មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន DPTC-Pailin

  • Home
  • Cambodia
  • Pailin
  • មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន DPTC-Pailin

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន DPTC-Pailin មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន DPTC-Pailin

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន...
31/07/2026

ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានចូលរួមក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០២៦ ព្រមទាំងបានលែងកូនត្រីចម្រុះ និងមេពូជចំនួនជិត ៣០០០០ក្បាល នៅតំបន់ការពារ និងអភិរក្សជល ផល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន ៕

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន...
27/07/2026

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តប៉ៃលិន បានចូលរួមអមដំណើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជកម្ម ក្នុងការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី តាមបណ្ដោយព្រំដែនជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នៅទីបញ្ជាការកងការពារព្រំដែនលេខ ៥០៤ ស្ថិតនៅភូមិស្រែម្អម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន...
27/07/2026

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តប៉ៃលិន បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនថ្មី ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ដោយមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

ថ្ងៃពុធ ៨ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន-...
22/07/2026

ថ្ងៃពុធ ៨ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បានស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរ ប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

22/07/2026

🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ

បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។

⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr

ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។

📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។

#សុវត្ថិភាពឌីជីថល

22/07/2026

📢 [ផ្សាយ​ឡើង​វិញ​] ប្រយ័ត្នការចុចតំណភ្ចាប់ Link មួយ បំផ្លាញទិន្នន័យ និងគណនីរបស់អ្នក!
ចំនួននៃការបោកប្រាស់តាមអ៊ីនធឺណិតដោយប្រើប្រាស់សារ និង Link ក្លែងក្លាយ ដែលមានចំណងជើងទាក់ទាញ ដូចជា រឿង 18+, វីដេអូឯកជន, ត្រូវរង្វាន់, ការងារប្រាក់ខែខ្ពស់ ជាដើម ដើម្បីបញ្ឆោតឱ្យអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ដែលមានគ្រោះថ្នាក់។

⚠️ ការចុចតំណភ្ចាប់ Link ដែលមិនស្គាល់ប្រភព អាចបណ្តាលឱ្យ៖
🔸 ដំឡើងមេរោគ (Malware) លើទូរស័ព្ទ ឬកុំព្យូទ័រ
🔸 លួចគណនីធនាគារ Facebook, Telegram, និងបណ្តាញសង្គមផ្សេងៗ
🔸 លួចព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ៗ
🔸 បោកប្រាស់យកប្រាក់ ឬប្រើប្រាស់គណនីរបស់អ្នកបោកប្រាស់អ្នកដទៃ។

🛡️ វិធីការពារខ្លួន
- កុំចុច Link ពីប្រភពដែលមិនស្គាល់ ឬគួរឱ្យសង្ស័យ។
- ពិនិត្យឈ្មោះគេហទំព័រ (Domain) ឱ្យបានត្រឹមត្រូវ មុនពេលចុច។
- កុំបញ្ចូល Password, OTP ឬព័ត៌មានធនាគារតាម Link ដែលផ្ញើមក។
- បើកការផ្ទៀងផ្ទាត់ពីរជំហាន (2FA) សម្រាប់គណនីសំខាន់ៗ។
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីការពារមេរោគជាប្រចាំ។

សូមចងចាំ៖ «កុំប្រញាប់ចុច — ពិនិត្យមុនចុច (Think Before You Click)»

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

ថ្ងៃចន្ទ ៦ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន...
20/07/2026

ថ្ងៃចន្ទ ៦ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានចុះផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធី DG SuperApp ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជនៃមន្ទីរព័ត៌មាន ខេត្តប៉ៃលិន ។

ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន...
18/07/2026

ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត បានចូលរួមកិច្ចប្រជុំការប្រមូលធាតុចូល ដើម្បីរៀបចំរូបភាព ខ្លឹមសារ សម្រាប់ឆ្លាក់នៅលើជញ្ចាំង ស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន ក្រោមធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមងាតរាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន ។

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន-...
10/07/2026

ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
រសៀលថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៦ លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំគម្រោងចំណូលថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីនាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងពីចាត់ការ និងប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្តផងដែរ នៅសាលប្រជុំសាលាខេត្តអគារខ។

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃ...
09/07/2026

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន
-----------------------------------------------------------
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន បានចុះផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធី DG SuperApp ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តប៉ៃលិន ។

Address

Road 57
Pailin

Opening Hours

Monday 08:00 - 11:00
14:00 - 17:00
Tuesday 08:00 - 11:00
14:00 - 17:00
Wednesday 08:00 - 11:00
14:00 - 17:00
Thursday 08:00 - 11:00
14:00 - 17:00
Friday 08:00 - 11:00
14:00 - 17:00

Website

Alerts

Be the first to know and let us send you an email when មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តប៉ៃលិន DPTC-Pailin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share