07/08/2026
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តចាត់តាំងដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករឱ្យបង្កើនការគិតគូររៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់
ខេត្តកែប៖ ដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរង ទទួលការរងារសណ្តាប់ធ្នាប់ បន្តដឹកនាំកម្លាំងការិយាល័យ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ និងណែនាំដល់អាជីវករនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរកែប ក្រុងកែប ខេត្តកែប ឱ្យបង្កើនការគិតគូរ ការរៀបចំដាក់លក់ទំនិញឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ បញ្ចៀសការកកស្ទះចរាចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ៕