08/08/2026
នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានទទួលជួបលោកស្រី Dr. yoong Jung lee អ្នកស្រាវជ្រាវ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ (KREI) លោក Dr. An Sung Soo តំណាងសហគមន៍ជនបទកូរ៉េប្រចាំកម្ពុជា(KRC)។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ (MAFRA) សាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) និងវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ (KREI) ចំពោះភាពជាដៃគូជាបន្តបន្ទាប់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសយើងទាំងពីរ។ គ្រាប់ស្វាយចន្ទីគឺជាទំនិញកសិកម្មអាទិភាពមួយរបស់កម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្កើនផលិតភាពកសិកម្ម ការលើកកម្ពស់ការកែច្នៃតម្លៃបន្ថែម និងការពង្រីកការនាំចេញ ដើម្បីបង្កើនភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។