រដ្ឋបាលសង្កាត់ព្រែកថ្មី

រដ្ឋបាលសង្កាត់ព្រែកថ្មី - ចៅសង្កាត់ 076 777 8189
- ស្មៀនសង្កាត់ 012 697 479
- នាយរងបុស្តិ៍ 011 823 331

26/08/2026
ល្ងាចថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៦----------------------------------------លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី រួមដំណើរជាមួ...
26/08/2026

ល្ងាចថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៦
----------------------------------------
លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី រួមដំណើរជាមួយលោកស្រីកុយ សាម៉េត ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី លោកស្រី កង គឹមហេង អនុភូមិចំពុះក្អែក លោកតា លុន លន សមាជិកភូមិចំពុះក្អែក កញ្ញា ពៅ សាត អនុប្រធានភូមិកោះក្របី និងលោកស្រី ឡាយ ទូច សមាជិកភូមិកោះក្របី១ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន ០២នាក់និងស្ត្រីសម្រាលកូន ០៣នាក់
១. លោកយាយ ម៉ាង គិន អាយុ ៨៨ឆ្នាំ ជរា
២. លោក តិះ ធី អាយុ ៥៦ឆ្នាំ ជំងឺហើមខ្លួន
៣. លោកស្រី ណេន ស្រីសួ អាយុ ២៨ឆ្នាំ សម្រាលកូន
៤. លោកស្រី ពូក ស្រីឌី អាយុ ២៦ឆ្នាំ សម្រាលកូន
៥. លោកស្រី ខុម សុខលីន អាយុ ៤២ឆ្នាំ សម្រាលកូន
ក្នុងឱកាសនោះដែរបានជួយឧបត្ថម្ភអង្ករក្នុងម្នាក់ៗចំនួន ១៥គីឡូ (ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី) ថវិកាឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ ឧបត្ថម្ភនាក់ជំងឺ ០២នាក់ក្នុងម្នាក់ ៥០,០០០រៀល ថវិកាកិច្ចការនារីសង្កាត់ព្រែកថ្មីឧបត្ថម្ភស្រ្តីសម្រាលកូន ០៣នាក់ក្នុងម្នាក់ ៥០,០០០រៀល សារុង ០១ និងកន្សែងពោះគោ ០១។

នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ ------------------------------------រដ្ឋបាលសង្កាត់ព្រែកថ្មី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ...
24/08/2026

នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦
------------------------------------
រដ្ឋបាលសង្កាត់ព្រែកថ្មី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ហេង លី និងភរិយា ព្រមទាំងកូនចៅដែលបានឧបត្ថម្ភអង្ករ ៥០០គីឡូក្រាម និងសូមគោរពជូនពរដល់គ្រួសារឧកញ៉ាទទួលបានសេចក្តីសុខនិងជ័យជំនះគ្រប់ភារកិច្ច៕

ថ្ងៃទី​ ២១ខែ​ ​សីហា ឆ្នាំ២០២៦វេលាម៉ោង ០៩ ,: ០០នាទី-----------------------គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកថ្មី ដឹកនាំដ...
21/08/2026

ថ្ងៃទី​ ២១ខែ​ ​សីហា ឆ្នាំ២០២៦
វេលាម៉ោង ០៩ ,: ០០នាទី
-----------------------
គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកថ្មី ដឹកនាំដោយលោកស្រី វ៉ា សុរិន បានចាត់លោក សេន វណ្ណដា សមាជិកក្រុមប្រឹក្សាសង្កាត់​ ចុះធ្វេីរដ្ឋបាលការងារសន្តិសុខ​ តាមផ្ទះជួល ចំនួន ២ទីតាំង ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី
•កម្លាំងចូលរួម សរុប​ ៨នាក់ ក្នុងនោះ:
- នគរបាលប៉ុស្តិ៍ ​ ២នាក់​
- លោក មេភូមិ
- កំលាំងប្រជាការពារសង្កាត់ ០៤នាក់​
+​ ជាលទ្ធផលត្រួតពិនិត្យ​ ២ទីតាំង
១-ផ្ទះជួល ខុក ណាវុធ ភូមិចំពុះក្អែក
២-ផ្ទះជួល ខុក ណាវឿន ភូមិចំពុះក្អែក
ជាលទ្ធផលពុំមានអ្វីគួអោយកត់សំគាល់ឡេីយ៕

រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦រដ្ឋបាលសង្កាត់ព្រែកថ្មី​ ដឹកនាំ​ដោយ​លោកស្រីវ៉ា សុរិនចៅសង្កាត់ព្រែកថ្មីរួមជាមួយក្រុមប្រឹក្សា...
18/08/2026

រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
រដ្ឋបាលសង្កាត់ព្រែកថ្មី​ ដឹកនាំ​ដោយ​លោកស្រីវ៉ា សុរិនចៅសង្កាត់ព្រែកថ្មី
រួមជាមួយក្រុមប្រឹក្សាសង្កាត់ ភូមិ
រដ្ឋបាលសង្កាត់ បានអញ្ជេីញចូលរួម
រំលែកទុក្ខជាមួយគ្រួសារសព
លោកយាយមៀច កុកអាយុ៩០ឆ្នាំ
ដែលត្រូវជាមាតារបស់លោកស្រី
ខ្លឹង រ៉ា ប្រធានភូមិចំពុះក្អែក១ សង្កាត់
ព្រែកថ្មី ទទួលមរណៈភាពកាលពី
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ដោយជរាពាធ ។
នាឧ៍កាសនោះដែរបាននាំយកថវិកា
ចូលបុណ្យរួមមានៈ
លោកជំទាវឡោក ខេងថវិកា១០០០០០រ
ឯកឧត្តមប៉ា សុជាតិវង្សថវិកា៤០០០០០រ
សមាគមមនុស្សចាស់ថវិកា៥០០០០០រ
លោកស្រីនាង ទូចថវិកា៥០០០០រៀល
រដ្ឋបាលសង្កាត់ ភូមិថវិកា៩០០០០០រៀល
សរុបថវិកា១៩៥០០០០រៀល៕

18/08/2026

នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៦
រដ្ឋបាលសង្កាត់ព្រែកថ្មី បានរៀបចំកម្មវិធីចែកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ ជូនគ្រួសារក្រីក្រ ចំនួន ៥៦គ្រួសារ ក្នុងភូមិទាំង៦ នៅសង្កាត់ព្រែកថ្មី ក្រោមអធិបតីលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី និងលោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ ។

នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ព្រែកថ្មី បានរៀបចំកម្មវិធីចែកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ...
18/08/2026

នៅព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៦
រដ្ឋបាលសង្កាត់ព្រែកថ្មី បានរៀបចំកម្មវិធីចែកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ ជូនគ្រួសារក្រីក្រ ចំនួន ៥៦គ្រួសារ ក្នុងភូមិទាំង៦ នៅសង្កាត់ព្រែកថ្មី ក្រោមអធិបតីលោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី និងលោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ

ព្រឹកថ្ងៃទី ១៧ សីហា ២០២៦លោកស្រី ឆាយ ពៅធីតា សង្គមកិច្ចខណ្ឌច្បារអំពៅ លោកស្រី កុយ សាម៉េត ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី លោក ...
17/08/2026

ព្រឹកថ្ងៃទី ១៧ សីហា ២០២៦
លោកស្រី ឆាយ ពៅធីតា សង្គមកិច្ចខណ្ឌច្បារអំពៅ
លោកស្រី កុយ សាម៉េត ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី លោក អ៊ុម ហាន មេភូមិកោះក្របី១ លោកប្រាង ប៊ុនរ៉ន អនុប្រធានកោះក្របី១ និងលោកស្រី ឡាយ ទូច បានអញ្ជើញចូលរួមជាមួយអង្គការទឹកចិត្តម្តាយ គាំទ្រស្ត្រីមានផ្ទៃពោះ ឈ្មោះ ផល លក្ខិណា អាយុ ១៨ឆ្នាំ នៅភូមិកោះក្របី១ មិនមានអ្នកទទួលខុសត្រូវ ក្នុងនោះអង្គការបានជួយឧបត្ថម្ភសម្ភារៈចំនួន ៣៣មុខ សម្រាប់សម្រាលទារក សរុបចំណាយទាំងអស់ចំនួន ២០០ដុល្លារ។
ក្នុងនោះដែរកិច្ចការនារីសង្កាត់ព្រែកថ្មីបានឧបត្ថម្ភថវិកា ៥០,០០០រៀល។

ថ្ងៃច័ន្ទ  ទី​ ១៧ ខែ​ សីហា ឆ្នាំ​២០២៦រដ្ឋបាលសង្កាត់ព្រែកថ្មី​ បានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​វេទិកា​សាធារណៈ​ស្តីពី​ភូមិ...
17/08/2026

ថ្ងៃច័ន្ទ ទី​ ១៧ ខែ​ សីហា ឆ្នាំ​២០២៦
រដ្ឋបាលសង្កាត់ព្រែកថ្មី​ បានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​វេទិកា​សាធារណៈ​ស្តីពី​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ប្រចាំខែ សីហា ជូនប្រជាពលរដ្ឋភូមិកោះក្របី ក្រោមអធិបតីភាព ឯកឧត្តម មែ សារឿន ប្រធានក្រុមការងារចុះជួយភូមិកោះក្របី លោក ម៉ុក ពុទ្ធា អភិបាលរងខណ្ឌច្បារអំពៅ លោក ប៊ិន សុីណា សមាជិកក្រុមប្រឹក្សាខណ្ឌ និង លោកស្រី វ៉ា សុរិន ចៅសង្កាត់ព្រែកថ្មី , លោក ទឹម ដុង នាយបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកថ្មី, លោក-លោកស្រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ មន្រ្តីបុស្តិ៍នគរបាល មន្រ្ដី​ភូមិ ព្រមទាំងប្រជាពលរដ្ឋ​ សរុប​ ចំនួន​ ១០៦ ស្រី ៥៦ នាក់៕

ល្ងាចថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦លោកស្រីកុយ  សាម៉េត ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី រួមដំណើរជាមួយលោកស្រី កង គឹមហេង អនុភូមិចំ...
12/08/2026

ល្ងាចថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦
លោកស្រីកុយ សាម៉េត ក្រុមប្រឹក្សាសង្កាត់ព្រែកថ្មី រួមដំណើរជាមួយលោកស្រី កង គឹមហេង អនុភូមិចំពុះក្អែក បានអញ្ជើញចុះសួរសុខទុក្ខលោក អូនឡូញ អាយុ ៦៨ឆ្នាំ នៅភូមិចំពុះក្អែកគ្រោះថ្នាក់ចរាចរណ៍ បាក់ស្មងជើងខាងឆ្វេង
ក្នុងឱកាសនោះដែរបានជួយឧបត្ថម្ភអង្ករចំនួន ១៥គីឡូ (ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី) ថវិកាកិច្ចការនារីសង្កាត់ព្រែកថ្មី ៥០,០០០រៀល។

Address

ផ្ទះលេខគ្មាន ផ្លូវ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Phnom Penh
121208

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855767778189

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ព្រែកថ្មី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share