អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ

  • Home
  • Cambodia
  • Kompong Speu
  • អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ

អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ, Police station, Kompong Speu.

 #ឃាត់ខ្លួនចោរលួចឡានបែនរត់គេចខ្លួន ជ្រុលចង្គូតបុករះចូលផ្ទះប្រជាពលរដ្ឋ #ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏...
03/08/2026

#ឃាត់ខ្លួនចោរលួចឡានបែនរត់គេចខ្លួន ជ្រុលចង្គូតបុករះចូលផ្ទះប្រជាពលរដ្ឋ
#ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
នៅថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៤និង៥៥នាទី នៅចំណុចភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចឡានបែន មួយកើតឡើងដែលបង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចូលលួចបើកឡាន០១គ្រឿង ម៉ាកNISSAN ពណ៌សរ ដែលជនរងគ្រោះបានទុកឡាននៅខាងជើងផ្ទះ ហើយបានបើកចេញទៅសំដៅផ្លូវជាតិលេខ៥១បាត់ទៅ ក្រោយកើតហេតុ ជនសង្ស័យខាងលើបានបន្សល់ទុកវត្ថុតាងនៅនិងកន្លែងកើតហេតុរួមមាន ម៉ូតូ០១គ្រឿង កន្ត្រៃ០១ដើម កាំបិត០១ដើម និងដែកជ្រុង០១ដើម ។
-ជនរងគ្រោះ ឈ្មោះ សុខ វិថី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១០និង៣០នាទី បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន០១នាក់ ឈ្មោះ ថា គើវ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ហើយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម លួចយកឡានបែនខាងលើ បើកចេញសំដៅឡើងទៅលើផ្លូវជាតិលេខ៥១ ហើយបើកក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ក៏បានបើកបុករះម៉ូតូចូលទៅក្នុងផ្ទះរបស់គេ ហើយបានចុះពីលើឡានរត់គេចខ្លួន។
-ចំពោះជនសង្ស័យខាងលើជាមនុស្សប្រើប្រាស់សារធាតុញៀនខុសច្បាប់ ។
វត្ថុតាងដកហូត: ម៉ូតូ០១គ្រឿងម៉ាកPGX POPZ ពណ៌សរ,កន្ត្រៃ០១ដើម,កាំបិត០១ដើម,ដែកជ្រុង០១ដើម ។
ករណីនេះកម្លាំងជំនាញកំពុងសាកសួរ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។

 #ស្រុកសាមគ្គីមុនីជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០...
03/08/2026

#ស្រុកសាមគ្គីមុនីជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ៕

 #ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀន   #ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់...
02/08/2026

#ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកគ្រឿងញៀន
#ស្រុកសាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ
👮យប់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង០២:០០នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតក្នុងភូមិសាស្រ្ត ស្រុកសាមគ្គីមុនីជ័យ និងឃាត់មុខសញ្ញាសង្ស័យបានចំនួន០៣នាក់ ៖
១. ឈ្មោះ ថុល ភ័ណ្ឌ ភេទប្រុស អាយុ ១៩ ឆ្នាំរស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
២. ឈ្មោះ សែម រី ភេទប្រុស អាយុ ៣៩ ឆ្នាំរស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ
៣. ឈ្មោះ ហួន គ្រីត ហៅ អ៊ីត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិអន្លុងភេ ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីការចាប់ខ្លួនចំនួន២)
- .ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៥១៧ ចុះថ្ងៃទី ១៥ ខែ កក្ដដា ឆ្នាំ២០២៥ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។
👉 ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
- ដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៥៧៥ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២៥ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។
👉 ករណី ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន
+ ជាក់ស្ដែងកម្លាំងយើងបានឃាត់ និង ត្រួតពិនិត្យឆែកឆេររកឃើញ:
- ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០២ កញ្ចប់តូច ។
ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវីធីច្បាប់ ។

01/08/2026
 #ឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីចោរកម្ម(លួចខ្សែរភ្លើង) #សាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស...
01/08/2026

#ឃាត់មុខសញ្ញាសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីចោរកម្ម(លួចខ្សែរភ្លើង)
#សាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ
នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតនៅចំណុចផ្លូវលំខាងត្បូងភ្នំពាំងល្វា ស្ថិតនៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ :
១.ឈ្មោះ នើន នុ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិគោល ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប
២.ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ជនសង្ស័យទាំង ២នាក់ខាងលើជាកម្មករស្នាក់នៅក្នុងរោងចក្រកែច្នៃអាគុយ ដែលជនសង្ស័យទាំង ២នាក់ខាងលើ ពាក់ព័ន្ធនិងករណីចោរកម្មលួចខ្សែរភ្លើងនៅក្នុងរោងចក្រកែច្នៃអាគុយ ស្ថិតនៅក្នុងភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ដកហូតវត្ថុតាង:
- ខ្សែរភ្លើង០១ ដុំ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាក់សង់C125ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ កំពង់ចាម 1R-9023 ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសុំណំរឿងនិងចាត់ការតាមនីតិវិធីបន្ត ។

31/07/2026

Address

Kompong Speu
05251

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category