វិទ្យាល័យទេពប្រណម្យ_Tepronom High School

វិទ្យាល័យទេពប្រណម្យ_Tepronom High School Tepranam High School is located in Tepronom Village, Vihear Luong Commune, Pun NheaLeu District, Kandal Province.

ក្តីស្រមៃ
20/08/2026

ក្តីស្រមៃ

ឈរមើលគំនរឥដ្ឋ និងកម្ទេចបេតុងនៅចំពោះមុខ បេះដូងស្រាប់តែអួលដើមកឡើងមកភ្លាមៗ។ ទីកន្លែងដែលធ្លាប់តែជាជម្រកនៃការសិក្សា ជាកន្លែងដ...
18/08/2026

ឈរមើលគំនរឥដ្ឋ និងកម្ទេចបេតុងនៅចំពោះមុខ បេះដូងស្រាប់តែអួលដើមកឡើងមកភ្លាមៗ។ ទីកន្លែងដែលធ្លាប់តែជាជម្រកនៃការសិក្សា ជាកន្លែងដែលធ្លាប់បន្លឺសំឡេងសើចសប្បាយ សំឡេងអានសៀវភៅ និងជាទីដែលយើងធ្លាប់ឱបស្មាគ្នានិយាយពីរឿងអនាគត ពេលនេះគ្មានសល់សូម្បីតែស្រមោលជញ្ជាំងចាស់។ រាល់ជ្រុងថ្នាក់រៀន ក្តារខៀន និងបង្អួចដែលធ្លាប់ឈរមើលមេឃ ត្រូវរលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក។ គេអាចវាយកម្ទេចអគារនេះឲ្យរាបដល់ដីបាន ប៉ុន្តែគេមិនអាចវាយកម្ទេចអនុស្សាវរីយ៍ និងដានយុវវ័យដែលកប់ជ្រៅក្នុងបេះដូងយើងបានឡើយ។

ថតរូបដោយ យុវសិស្ស ហុន ណារដ្ឋ
រចនា Posterដោយយុវសិស្ស បញ្ញា វុធ

អគារសិក្សាចាស់មួយនេះ បានឈរប្រឈមមុខនឹងកម្តៅថ្ងៃ និងទឹកភ្លៀងអស់រយៈពេលជាង ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ ១៩៩៤ រហូតដល់បច្ចុប្បន្ន...
13/08/2026

អគារសិក្សាចាស់មួយនេះ បានឈរប្រឈមមុខនឹងកម្តៅថ្ងៃ និងទឹកភ្លៀងអស់រយៈពេលជាង ៣២ ឆ្នាំមកហើយ តាំងពីឆ្នាំ ១៩៩៤ រហូតដល់បច្ចុប្បន្ន វាមិនត្រឹមតែជាកន្លែងក្រសោបយកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាជម្រកនៃការចងចាំ និងជាសាក្សីនៃយុវវ័យរបស់យើងគ្រប់គ្នា។

ស្រមៃកាលពីមុន រាល់ពេលដើរកាត់ថ្នាក់រៀននីមួយៗ សម្លេងសើច សម្លេងប្រលែងគ្នា និងស្នាមញញឹម របស់មិត្តភក្តិកាលនៅក្មេង ហាក់បីដូចជាទើបតែកើតឡើងកាលពីម្សិលមិញ។ ប៉ុន្តែនៅពេលនេះ រាល់ជញ្ជាំង ជណ្តើរ និងថ្នាក់រៀនដែលធ្លាប់ស្និទ្ធស្នាល ត្រូវបានរលំរលាយចុះក្រោមការវាយកម្ទេច ឃើញហើយទប់ទឹកភ្នែកមិនចង់ជាប់ទេ។ ការផ្លាស់ប្តូរទៅជាអគារថ្មី គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ប៉ុន្តែក៏ជាការបាត់បង់ដ៏ធំធេងនៃនិមិត្តរូបនៃការចងចាំដែរ។ ទោះបីជាអគារចាស់នេះត្រូវរលាយបាត់រូបរាងយ៉ាងណាក៏ដោយ ប៉ុន្តែរាល់អនុស្សាវរីយ៍ដែលបានកត់ត្រានៅទីនេះ នឹងបន្តមានដង្ហើមនៅក្នុងបេះដូងយើងជានិច្ច។

លាហើយអគារចាស់ដែលយើងរាល់គ្នាហៅថាអគារ ដាណឺម៉ាក ទីកន្លែងដែលពោរពេញដោយក្តីស្រឡាញ់ និងការចងចាំដ៏អស្ចារ្យបំផុត។

ថ្ងៃនេះ ពេលឈរមើលគេចាប់ផ្តើមវាយទម្លុះអគារសិក្សាចាស់មួយនេះចុះមក អារម្មណ៍មួយស្រក់ចុះមកអួលដើមកភ្លាមៗ អគារដែលធ្លាប់ការពារយើងពីកម្តៅថ្ងៃ និងទឹកភ្លៀងតាំងពីឆ្នាំ ១៩៩៤ ឥឡូវនេះកំពុងតែក្លាយជាត្រឹមតែផ្ទាំងបេតុង និងគំនរដី។

នៅទីនេះមានស្នាមញញឹមរបស់យើង មានទឹកភ្នែកនៃការខិតខំប្រឹងប្រែង និងមានការលាគ្នារបស់មិត្តភក្តិដែលធ្លាប់រួមសុខទុក្ខ។ គ្រប់ជញ្ជាំងចាស់ៗដែលប្រឡាក់ដោយស្នាមប្រឡាក់ពេលវេលា គ្រាន់តែមានរឿងរ៉ាវនៃការធំធាត់របស់យើងកប់នៅក្នុងនោះ។ វាត្រូវគេរុះរើ និងវាយចោលបែបនេះ ដូចជាការឃើញទំព័រអតីតកាលដ៏ស្រស់ស្អាតបំផុតនៃជីវិត ត្រូវគេហែកផ្តាច់ចេញពីទ្រូងអញ្ចឹង។ ទោះបីជាថ្ងៃមុខ អគារថ្មីស្កឹមស្កៃនឹងមកជំនួសកន្លែងនេះក៏ដោយ ប៉ុន្តែអគារចាស់មួយនេះ និងការចងចាំតាំងពីឆ្នាំ ១៩៩៤ នឹងនៅតែជាកន្លែងតែមួយគត់ដែលលាក់បាំងយុវវ័យដ៏មានន័យរបស់យើងជានិច្ច។

លាហើយអគារចាស់នៃការចងចាំ! 💔🏫

12/08/2026
ថ្ងៃនេះមកដល់មណ្ឌលប្រឡងវិទ្យាល័យទេពប្រណម្យ ដើម្បីពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡង ក៏មិនភ្លេចអុជធូបបន់ស្រន់សុំម្ចាស...
09/08/2026

ថ្ងៃនេះមកដល់មណ្ឌលប្រឡងវិទ្យាល័យទេពប្រណម្យ ដើម្បីពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡង ក៏មិនភ្លេចអុជធូបបន់ស្រន់សុំម្ចាស់ទឹកម្ចាស់ដី សូមឱ្យប្អូនៗទាំងអស់គ្នាមានសេចក្តីសុខ និងធ្វើវិញ្ញាសាបានល្អគ្រប់ៗគ្នា។ ស៊ូៗណា!

ថតដោយយុវសិស្ស ហុន ណារដ្ឋ

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦បេក្ខជននៃវិទ្យាល័យទេពប្រណម្យ បានមកដល់មណ្ឌលប្រឡងអនុវិទ្យាល័យហ៊ុន នាង អដ្ឋរស្ស ដើម្បីពិនិត្យមើលឈ្ម...
09/08/2026

ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦

បេក្ខជននៃវិទ្យាល័យទេពប្រណម្យ បានមកដល់មណ្ឌលប្រឡងអនុវិទ្យាល័យហ៊ុន នាង អដ្ឋរស្ស ដើម្បីពិនិត្យមើលឈ្មោះ លេខតុ លេខបន្ទប់ប្រឡង និងបានអុជធូបបន់ស្រន់សុំពរជ័យពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ដើម្បីសុំសេចក្តីសុខ និងភាពឆ្លាតវៃក្នុងការប្រឡងនៅថ្ងៃស្អែក។ សង្ឃឹមថាការខិតខំប្រឹងប្រែងកន្លងមកនឹងនាំមកនូវលទ្ធផលល្អប្រសើរ!
#បេក្ខជនបាក់ឌុប #វិទ្យាល័យទេពប្រណម្យ
ថតដោយយុវសិស្ស ហុន ណារដ្ឋ

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦
09/08/2026

តារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦


ថ្ងៃស្អែកជាថ្ងៃប្រឡងហើយ! សូមប្អូនៗបេក្ខជនទាំងអស់ ដែលមកប្រឡងនៅមណ្ឌលវិទ្យាល័យទេពប្រណម្យ ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទ...
09/08/2026

ថ្ងៃស្អែកជាថ្ងៃប្រឡងហើយ! សូមប្អូនៗបេក្ខជនទាំងអស់ ដែលមកប្រឡងនៅមណ្ឌលវិទ្យាល័យទេពប្រណម្យ ទៅពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ ញ៉ាំអាហារដែលមានជីវជាតិ សម្រាកឱ្យបានគ្រប់គ្រាន់ និងប្រកាន់ខ្ជាប់នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។



ថតដោយយុវសិស្ស ហុន ណារដ្ឋ

 #ខេត្តកណ្តាល  #មណ្ឌល៖  #វិទ្យាល័យទេប្រណម្យ  #ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦
03/08/2026

#ខេត្តកណ្តាល
#មណ្ឌល៖ #វិទ្យាល័យទេប្រណម្យ
#ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦

Address

NR. 5, Tep Pronom Village, Vihear Luong Commune, Ponhea Lueu District
Kandal Province
08108

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 11:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 11:00

Telephone

+85589211186

Website

Alerts

Be the first to know and let us send you an email when វិទ្យាល័យទេពប្រណម្យ_Tepronom High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យាល័យទេពប្រណម្យ_Tepronom High School:

Shortcuts

Share

Category