23/08/2026
📢 បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ កម្មវិធីបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅសាលប្រជុំធំ វិមាន ៧មករា (ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា) ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតពិតដ៏មានតម្លៃ ដែលស្តែងចេញពីដំណើរនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
បឋកថានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ដូចជាការបង្កើតឱ្យមានជាវេទិកាចែករំលែកបទពិសោធន៍ផ្ទាល់ពីថ្នាក់ដឹកនាំរៀមច្បង ជូនដល់មន្ត្រី និងយុវជនបន្តវេន ដើម្បីរៀនសូត្រពីស្មារតីដឹកនាំ និងវិធីសាស្ត្រ ដោះស្រាយបញ្ហាប្រឈមក្នុងដំណើរការបម្រើជាតិ។ ពង្រឹងការខិតខំប្រឹងប្រែង ការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ ក្នុងការបន្តបេសកកម្មបម្រើប្រជាជនដោយស្មោះត្រង់។ លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ បណ្តុះស្មារតីដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់បុព្វបុរស និងផ្សព្វផ្សាយគុណតម្លៃនៃ «ស្មារតី ៧ មករា» ឱ្យកាន់តែទូលំទូលាយដល់ស្រទាប់យុវជនជំនាន់ក្រោយ។
ការរៀបចំកម្មវិធីបាឋកថានេះ បានផ្តល់ជូននូវតម្លៃ និងអត្ថប្រយោជន៍ជាសារវន្តជាច្រើន រួមមានអនុញ្ញាតឱ្យអ្នកចូលរួមទទួលបាននូវមេរៀនជីវិត យុទ្ធសាស្ត្រដឹកនាំ និងបទពិសោធន៍ការងារជាក់ស្តែងពីថ្នាក់ដឹកនាំរៀមច្បង ដែលបានឆ្លងកាត់សមរភូមិការងារបម្រើជាតិជាច្រើនទសវត្សរ៍។ បណ្តុះស្មារតីទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងការលះបង់ក្នុងការបំពេញភារកិច្ច ដើម្បីត្រៀមខ្លួនធ្វើជាអ្នកបន្តវេនដែលមានសមត្ថភាព និងគុណធម៌ខ្ពស់។ ជួយឱ្យយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃការតស៊ូ ដើមកំណើត និងគុណតម្លៃនៃ «ស្មារតី ៧ មករា» ដែលជាគ្រឹះនៃការអភិវឌ្ឍ និងសុខសន្តិភាពនាពេលបច្ចុប្បន្ន។ បង្កើនស្មារតីដឹងគុណចំពោះការលះបង់របស់បុព្វបុរស និងពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យកាន់តែរឹងមាំពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន។
ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
👉 មន្ទីរឧស្សាហកម្ម វ.ប.ន ខេត្តកែប/Department of Industry, STI KEP Province
👉 PHOK Sokhen-ភោគ សុខេន
👉 https://t.me/kepdisti
#មន្ទីរឧស្សាហកម្ម