ចាន់ តារា - Chan Tara

ចាន់ តារា - Chan Tara អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ
ខេត្តកណ្តាល ០១៥​ ៥៩៦៩៧៩,០៩៥៩៦៩៧៩,០១៧៦៩៦៩៤៩

‎ខ្ញុំបាទ រួមជាមួយអធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារចុះធ្វើរដ្ឋបាលចំ...
04/08/2026

‎ខ្ញុំបាទ រួមជាមួយអធិការនគរបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារចុះធ្វើរដ្ឋបាលចំហរស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រង សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាខេត្ត អគារ B (ទីតាំងបណ្តោះអាសន្ន)។

‎ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ផ្ញើជូនទៅម្ចាស់ឡានដឹកទឹកកក ផ្លូវនេះទើបតែចាក់បេតុងហើយទេ សូមបញ្ឈប់ការដឹកឆ្លងកាត់លើផ្លូវ នេះ មើលរនាំងបិទផ្លូវផង ពេលដែលបេតុង...
04/08/2026

ផ្ញើជូនទៅម្ចាស់ឡានដឹកទឹកកក ផ្លូវនេះទើបតែចាក់បេតុងហើយទេ សូមបញ្ឈប់ការដឹកឆ្លងកាត់លើផ្លូវ នេះ មើលរនាំងបិទផ្លូវផង ពេលដែលបេតុងគ្រប់ពេលវេលាកំណត់ ខ្ញុំនឹងឱ្យបើកហើយ។
(រួមគ្នាថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋទាំងអស់គ្នា)

03/08/2026

សកម្មភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅសមរភូមិមុខ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

សូមអញ្ជើញពុកម៉ែ បងប្អូន ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងក្រុងអរិយក្សត្រ មកទទួលសេវានៅការិយាល័យច្រកចេញចូលតែម...
03/08/2026

សូមអញ្ជើញពុកម៉ែ បងប្អូន ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងក្រុងអរិយក្សត្រ មកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងអរិយក្សត្រ រៀលរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅសមរភូមិមុខ ក្នុងមូលដ្ឋាន...
03/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅសមរភូមិមុខ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល

ខ្ញុំបាទ និងសហការី បានអមដំណើរ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ អ៊ូ ធីតាពៅ អញ្ជើញចូលរួមពិធីប្រគល់ផ្ទះដែលជា​ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

សូមអរគុណការលើកឡើង ពាក់ព័ន្ធបុគ្គលិកពេទ្យមណ្ឌលសុខភាពព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ មានសំដីមិនល្អ ។ខ្ញុំសូមការអធ...
30/07/2026

សូមអរគុណការលើកឡើង ពាក់ព័ន្ធបុគ្គលិកពេទ្យមណ្ឌលសុខភាពព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ មានសំដីមិនល្អ ។
ខ្ញុំសូមការអធ្យាស្រ័យពីបងប្អូនប្រជាពលរស់នៅសង្កាត់ព្រែកលួង ហើយក៏សូមអគុណបុគ្គលិកនៃមណ្ឌល់សុខភាពព្រែកលួង ដែលប្តេជ្ញាចិត្តក្នុងការខិតខំកែលំអ និងបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ 🙏

ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ក្រោមអធិបតីភាពលោក ...
30/07/2026

ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ក្រោមអធិបតីភាពលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង ដេីម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគត្តិយុត្តនានាពាក់ព័ន្ធ និងពិនិត្យ ពិភាក្សាសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៧ នាខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ។

កិច្ចប្រជុំនេះមានវត្តអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម តេង រិទ្ធី ឯកឧត្តម ចយ សុបិន និងឯកឧត្តម ស៊ូ សេន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ផងដែរ ។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ខ្ញុំបាទ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក លោកស្រី អភិបាលរងក្រុង បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គ...
29/07/2026

ខ្ញុំបាទ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក លោកស្រី អភិបាលរងក្រុង បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​

ព្រឹកថ្ងៃពុធ ទី២៩ កក្កដា ២០២៦

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល

ខ្ញុំអរគុណបងប្អូន និងក្មួយៗទាំងអស់គ្នា ដែលបានចូលរួមរើសសំរាមតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ហើយ...
29/07/2026

ខ្ញុំអរគុណបងប្អូន និងក្មួយៗទាំងអស់គ្នា ដែលបានចូលរួមរើសសំរាមតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ខេត្តកណ្តាល ហើយ ខ្ញុំសង្ឃឹមថាអ្នកដែលមិនចូលរួសរើស នឹងបានមើលឃើញ និងជួយផ្សព្វផ្សាយបន្តផង សូមកុំយកសំរាមមកបោះចោលពង្រាយទៀតអី។
(បើអ្នកជាមនុស្សពិតជាស្រលាញ់ភាពស្អាតហើយ តែបើអ្នកជាស… អាចមិនយល់ពីបរិស្ថាន និងបន្តពង្រាយបន្ថែមហើយ។

29/07/2026

Address

Street381, Knong Village, Preaek Ta Meak Commune
Phnom Penh
080210

Telephone

+85515596979

Website

Alerts

Be the first to know and let us send you an email when ចាន់ តារា - Chan Tara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ចាន់ តារា - Chan Tara:

Shortcuts

Share