03/08/2026
រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រោយភ្លៀងធ្លាក់មួយមេដែល ហូរលាយឡំជាមួយសំរាមកកស្ទះតាមមាត់រីហ្គាលូ ដែលធ្វើឲ្យផ្លូវមួយចំនួនទឹកហូរយឺតយ៉ាវដក់លើផ្លូវ ក្រុមការងារសង្កត់ បានចុះធ្វើការកាយសំរាមតាមមាត់លូ និងតាមរីហ្គាលូដើម្បីឲ្យហូរទឹកបានលឿន។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទុកដាក់វេចខ្ចប់សំរាម និងបញ្ចេញសំរាមតាមម៉ោងពេលឲ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសការកកស្ទះលំហូរទឹកដែលនាំឲ្យហូរយឺត បណ្តាលអោយដក់ទឹកនៅលើផ្លូវ ។