Khov Chhay

Khov Chhay កីឡារស់ក្នុងសន្តិភាព - Sports in Peace
This is the official page of Maj. Gen. Khov Chhay.

Major General Khov Chhay, the president of the Kun Khmer Federation in Cambodia.

03/08/2026
01/08/2026

Stay Tuned Mauritius ❤ BMA Fight Mania 4 - SPIRIT OF THE KHMER EMPIRE 🥰 coming soon 🥰 KUN KHMER 🇲🇺❤️🇰🇭

ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ សណ្ឋាគារ សូហ្វីតែល សៀមរាបខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានជូនដំណើរលោក Daisuke Teraguc...
01/08/2026

ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ សណ្ឋាគារ សូហ្វីតែល សៀមរាប

ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានជូនដំណើរលោក Daisuke Teraguchi ប្រធានផ្នែកប្រតិបត្តិអន្តរជាតិនៃ ស្ថាប័ន K-1 ប្រទេសជប៉ុន និងលោក Rick Shin ប្រធាន Kombat Global មកពីអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ទេសចរណ៍កីឡា (Sports Tourism) តាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាប្រយុទ្ធកម្រិតអន្តរជាតិនៅកម្ពុជា។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងរាជរដ្ឋាភិបាល សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងដៃគូអន្តរជាតិ ក្នុងការលើកកម្ពស់ «គុនខ្មែរ» ឱ្យក្លាយជាផលិតផលកីឡា និងវប្បធម៌ដែលមានការទទួលស្គាល់កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដែលបានផ្តល់ការគាំទ្រ និងចក្ខុវិស័យច្បាស់លាស់ក្នុងការភ្ជាប់វិស័យទេសចរណ៍ និងកីឡា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ និងផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងកេរដំណែល «គុនខ្មែរ» ទៅកាន់ពិភពលោក។

ខ្ញុំក៏សូមអរគុណដល់ ស្ថាប័ន K-1 ជប៉ុន និង Kombat Global ដែលបានជឿជាក់លើសក្តានុពលរបស់កម្ពុជា និងប្តេជ្ញាសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការនាំយកព្រឹត្តិការណ៍កីឡាប្រយុទ្ធលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា។ កិច្ចសហការនេះ មិនត្រឹមតែផ្តល់ឱកាសដល់កីឡាករគុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនឹងទាក់ទាញអ្នកគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ និងភ្ញៀវទេសចររាប់ម៉ឺននាក់ពីជុំវិញពិភពលោកឱ្យស្គាល់កម្ពុជា និង «គុនខ្មែរ» កាន់តែច្បាស់។

ខ្ញុំជឿជាក់ថា តាមរយៈការរួមសហការរវាងរាជរដ្ឋាភិបាល ស្ថាប័នឯកជន និងដៃគូអន្តរជាតិ យើងនឹងអាចធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលទេសចរណ៍កីឡាប្រយុទ្ធដ៏សំខាន់មួយនៅអាស៊ី ហើយធ្វើឱ្យ «គុនខ្មែរ» ក្លាយជាមោទនភាពរួមរបស់ប្រជាជាតិ ដែលមានការទទួលស្គាល់ និងគោរពពីសហគមន៍អន្តរជាតិ។

គុនខ្មែរ មិនត្រឹមតែជាកីឡាក្បាច់គុនបុរាណរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់វប្បធម៌ ទេសចរណ៍ និងមិត្តភាពរវាងប្រជាជាតិនានា ហើយជាថាមពលទន់ (Soft Power) ដ៏មានតម្លៃ ក្នុងការលើកកម្ពស់កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកពិភពលោក។

I was deeply honored to accompany Mr. Daisuke Teraguchi, Chief of International Operations of K-1 Japan, and Mr. Rick Shin, President of Kombat Global (USA), on a courtesy visit and working discussion with H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia.

Our discussion focused on strengthening cooperation in the development of Sports Tourism through the organization of international combat sports events in Cambodia, while positioning Kun Khmer as a unique cultural and sporting asset that can attract visitors from around the world.

This meeting reflects the shared commitment of the Royal Government of Cambodia, the Kun Khmer Federation, and our international partners to elevate Kun Khmer onto the global stage. By combining sports, tourism, and culture, we are creating new opportunities to promote Cambodia's rich heritage, stimulate economic growth, and enhance the country's international profile.

I would like to express my sincere appreciation to H.E. Huot Hak for his strong support and visionary leadership in recognizing the important role that sports tourism can play in showcasing Cambodia's tourism potential and promoting our national identity through Kun Khmer.

My heartfelt thanks also go to K-1 Japan and Kombat Global for their confidence in Cambodia and their commitment to collaborating with the Kun Khmer Federation in bringing world-class combat sports events to our country. These partnerships will not only provide greater opportunities for Cambodian athletes but will also attract international fighters, fans, media, and visitors, allowing more people around the world to experience Cambodia and appreciate the beauty and heritage of Kun Khmer.

I firmly believe that through close collaboration between the Royal Government, the private sector, and our international partners, Cambodia can become one of Asia's leading destinations for Sports Tourism and a recognized hub for international combat sports events.

Kun Khmer is more than Cambodia's ancient martial art—it is a powerful symbol of our cultural identity, a bridge connecting nations through sport, and an important source of Cambodia's soft power on the global stage. Together, we will continue our mission to bring Kun Khmer to the world.

នៅលើទឹកដីដ៏ពិសិដ្ឋនៃ ប្រាសាទអង្គរ ដែលជាអតីតរាជាធានីនៃអាណាចក្រខ្មែរដ៏រុងរឿង និងជាទឹកដីកំណើតនៃ គុនខ្មែរ ដែលមានអាយុកាលជាងមួ...
01/08/2026

នៅលើទឹកដីដ៏ពិសិដ្ឋនៃ ប្រាសាទអង្គរ ដែលជាអតីតរាជាធានីនៃអាណាចក្រខ្មែរដ៏រុងរឿង និងជាទឹកដីកំណើតនៃ គុនខ្មែរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ យើងបានចាប់ផ្តើមទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ថ្នាក់ដឹកនាំ K-1 Japan, Kombat Taekwondo (Korea-USA) និង គុនខ្មែរកម្ពុជា បានជួបជុំគ្នានៅមុខប្រាសាទអង្គរវត្ត ដោយមានគោលបំណងរួមមួយ គឺ "ដឹកដៃគ្នានាំគុនខ្មែរទៅកាន់ចំនុចកំពូលនៃពិភពលោក"។

ចាប់ពីទឹកដីអង្គរ យើងនឹងរួមគ្នាសាងសង់ស្ពានមិត្តភាពតាមរយៈកីឡា វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យ គុនខ្មែរ ក្លាយជាមោទនភាពសកល និងជាកេរដំណែលដែលបន្តរស់រវើកសម្រាប់មនុស្សជំនាន់ក្រោយៗ។

On the sacred grounds of Angkor Wat, the capital of the glorious Khmer Empire and the birthplace of Khmer martial arts for over a thousand years, we have begun a new chapter in international cooperation.

The leaders of K-1 Japan, Kombat Taekwondo (Korea-USA), and KunKhmer of Cambodia gathered in front of Angkor Wat with a common goal: “Together, we will take Kun Khmer to the top of the world.”

From the land of Angkor, we will build bridges of friendship through sports, culture, and mutual respect, so that Kun Khmer becomes a global pride and a legacy that will live on for generations to come.

#គុនខ្មែរ #អង្គរវត្ត

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Daisuke Teraguchi ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិ (Chief of International Operations) ន...
30/07/2026

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Daisuke Teraguchi ប្រធានផ្នែកប្រតិបត្តិការអន្តរជាតិ (Chief of International Operations) នៃ K-1 Japan មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចលើកនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង K-1 Japan ដោយផ្តោតលើការសហការរៀបចំព្រឹត្តិការណ៍ប្រកួតរួមគ្នា ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក៏ដូចជាការផ្តល់ឱកាសអោយកីឡាករ កីឡាការិនី គុនខ្មែរ កម្ពុជា ចូលរួមប្រកួតប្រជែងនៅគ្រប់ព្រឹត្តិការណ៍ K-1 នៅទូទាំងពិភពលោក។

លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការផ្លាស់ប្តូរសិល្បៈវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគ្រូបង្វឹក និងកីឡាករ ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍កីឡា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងបង្កើតឱកាសថ្មីៗរវាងប្រទេសកម្ពុជា និងជប៉ុននាពេលអនាគត។

យើងសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដែលនាំមកនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍគុនខ្មែរ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

30/07/2026

សូមអបអរសាទរចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃ កីឡាគុនខ្មែរ នៅប្រទេសវៀតណាម ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំងពីសំណាក់អ្នករៀបចំព្រឹត្តិការណ៍ ក្លិប កីឡាករ និងអ្នកគាំទ្រកីឡាប្រយុទ្ធ។

ការរៀបចំព្រឹត្តិការណ៍គុនខ្មែរជាបន្តបន្ទាប់នៅលើទឹកដីវៀតណាម គឺជាសក្ខីភាពមួយបង្ហាញថា គុនខ្មែរ មិនត្រឹមតែជាមរតកវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងក្លាយជាកីឡាដែលមានការទទួលស្គាល់ និងមានទីផ្សារកាន់តែទូលំទូលាយនៅក្នុងតំបន់។

នេះគឺជាផ្លែផ្កានៃកិច្ចសហការល្អរវាងសហព័ន្ធដៃគូ អ្នករៀបចំព្រឹត្តិការណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរ ឱ្យកាន់តែឈានទៅកាន់ឆាកអន្តរជាតិ។

យើងជឿជាក់ថា ការរីកចម្រើននៅវៀតណាម នឹងក្លាយជាគំរូដ៏ល្អសម្រាប់ការពង្រីកវិសាលភាពរបស់គុនខ្មែរ ទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ហើយនឹងរួមចំណែកធ្វើឱ្យគុនខ្មែរក្លាយជាកីឡាប្រយុទ្ធដ៏មានឥទ្ធិពលមួយនៅលើពិភពលោក។

គុនខ្មែរ មិនមែនត្រឹមតែជាកីឡារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាកីឡារបស់ពិភពលោក។

29/07/2026

ការរៀបចំព្រឹត្តិការណ៍គុនខ្មែរនៅក្រៅប្រទេស មិនមែនជាកិច្ចការងាយស្រួលនោះទេ។ យើងត្រូវប្រឈមនឹងបញ្ហា ឧបសគ្គ និងការរារាំងជាច្រើន ពីគូប្រជែងរបស់យើងដែលបានចាក់ឫស និងបង្កើតឥទ្ធិពលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នានាជាច្រើនទសវត្សរ៍មកហើយ។

ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាតិ និងសហព័ន្ធគុនខ្មែរអន្តរជាតិ យើងមិនមែនគ្រាន់តែរៀបចំព្រឹត្តិការណ៍មួយ ហើយត្រឡប់មកវិញដោយគិតថាបានផ្សព្វផ្សាយគ្រប់គ្រាន់នោះទេ។ បេសកកម្មរបស់យើង គឺការកសាងមូលដ្ឋានរឹងមាំសម្រាប់គុនខ្មែរនៅក្នុងប្រទេសនីមួយៗ។

ហេតុដូច្នេះហើយ ទន្ទឹមនឹងការរៀបចំព្រឹត្តិការណ៍ យើងតែងខិតខំស្វែងរក និងចាប់ដៃគូសហការជាមួយស្ថាប័នកីឡាប្រយុទ្ធក្នុងប្រទេសទាំងនោះ ដើម្បីរួមគ្នាបង្កើតក្លឹបគុនខ្មែរ បង្កើតសហព័ន្ធគុនខ្មែរ កសាងរចនាសម្ព័ន្ធគ្រប់គ្រង បណ្តុះបណ្តាលគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ព្រមទាំងជំរុញឱ្យមានការហ្វឹកហាត់ និងការប្រកួតគុនខ្មែរជាប្រចាំ និងទូលំទូលាយ។

នេះហើយជាយុទ្ធសាស្ត្រពិតប្រាកដក្នុងការធ្វើឱ្យគុនខ្មែរចាប់ផ្តើមចាក់ឫស ចាក់គល់ រីកលូតលាស់ បន្តបង្កើតអ្នកហ្វឹកហាត់ជំនាន់ថ្មី និងពង្រីកសហគមន៍គុនខ្មែរឱ្យគ្របដណ្តប់នៅទូទាំងពិភពលោក។

បើយើងគ្រាន់តែរៀបចំព្រឹត្តិការណ៍មួយដើម្បីផ្សព្វផ្សាយ ហើយបញ្ចប់កម្មវិធីក៏ត្រឡប់មកវិញ នោះលទ្ធផលនឹងនៅមានកម្រិត។ ទោះបីមនុស្សជាច្រើនបានស្គាល់ឈ្មោះ «គុនខ្មែរ» ក៏ដោយ ប៉ុន្តែប្រសិនបើមិនមានក្លឹប មិនមានគ្រូបង្វឹក មិនមានរចនាសម្ព័ន្ធ និងមិនមានការហ្វឹកហាត់ជាបន្តទេ ពួកគេនៅតែត្រូវត្រឡប់ទៅហ្វឹកហាត់កីឡាក្បាច់គុនដ៏ទៃ។

ដូច្នេះ គោលដៅរបស់យើង មិនមែនត្រឹមតែធ្វើឱ្យពិភពលោក «ស្គាល់» គុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺធ្វើឱ្យពិភពលោក «ហ្វឹកហាត់ ប្រកួត និងរស់នៅជាមួយគុនខ្មែរ» ដើម្បីធានាថា ក្បាច់គុនបុរាណរបស់ដូនតាខ្មែរ អាចរីកចម្រើនប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយនៅទូទាំងពិភពលោក។

រសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទក្នុងនាម អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក...
29/07/2026

រសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ សាលប្រជុំ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

ក្នុងនាម អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផែនការត្រៀមចូលរួមការប្រកួត ព្រឹត្តិការណ៍កីឡាកងទ័ពពិភពលោករដូវក្តៅ លើកទី៨ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅខែកក្តដា ឆ្នាំ២០២៧ ខាងមុននេះ នៅរដ្ឋការ៉ូឡៃណា សហរដ្ឋអាមេរិក។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមប្រឹក្សា លោកជំទាវ សមាជិក-សមាជិកា នៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយប្រភេទកីឡាទាំង៧ប្រភេទ ដោយផ្តោតសំខាន់លើការពិភាក្សា និងកំណត់ផែនការត្រៀមខ្លួនឱ្យបានល្អប្រសើរ ដើម្បីជ្រើសរើស កសាង និងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីឱ្យមានសមត្ថភាពខ្ពស់ ត្រៀមតំណាងកងយោធពលខេមរភូមិន្ទ និងព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយកិត្តិយស និងសម្រេចបានលទ្ធផលល្អជូនជាតិ។

ល្ងាចថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ខ្ញុំបាទ ក្នុងនាមអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និង ជានាយកមជ្ឈមណ្...
28/07/2026

ល្ងាចថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦

ខ្ញុំបាទ ក្នុងនាមអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និង ជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៩៩ នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Khov Chhay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share