Heang Rottana Sharing Knowledge

Heang Rottana Sharing Knowledge ចែករំលែកចំណេះដឹង វិទ្យាសាស្ត្រ ព្រះធម៌ នយោបាយ និងសង្គម

ថ្ងៃនេះ NASA បានបាញ់បង្ហោះរុក្កែតអវកាសក្នុងគំរោង Artemis II បញ្ជូនអវកាសយានិកចំនួន ៤រូបទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីខកខានទៅ...
02/04/2026

ថ្ងៃនេះ NASA បានបាញ់បង្ហោះរុក្កែតអវកាសក្នុងគំរោង Artemis II

បញ្ជូនអវកាសយានិកចំនួន ៤រូបទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីខកខាន

ទៅឋានព្រះចន្ទរយៈពេល ៥៤ឆ្នាំមកហើយ។

សូមបញ្ជាក់ថាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនេះជាលើកទី

៧ហើយដែលមនុស្សទៅដល់ជាន់ដីឋានព្រះចន្ទ

លើកទី ៦ចុងក្រោយកាលពីឆ្នាំ 1972

ហើយមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលបានទៅដល់ចំនួន

ទាំង ៧លើកនេះ។

ជនជាតិអុីស្រាអ៊ែលមានពាក្យមួយឃ្លា ដែលធ្វើអោយសត្រូវ ពួកមនុស្សអាក្រក់ និងប្រទេសផ្សេងៗលើពិភពលោកញញើតនិងខ្លាចរអា ហើយពាក្យមួយឃ្...
26/03/2026

ជនជាតិអុីស្រាអ៊ែលមានពាក្យមួយឃ្លា ដែលធ្វើអោយសត្រូវ

ពួកមនុស្សអាក្រក់ និងប្រទេសផ្សេងៗលើពិភពលោកញញើត

និងខ្លាចរអា ហើយពាក្យមួយឃ្លានេះ វាស្ទើរតែជាពាក្យបញ្ជាក់

ពីអត្តសញ្ញាណរបស់ជនជាតិអុីស្រាអ៊ែល និងប្រទេសអុីស្រាអ៊ែល។

«WE NEVER FORGET. WE NEVER FORGIVE.»

«ពួកយើងគ្មានថ្ងៃភ្លេច ហើយពួកយើងក៏នឹងគ្មានថ្ងៃលើកលែង»

ពាក្យនេះ បើយើងប្រើត្រចៀកស្តាប់មួយភ្លេតទៅវាធម្មតា

តែបើយើងយកបេះដូងមកស្តាប់ យើងនឹងយល់អត្ថន័យដ៏ជ្រាលជ្រៅ

និងរឿងរ៉ាវដ៏ឈឺចាប់ដែលមិនអាចពិព័ណ៌នាបាន។

ជនជាតិជ្វីព្វ (អុីស្រាអ៊ែល) ជាជនជាតិគំរូលើលោក ពូកែក៏ពូកែ

ល្អក៏ល្អ តស៊ូក៏តស៊ូ។

ពូកែរកសុីជាងគេលើលោក ពូកែខាងចំណេះដឹងជាងគេលើលោក

ជនជាតិជ្វីព្វមានត្រឹមតែ 0.1% នៃប្រជាជនសរុបលើលោក

តែជនជាតិជ្វីព្វទទួលបានពានរង្វាន់ណូប៊ែលសរុបជាង 37%

(230ពានរង្វាន់ប៊ែល ដែលពានបានផ្តល់សរុប 620ពាន)។

»ជនជាតិជ្វីព្វ ល្អណាស់ ចិត្តទូលាយណាស់ អធ្យាស្រ័យខ្ពស់ណាស់

មានការគិតវិភាគ ពិចារណា ថ្លឹងថ្លែងខ្ពស់ណាស់។

ជនជាតិជ្វីព្វល្អដល់កម្រិតណឹងហើយ តែបែរជាមានពួកសភាវៈ

អាក្រក់តាមយាយី ផ្តន្ទា ធ្វើបាបរាប់ពាន់ឆ្នាំមិនលែង។

ត្រង់ចំណុចនេះហើយដែលធ្វើអោយជនជាតិនេះ មិនអាចទ្រាំអោយ

គេធ្វើបាប រហូតដល់មិនអាចបំភ្លេចទង្វើអាក្រក់ដែលហួសហេតុ

ទាំងឡាយណាដែលគេធ្វើដាក់ខ្លួន និងមិនអាចអត់អោនដល់

ជនទាំងឡាយណាដែលធ្វើបាបខ្លួន។

គេថាកូនប្រុស 10ឆ្នាំសងសឹកក៏មិនហួសពេល តែជនជាតិជ្វីព្វ

កុំថា 10ឆ្នាំ ទោះ 20ឆ្នាំ 30ឆ្នាំ 50ឆ្នាំ 100ឆ្នាំ 1000ឆ្នាំ

ក៏ជនជាតិជ្វីព្វមិនភ្លេចដែរ។ កុំថាអ្នកឯងនៅរស់ ទោះអ្នកឯងស្លាប់

កប់ក្នុងដី បើអាចគាស់ផ្នូរអ្នកអោយអ្នកមកទទួលខុសត្រូវនូវអ្វីដែល

អ្នកបានធ្វើមកលើជនជាតិជ្វីព្វ បើយល់ថាត្រឹមត្រូវ អុីស្រាអ៊ែលនឹង

ធ្វើភ្លាម។

»ទង្វើបែបនេះមិនមែនជនជាតិអុីស្រាអ៊ែល ជាជនជាតិដែលចូលចិត្ត

ចងគំនុំនោះទេ តែវាជាសារផ្តាំទៅមនុស្សអាក្រក់ទាំងឡាយថា

«ជនជាតិអុីស្រាអ៊ែល មិនមែនជាជនជាតិដែលអ្នកអាចធ្វើបាប

បានស្រេចតែចិត្តនោះទេ ហើយក៏អោយអ្នកដឹងថា

បើអ្នកប៉ះអុីស្រាអ៊ែលមុនអ្នកនឹងមិនរួចខ្លួននោះទេ»។

»អត្តចរិតនេះហើយ ដែលធ្វើអោយអំពើអាក្រក់លើពិភពលោក

រួញមិនអាចងើបមុខបាន។ ពិភពលោកបើមានជាតិសាសន៍

ណាផ្សេងទៀត ដែលមានអត្តចរិតដូចនេះ តែបួនប្រាំជាតិសាសន៍

ទៀត ពិភពលោកនឹងស្ងប់សុខ តែគួរអោយស្តាយអត្តចរិតនេះ

ជាអត្តចរិតដែលកម្រមានណាស់ ហើយគួរអោយស្តាយ

ជនជាតិអុីស្រាអ៊ែលមានតែជាង 10លាននាក់។

By the way, I want to tell to my enemies

«This Is Also My Character »

ប្រទេស និងជនជាតិ អុីស្រាអ៊ែលមានទម្លាប់មួយ វាមិនចង់មានរឿងជាមួយអ្នកណាទាល់តែសោះ គេធ្វើខុសលើវាបន្តិចបន្តួចវាប្រញ៉ាប់ដើរចេញព្...
21/03/2026

ប្រទេស និងជនជាតិ អុីស្រាអ៊ែលមានទម្លាប់មួយ

វាមិនចង់មានរឿងជាមួយអ្នកណាទាល់តែសោះ

គេធ្វើខុសលើវាបន្តិចបន្តួចវាប្រញ៉ាប់ដើរចេញព្រោះមិនចង់មានរឿង

តែកុំធ្វើហួសហេតុរហូតដល់វាទ្រាំអត់បានហា តែវាទ្រាំអត់បាន

វាបោះពាក្យសំដី «ហ្អែងអត់រួចខ្លួនទេ» តែវានិយាយម៉ាម៉ាត់ណឹង

ហ្អែងប្រុសខ្លួនអោយហើយទៅ។ ពួកអុីស្រាអ៊ែលនេះ

សំដីថ្លៃជាងជីវិត បើវានិយាយម៉ាម៉ាត់ណឹងហើយហា ដើម្បីធ្វើហ្អែង

ទោះវាដឹងថាធ្វើហើយងាប់វាប៉ុន្មាន ក៏វាធ្វើដែរ អាណឹងហើយ គឺ

«អុីស្រាអ៊ែល»។ តែអុីស្រាអ៊ែលមិនដែលចាញ់អ្នកណាសូម្បីតែម្តង

តើអ្នកណាខ្លះមានចរិតដូចនេះ សុំស្គាល់ និងរាប់អានផង 😅😅😅

Address

Https://maps. App. Goo. Gl/Msez4Dn74hcM5iKS7?g_st=ic
Phnom Penh
1234

Website

Alerts

Be the first to know and let us send you an email when Heang Rottana Sharing Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category