មន្ទីរព័ត៌មាន ខេត្តព្រៃវែង

មន្ទីរព័ត៌មាន ខេត្តព្រៃវែង Likeដើម្បីចែករំលែកព័ត៌មានគ្មានដែនកំណត់

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកវិ...
06/08/2026

យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលបានសម្រេច៖
-ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រា ដែលត្រូវទទួលរង ពិន័យស្មើនឹង ១០០ (មួយរយ) ភាគរយ នៃប្រាក់ពន្ធដែលត្រូវបង់ ចំពោះដីកាអម ឬដីកាបញ្ជូនហួស រយៈពេល ៣ខែ នៃកាលបរិច្ឆេទដែលចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត រហូតដល់ដំណាច់ឆ្នាំ២០២៧។

-អនុញ្ញាតពន្យារសុពលភាពនៃសេចក្តីជូនដំណឹងលេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងលើកចុងក្រោយ ចំពោះករណី អចលនទ្រព្យដែលមានសាវតារផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាច្រើនដង ត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦។

-អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រានិងពន្ធលើអចលនទ្រព្យលើសំណង់ចុងក្រោយ ដោយគ្រាន់តែមានលិខិត អនុញ្ញាតសាងសង់ឬមានការបញ្ជាក់ពីសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធលើកាលបរិច្ឆេទ សាងសង់។

-លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលម្ចាស់កម្មសិទ្ធិជាយោធិន និងនគរបាលជាតិដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណនិងតួនាទីភារកិច្ចពី អង្គភាពសាមី។

#ហនម៉ាណែត #កមពុជា #សនតិភាពនៅកម្ពុជា

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដ...
06/08/2026

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំង ៤ ០០១ អង្គ/នាក់ ព្រមទាំងក្រុមគ្រួសារ, សាស្ត្រាចារ្យ, គណៈគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលខិតខំប្រឹងប្រែងរួមគ្នា និងបានបង្កលក្ខណៈឱ្យនិស្សិតសម្រេចបានជោគជ័យ។ សម្ដេចធិបតី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងគុណភាពអប់រំ, ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស លើវិស័យសេដ្ឋកិច្ច, នីតិសាស្រ្ត, យុត្តិធម៌ និងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព, សីលធម៌ និងស្មារតីស្នេហាជាតិ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង ដោយសម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ជាអ្វីដែលមិនអាចបំភ្លេចបាន ខណៈបទបញ្ជាផ្ទៃក្នុង និងទម្ងន់នៃការសិក្សានៅសាលា គឺជួយបណ្ដុះបណ្ដាលមនុស្សឱ្យចេះឆ្លងកាត់ការងារលំបាក និងចៀសវាងការដើរតាមផ្លូវកាត់។ សម្ដេចធិបតីបន្តថា ផលិតភាព (Productivity) កើតចេញពី «គុណភាព + បំណិន + ឥរិយាបថ» រួមផ្សំជាមួយនឹងឆន្ទៈ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដា ដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់។ ចំពោះផ្នែកបច្ចេកវិទ្យា, គោលដៅចុងក្រោយគឺការប្រើប្រាស់ក្នុងកម្រិតសមស្របមួយដើម្បីបង្កើនសមត្ថភាព ដោយនៅតែរក្សាបាននូវបំណិនមូលដ្ឋាន ពោលគឺសិស្ស-និស្សិតមិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ប៉ុន្តែត្រូវមានសមត្ថភាពម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ, សម្ដេចធិបតីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យពឹងផ្អែកលើខ្លួនឯង និងប្រែក្លាយសញ្ញាបត្រដែលទទួលបានឱ្យទៅជាសញ្ញាឃើញ នៃសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំស្រាវជ្រាវ និងរៀនសូត្រពេញមួយជីវិត។ សម្ដេចធិបតីបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗជ័យលាភីនឹងយកចំណេះដឹង,ជំនាញ និងបំណិនទាំងនេះ ទៅបម្រើការងារក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន ឬអង្គការនានា ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ, ជ័យលាភីទាំងអស់ត្រូវខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ, មន្ត្រីល្អ និងបុគ្គលិកល្អ ដែលមានមនសិការវិជ្ជាជីវៈ, សីលធម៌ និងស្មារតីដាក់ខ្លួនបម្រើប្រជាជនដោយស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

06/08/2026

📣 ឱកាសការងារសរុបចំនួន ៩២ ៥៤៦កន្លែង សម្រាប់អ្នកខេត្តឧត្តរមានជ័យ។

👉បងប្អូនអតីតពលករកុំភ្លេចទៅចូលរួមដាក់ពាក្យសម្ភាសដោយផ្ទាល់ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖

🗓ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ

🗓ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកអន្លង់វែង។

👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។

នេះជាព័ត៌មានក្លែងក្លាយ! ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយបន្ត។
06/08/2026

នេះជាព័ត៌មានក្លែងក្លាយ! ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយបន្ត។

06/08/2026

ពីបេតិកភណ្ឌវប្បធម៌ដូនតា តម្បាញសូត្រខ្មែរក្លាយជាកម្លាំងចលករលើកស្ទួយសេដ្ឋកិច្ច និងជីវភាពស្ត្រីនៅមូលដ្ឋាន

06/08/2026

ឆមាសទី១ ឆ្នាំ២០២៦ រោងចក្រនៅកម្ពុជាកើនឡើង ៨៤៥ បង្កើតការងារថ្មីជាង ៩ម៉ឺនកន្លែង

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបនឹងតម្រូវការប្រជា...
06/08/2026

អ្នកនាំពាក្យក្រសួងព័ត៌មានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តត្រូវបង្កើនការផលិតផ្សព្វផ្សាយព័ត៌មានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទូលំទូលាយ

(ខេត្តកំពង់ឆ្នាំង) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់មន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងសាធារណមតិក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានតម្លាភាព។

ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអ្នកនាំពាក្យដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ដល់មន្ត្រីរាជការរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីសំណាក់ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមបានបន្តថា ព័ត៌មានដែលត្រូវតាមដាន និងយកចិត្តទុកដាក់ផ្សព្វផ្សាយរួមមាន៖ វិស័យកសិកម្ម សុខាភិបាល បញ្ហាដីធ្លី វិស័យការងារ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈការផ្តល់សេវាសាធារណៈ នៅថ្នាក់មូលដ្ឋាន និងវិស័យវប្បធម៌ជាដើម។ ការផ្សព្វផ្សាយត្រូវធ្វើឡើងតាមរូបភាពចម្រុះ និងសំបូរបែប តាមរយៈកិច្ចសម្ភាសន៍ជាមួយមន្ត្រីជំនាញជុំវិញខេត្តក្នុងកម្មវិធីវិទ្យុ ការផ្សាយតាម បណ្តាញព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មាន និងការផលិតវីដេអូខ្លីៗសម្រាប់បង្ហោះលើបណ្តាញ Facebook Telegram និង TikTok។

ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងខេត្ត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងសមិទ្ធផលថ្មីៗរបស់ខេត្ត ទៅកាន់សាធារណជនទូទៅ។ ការណ៍នេះ មិនត្រឹមតែជួយបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍មូលដ្ឋានឱ្យកាន់តែច្រើនកុះករថែមទៀតផង។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា មន្ត្រីព័ត៌មានខេត្តត្រូវដើរតួនាទីជា «ស្ពានតភ្ជាប់» ដ៏មានសារៈសំខាន់ ក្នុងការនាំយកព័ត៌មានពិតពីមូលដ្ឋានមករាយការណ៍ និងឆ្លុះបញ្ចាំងជូនថ្នាក់ជាតិ ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ទៅកាន់ប្រជាពលរដ្ឋវិញ។

ការផ្តល់ព័ត៌មានបានទាន់ពេលវេលា និងប្រកបដោយលក្ខណៈបុរ៉េសកម្ម មិនត្រឹមតែជួយទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចក្តាប់បានបញ្ហាប្រឈមនានា និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានភ្លាមៗប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ មន្ត្រីព័ត៌មានក៏ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីធានាថាព័ត៌មានផ្លូវការអាចហូរបានលឿន ទូលំទូលាយ និងចំគោលដៅពិតប្រាកដ។

ជាមួយគ្នានោះ ឯកឧត្តម ពេញ យ៉ាត បានគាំយល់ស្របចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយបានជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់ការងារផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែសកម្ម ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ និងគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយផ្តោតលើការការពង្រឹងគុណភាពមាតិកា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយសមិទ្ធផលមូលដ្ឋានឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណជន៕

06/08/2026

ជាង ៧ ខែក្រោយបទឈប់បាញ់៖ ហេតុអ្វីបានជាប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?

06/08/2026

យុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ប្រែក្លាយភូមិរង់ចាំ ជាភូមិគំរូសម្រាប់សហគមន៍

សម្ដេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់​ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្...
06/08/2026

សម្ដេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់​ជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ៤ ០០០ អង្គ/នាក់

AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦–

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យ លាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ៤ ០០០ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ ជានិម្មិតរូប ក្នុងបរិវេណសាកលវិទ្យាល័យ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

រូបថត៖ គល់ រ៉េននី

Address

ជួរមាត់ទន្លេ ក្បែអគ្គីសនី ក្បែផ្សារ
Phnom Penh
855

Alerts

Be the first to know and let us send you an email when មន្ទីរព័ត៌មាន ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share