04/08/2026
✨ សារគោរពជូនពរ ✨
ខ្ញុំបាទ និងភរិយា សូមគោរពជូន៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
នាឱកាសដ៏មហាមង្គលភិរម្យ ឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ព្រមទាំងអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងកិត្តិយសឧត្តុង្គឧត្តម ដើម្បីបន្តជាជម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសដ៏ពិសេសវិសេសសាលនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់បូជាប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្តពេញមួយជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ កម្ពុជាបានសម្រេចនូវសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការដំឡើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ គុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នឹងស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា និងជាប្រភពកម្លាំងចិត្តសម្រាប់មនុស្សជំនាន់ក្រោយ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមមេត្តាប្រោសព្រំប្រទានពរជ័យ បវរសួស្តី ជ័យមង្គល វិបុលសុខ និងសិរីសួស្តីគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវការគោរព ដឹងគុណ និងស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ និងភរិយា។
គោរពជូនពរអំពី៖
ខ្ញុំបាទ ខៀវ មករា ទីប្រឹក្សារាជរដ្ឋាភិបាល និងភរិយា
#សម្តេចតេជោហ៊ុនសែន #សារជូនពរ #ខួបចម្រើនជន្មាយុ #រាជរដ្ឋាភិបាលកម្ពុជា