ខដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា៕

06/08/2026

លោក មាជ សុវណ្ណារ៉ា៖ ១២ឆ្នាំមុន ឆន្ទៈមិនផ្លាស់ប្តូរ អ្នកនយោបាយពិតប្រាកដ ត្រូវតែលះបង់ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ

(កាលពីអំឡុងឆ្នាំ២០១៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង)
#មាជសុវណ្ណារ៉ា #គណបក្សជំនាន់ថ្មី

06/08/2026

ប្រភព÷វិទ្យុខ្មែរប៉ុស្តិ៍ (KPR)

លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី តែងប្រកាន់ភ្ជាប់នូវ គោលនយោបាយរបស់គណបក្សខ្លួនពាក់ព័ន្ធទៅនឹងការគិតគូរអំពីអាយុជីវិត សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សចាស់ជរា ខណៈគោលនយោបាយមនុស្សចាស់ជរានេះ ក៏ជាបេះដូងនៃគោលនយោបាយសង្គមកិច្ចរបស់គណបក្សជំនាន់ថ្មីផងដែរ។

ជាមួយគ្នាគោលនយោបាយជាអាទិភាពសម្រាប់មនុស្សចាស់ខាងលើ ប្រធានគណបក្សជំនាន់ថ្មី បានប្រកាន់ភ្ជាប់ជាងមួយទសវត្សរ៍មកហើយ សម្រាប់គោលបំណងបង្កើតប្រព័ន្ធគាំពារសង្គមដ៏ឆ្លាតវៃ និងមានគុណធម៌ខ្ពស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ៕ ០៥ ០៨ ២០២៦

រាយការណ៍ និងបច្ចេកទេសដោយ÷ភីរិន ជិនសុវណ្ណ

04/08/2026

មួយជំនាន់ចាស់បានកន្លងផុត សង្ឃឹមមួយជំនាន់ថ្មី នឹងស្វែងរកសន្តិសុខមនុស្សជាតិ ផ្នែកសេវាកម្មសង្គមកិច្ចជូនដល់ជនចាស់ជរា ជៀសវាងពាក្យ «វ័យប្តីប្រពន្ធមើលថែកូនៗ ដល់ចាស់ទៅនៅបន្តមើលថែចៅៗទៀត ផ្ទុយពីជនបរទេស ចាស់ទៅនាំគ្នាដើរទេសចរ»។

(ឯកសារចាស់លោកមាជ សុវណ្ណារ៉ា កាលជាអតីតបេក្ខជនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៣) ៕
#មាជសុវណ្ណារ៉ា #គណបក្សជំនាន់ថ្មី

04/08/2026

ប្រភព÷វិទ្យុខ្មែរប៉ុស្តិ៍(KPR)

លោកមាជ សុវណ្ណារ៉ា ដែលត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយនិមិត្តរូបនៃធម៌អហិង្សានិយម បានប្រកាសប្រកាន់គោលការណ៍ «សាមញ្ញជន អត់ធ្មត់ និងមេត្តា~ករុណា ដោយដើរនៅលើផ្លូវត្រឹមត្រូវ និងឈរនៅលើការពិត» ក្នុងសំណុំរឿងចោទប្រកាន់រូបលោកពី
"បទញុះញង់ឲ្យមានការរើសអើង" ដែលពាក់ព័ន្ធទៅនឹងប្រាក់ឈ្នួលរបស់កម្មករខ្មែរនិងយួន ដែលធ្វើការក្នុងចំការចេកស្រុកលំផាត់ ខេត្តរតនគីរី កាលពីខែកញ្ញា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសបង្ហាញមុខនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អ្នកនយោបាយអហិង្សានិយមរូបនេះ បានសម្ដែងការសោកស្ដាយ និង
រិះគន់ចំៗទៅលើអ្នកនយោបាយខ្មែរ ដែលនៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការ និងច្បាប់ដើម្បីដាក់សម្ពាធនយោបាយលើគ្នា តាមរបៀបដែលគ្មានតម្លាភាព សេរីភាព ត្រឹមត្រូវ និងយុត្តិធម៌ ហើយជាទង្វើដែលមិនអាចទទួលយកបានឡើយក្នុងសង្គមប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ៕ ០៤ ០៨ ២០២៦

រាយការណ៍ និងបច្ចេកទេសដោយ ÷ភីរិន ជិនសុវណ្ណ

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងថ្នាក់ដឹកនាំ បានចុះមករៀបចំទីស្នាក់ការគណបក្សជំនាន់ថ្មីខេត្តកោះកុង ដើម្បីត្រៀ...
03/08/2026

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និងថ្នាក់ដឹកនាំ បានចុះមករៀបចំទីស្នាក់ការគណបក្សជំនាន់ថ្មីខេត្តកោះកុង ដើម្បីត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខឆាប់ៗនេះ ។

នេះគឺជាទីស្នាក់ការគណបក្សជំនាន់ថ្មី ទី២១ ខេត្តកោះកុង ខណៈខែសីហា និងខែកញ្ញា គណបក្សជំនាន់ថ្មី នឹងបន្តឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរីិ និងខេត្តប៉ៃលិន ជាខេត្តទី២២ និងទី២៣ ៕ ០៣ ០៨ ២០២៦

02/08/2026

គណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាល ដូចជាគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា ចង់ឲ្យកម្ពុជាអនុវត្តតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អែនឌ្រូស។

ជាអនុសាសន៍ដែលលោក ថម អែនឌ្រូស បានលើកឡើងពីក្តីបារម្ភរបស់លោកទាក់ទងទៅនឹងសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសមាគមនៅកម្ពុជា ខណៈមនុស្សជាង១០០នាក់ កំពុងជាប់ឃុំដោយសារតែការប្រើសិទ្ធិបញ្ចេញមតិ ៕០២ ០៨ ២០២៦

02/08/2026

លោក យិន ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិគណបក្សជំនាន់ថ្មីខេត្តកំពត ជាអតីតសាស្រ្តាចារ្យប្រវត្តិសាស្រ្ត បង្ហាញនូវទស្សនៈទាន
ពីកំណែទម្រង់ប្រព័ន្ធសិក្សាធិការ(អប់រំ) ៕ ០១ ០៨ ២០២៦

Address

ផ្លូវជាតិលេខ៣ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត
Kampot
070101

Alerts

Be the first to know and let us send you an email when គណបក្សជំនាន់ថ្មីខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share