09/07/2026
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់បឹងព្រលិត បានរៀបចំប្រជុំវេទិការសាធារណៈ ភូមិ សង្កាត់មានសុវត្ថិភាព ប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព:
លោក ណុប វណ្ណា នាយករងរដ្ឋបាលខណ្ឌ៧មករា តំណាងដ៏ខ្ពង់ខ្ពស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា
លោកស្រី តៅ មន្ថា ចៅសង្កាត់បឹងព្រលិត
លោក ផាត់ សុភាព សមាជិកក្រុមប្រឹក្សាខណ្ឌ៧មករា
លោក អ៊ុំ បូរ៉ា ជំនួយការកងរាជអាវុធហត្ថខណ្ឌ៧មករា
លោក លាង ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលស្ដីទីសង្កាត់បឹងព្រលិត
សមាសភាពចូលរួមសរុប ៤៧នាក់ ស្រី១៦នាក់
_លោកស្រីចៅសង្កាត់ បានផ្សព្វផ្សាយគោលនយោបាយ ភូមិ-សង្កាត់មាន សុវត្តិភាព ៧ចំណុច ដូចតទៅ ៖
១/ផ្តល់សេវាសាធារណះ ជាពិសេសសេវារដ្ឋបាលសាធារណៈប្រកបដោយគុណភាព តម្លាភាពនឹងទទួលបានជំនឿទុកចិត្ត។
២/គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងសុីសងខុសច្បាប់នឹងបទល្មើសគ្រប់ប្រភេទ ។
៣/មានសណ្តាប់ធ្នាប់សាធារណៈល្អ
ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៏
៤/គ្មានអំពើអនាចារ គ្មានការ
ជួញដូរមនុស្ស ជាពិសេស ស្រ្តី នឹង
កុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ
នឹងគ្មានក្មេងទំនើង។
៥/ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រពន្ធ័តុលាការប្រកបដោយគុណឮភាព នឹងប្រសិទ្ធភាព។
៦/មានអនាមយ័មានសោភណ័្ឌភាព
ល្អ នឹងមានបរិស្ថានល្អ ។
៧/ ឆ្លើយតបបានទាន់ពេលវេលា
ចំពោះគ្រោះមហន្តរាយនឹងរាល់ជំងឺរាតល្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ។
_បានរំលឹកអំពីការងារផ្ដល់កម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយកន្លងហើយបានផ្សព្វផ្សាយថាក្រុមការងាររបស់ក្រសួងដែនដីនិងភូមិបាលចុះផ្ដល់កម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋជាប្រព័ន្ធសហកម្មសិទ្ធិ
_លោកអនុសេនីយ៍ឯក លាង ប៊ុនធឿន នាយប៉ុស្ដិ៍នគរបាលស្ដីទីរដ្ឋបាលបឹងព្រលិត មានមតិអោយបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើសៀវស្នាក់នៅ, សៀវគ្រួសារ, អត្តសញ្ញាណប័ណ្ណគ្រប់អាយុនិងហួសសុពលភាពសូមមកបំពេញបែបបទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល
-ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន
-បើកបរមិនប្រើគ្រឿងស្រវឹង
-មិនសេពគ្រឿងញៀន
-កុំបើកបរល្បឿនលឿន
-បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព យានយន្តត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព
-បើកបរត្រូវប្រកាន់ខាងស្ដាំ
-បើកបរមានការប្រុងប្រយ័ត្ន