Tang Chhunsreng

Tang Chhunsreng អរគុណ នយោបាយ ឈ្នះឈ្នះ
អរគុណ សន្តិភាព

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្កោះកុង  បានដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិ...
21/07/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្កោះកុង បានដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក តាមជំនាញពាក់ព័ន្ធ ចូលរួមប្រជុំស្ដីពីការផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថរលើផ្ទៃប្រទេស តាមប្រព័ន្ធវីដេអូ conference។

ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជា...
14/07/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងពិធី សំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងយោធិនសោធននិវត្ត ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ ) ។

ពិធីនេះផងដែរប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរងការិយាល័យនិងជំនួយការ មេបញ្ជាការកងអនុសេនាធំចល័តនិងសមាជិក។

ក្នុងឱកាសសំណេះសំណាលជាមួយនិវត្តជន លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ និងគ្រួសារទាំង១៦នាក់ ក្នុងម្នាក់ៗទទួលបាន៖
១. អង្ករ ចំនួន ០១ ការុង = ២២គីឡូក្រាម
២.ទឹកក្រូច ចំនួន ០១ កេស
៣.ត្រីខកំប៉ុង ចំនួន ០១ យួរ
៤.ទឹកសុទ្ធ ចំនួន ០១ កេស
៥.មី ចំនួន ០២ កេស
៦.ថវិកា ចំនួន ១០០,០០០៛ ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឲ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់ បងប្អូនជាយោធិនសោធននិវត្តន៍ និងគ្រួសារ ពលីមរណៈ សូមជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ៕

ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំការងារសប្ដាហ៍ទី២ និងដ...
13/07/2026

#កោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំការងារសប្ដាហ៍ទី២ និងដាក់ទិសដៅការងារបន្តសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៦។
សមាសភាពចូលរួមមាន: លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ (មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ប្រជុំតាមប្រព័ន្ធzoom) និងមេបញ្ជាការកងអនុសេនាធំចល័ត៕

ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងដំណើរនៃការចុះត្រួតពិនិ...
08/07/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងដំណើរនៃការចុះត្រួតពិនិត្យការវឌ្ឍនភាព ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះកោះកុង និងកិច្ចប្រជុំពិនិត្យ ពិភាក្សាលម្អិតអំពីការងារចម្លាក់ ការងារបច្ចេកទេស និងដំណើរការសន្តិសុខ ការផ្គត់ផ្គង់ និងក្រុមការងារថែទាំស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅស្ដូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជំផ្សព្វផ្សាយ...
01/07/2026

#កោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាស១ ទិសដៅការឆមាស២ ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំចល័ត និងសមាជិក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។

ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងជំនាញអញ្ជើញចូលរួមក្នុងកិច្...
23/06/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងជំនាញអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចលេខ០០១ សសរ.អ.ជ.ប.គ.ញ. ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន (BLO) ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។

ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

 #កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ការចុះអធិការកិច្ចរបស់...
17/06/2026

#កោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ការចុះអធិការកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លើអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ។
✍️ខ្លឹមសារនៃកម្មវិធី
១/-ពង្រឹងការអនុវត្តតួនាទី ភារកិច្ចការងារនគរបាលយុត្តិធម៌ ដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបម្រើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស
២/-ត្រួតពិនិត្យសៀវភៅបញ្ជីទទួលពាក្យបណ្តឹង និងសៀវភៅបញ្ជីនៃការឃាត់ខ្លួន។
៣/-ត្រួតពិនិត្យកន្លែងឃាត់ខ្លួន។
សមាសភាពអញ្ជើញចូលរួម ឯកឧត្តម អគ្គព្រះរាជអាជ្ញារង និងលោកព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោកជំទាវ ព្រះរាជអាជ្ញា និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស និងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នាយ-នាយរងការិយាល័យ និងជំនួយការចំណុះមន្ទីរទាំងពីរ មេបញ្ជាការមូលដ្ឋានកងតាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង៕

ថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦

#កងរាជអាវុធហត្ថខេត្តកោះកុង
#កោះកុង

16/06/2026
14/06/2026

Address

Khemarak Phoumin

Telephone

+85561636312

Website

Alerts

Be the first to know and let us send you an email when Tang Chhunsreng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Tang Chhunsreng:

Shortcuts

Share