20/04/2026
"ព្រឹត្តិការណ៍ ១៨ មេសា" ថ្ងៃនេះ កាលពី ១០១ឆ្នាំមុន
ហេតុអ្វីបានកើតមានភូមិមួយឈ្មោះ #ភូមិតិរច្ឆាន
នៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង?
---
នេះគឺជាចេតិយរ៉េស៊ីដង់បាដេស
(Résident Felix Louis Bardez Stupa)
បាដេសគឺជារ៉េស៊ីដង់បារាំង ដែលគ្មានក្តីមេត្តាម្នាក់ប្រចាំខេត្តកំពង់ឆ្នាំង ។ លោក និងសហការីពីរនាក់ទៀត ត្រូវបានអ្នកភូមិក្រាំងលាវ និង អ្នកភូមិដទៃទៀតមានភាពញាំញី ជោគជាំដោយការឈឺចាប់ បានព្រួតគ្នាវាយរហូតដល់ស្លាប់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ កាលនោះលោកចុះបំពេញបេសកម្មទារពន្ធពីអ្នកភូមិ ។
ក្រោយការស្លាប់របស់លោក៩ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩២៥ ព្រះបាទស៊ីសុវត្តិ បានចេញព្រះរាជប្រកាសបន្ទាន់មួយ កំណត់ឲ្យអ្នកស្រុកហៅភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆានដោយកំណត់រយៈពេល១០ឆ្នាំ។ បន្ទាប់ពីគណៈរដ្ឋមន្ត្រីព្រះអង្គកោះប្រជុំរួច នៅក្នុងព្រះរាជប្រកាសនេះ ព្រះអង្គក៏បានបង្គាប់ឲ្យអាជ្ញាធរឃុំ និង អ្នកភូមិទាំងអស់សាងសង់ចេតិយសម្រាប់លោកបាដេសផងដែរ។
នៅថ្ងៃ ៩ ខែកុម្ភៈ ឆ្នាំ១៩២៦ ព្រះបាទស៊ីសុវត្តិ បានចេញព្រះរាជប្រកាសមួយទៀត ដោយលុបចោព្រះរាជប្រកាសចាស់ ហើយនឹងអនុញ្ញាតឲ្យអ្នកស្រុកហៅភូមិតិរច្ឆាន ទៅជាភូមិក្រាំងលាវវិញ។ (...)
រឿងរ៉ាវរបស់បាដេសសម័យបារាំង គឺជារឿងរ៉ាវប្រវត្តសាស្ត្រដ៏ល្បីល្បាញ និងដ៏គ្រោតគ្រាតរបស់រាស្ត្រខ្មែរដែលគួតែចងចាំទុក។
ខ្ញុំសង្ឃឹមថាតាមរយៈចេតិយនេះ អាជ្ញាធរឃុំ ឬក៏ស្ថាប័នពាក់ពន្ធ័គួរតែយកចិត្តទុកដាក់ជួសជុលកែលម្អបន្ថែម អភិរក្សឲ្យល្អឡើងវិញ ដើម្បីឲ្យកូនខ្មែរគ្រប់ៗរូប បន្តជំនាន់ បានទស្សនា បានសិក្សាស្វែងយល់ ចងចាំ និងស្គាល់ពីអតីតកាលរបស់ដូនតាខ្លួនឯងអំពីមរតកដ៏សែនខ្លោចផ្សារមួយនេះតទៅទៀត...។
សូមអរគុណទុកជាមុន និង ដោយក្តីគោរព រាប់អាន
Vlog: CHHOY BUN SOK HENG
#ផ្លូវឆ្ងាយពីផ្ទះ
#ព្រឹត្តិការណ៍១៨មេសា #ភូមិតិរច្ឆាន
#ភូមិក្រាំងលាវ #ឃុំក្រាំងលាវ
#ស្រុករលាប្អៀរ #ខេត្តកំពង់ឆ្នាំង