24/08/2026
នារសៀលថ្ងៃចន្ទ ១១ កើត ខែ ស្រាពណ៍ ឆ្នាំ មមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា គ.ស. ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.ស.ហ.វ.), លោកស្រី ស្រី កណ្ណិការ, ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន (អ.រ.ជ.) និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ, អគ្គនាយក នៃ អ.រ.ជ., អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ ២០២៧ របស់ ក.ស.ហ.វ. កម្រិតថ្នាក់ដឹកនាំ, សហដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា និង ឯកឧត្តម ចាន់ សុធី, រដ្ឋលេខាធិការ នៃ ក.ស.ហ.វ.និង មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ និង ក្រោមអាណាព្យាបាល ក.ស.ហ.វ.។
****************
On Monday August 24, 2026, at the Ministry of Economy and Finance, Mrs. Srey Kanica, Director of the General Affairs Department of the General Department of Public-Private Partnerships (GDPPP) and high representative of OM Macthearith, Director General of the GDPPP, accompanied by colleagues, attended a leadership-level discussion meeting on the defense of the Ministry of Economy and Finance's 2027 draft budget., meeting was co-chaired by Academician Dr. Hean Sahip, Secretary of State and Head of the Leadership-Level Budget Working Group for the Budget Entity, and H.E. Chan Sothy, Secretary of State of the MEF, and was attended by representatives from relevant general departments under of MEF.