សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

  • Home
  • Cambodia
  • Phnom Penh
  • សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត

សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ទំព័រផ្លូវការរបស់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

និស្សិតអាហារូបករណ៍ អ.ម.ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ន...
06/08/2026

និស្សិតអាហារូបករណ៍ អ.ម.ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី

រាជធានីភ្នំពេញ — នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៨៤រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ ព្រមទាំងបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រយ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ជោគជ័យសិក្សារបស់និស្សិតជ័យលាភីទាំង ៨៤រូប នាពេលនេះ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួន និងជាមោទនភាពដ៏ធំធេងសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជា «សក្ខីភាពពិតប្រាកដនៃការបំប្លែងចក្ខុវិស័យជាតិ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង» ស្របតាមទិសដៅនៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះ។ ការផ្តល់ឱកាសសិក្សាប្រកបដោយសមធម៌ និងការតាមដានជ្រោមជ្រែងយ៉ាងជិតស្និទ្ធពីអាហារូបករណ៍ អ.ម.ត បានបង្ហាញយ៉ាងច្បាស់ថា កត្តាជីវភាពខ្វះខាត មិនត្រូវអនុញ្ញាតឱ្យមកធ្វើជាឧបសគ្គរារាំងរាល់ក្តីស្រមៃ និងបញ្ញាញាណរបស់យុវជនកម្ពុជានោះឡើយ។

ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត សូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ៨៤រូប ដែលបានខិតខំព្យាយាមរៀនសូត្ររហូតទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់នៅថ្ងៃនេះ។ ជ័យលាភីទាំងនេះ នឹងក្លាយជា «កម្លាំងចលករសេដ្ឋកិច្ច និងជាមូលធនមនុស្សដ៏មានតម្លៃ» ប្រកបដោយសមត្ថភាព ជំនាញច្បាស់លាស់ និងគុណធម៌ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ព្រមទាំងបន្តជោគជ័យបន្ថែមទៀតក្នុងអាជីពការងារ និងការសិក្សាកម្រិតខ្ពស់តទៅអនាគត៕

—— —— ——

The A.M.T Scholarship Students at RULE Successfully Graduate with Bachelor's and Master's Degrees Under the High Presidency of the Prime Minister

PHNOM PENH — On the morning of August 6th, 2026, 84 scholarship recipients under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship Committee—who received dedicated sponsorship and direct support from Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and First Lady Lok Chumteav Dr. Pich Chanmony—successfully completed their Bachelor's and Master's degree programs. They attended a grand graduation ceremony held under the high presidency of Prime Minister Samdech Thipadei Hun Manet at the Koh Pich Convention and Exhibition Center.

The academic success of these 84 graduates represents not only a personal milestone and a moment of immense pride for their families, but also serves as "tangible proof of translating national vision into concrete achievement." This aligns directly with the Royal Government's Pentagonal Strategy – Phase I, which places human capital development as a core national priority. The provision of equitable educational opportunities and the close mentorship provided by A.M.T Scholarships clearly demonstrate that financial hardship must never be allowed to hinder the dreams or intellectual potential of Cambodian youth.

On behalf of the leadership of the A.M.T Scholarship Committee and the A.M.T Student Association, we extend our profound appreciation and warmest congratulations to all 84 graduates for their hard work and perseverance leading to today's brilliant success. These graduates will serve as "a driving force for the economy and invaluable human capital," equipped with strong capabilities, specialized skills, and moral integrity to actively contribute to national development, while continuing to achieve further success in their professional careers and higher education in the future.

#អមត

អបអរសាទរ និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក្នុងពិធីប្រគល់សញ្...
06/08/2026

អបអរសាទរ និស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា!!!

ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

#អមត

05/08/2026

និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ។

#អមត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាប...
05/08/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ។

#អមត

04/08/2026

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ក្រោមសហអធិបតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

#អមត

អបអរសាទរនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចម...
04/08/2026

អបអរសាទរនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ២៤ រូប និងក្រុមការងារតំណាងនិស្សិតអាហារូបករណ៍ អ.ម.ត ចំនួន ៦ រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ នៃសាធារណរដ្ឋប្រជាមានិតចិន។

#អមត #សាធារណប្រជាមានិតចិន

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តសៀមរាប ចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអ...
03/08/2026

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តសៀមរាប ចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នៅខេត្តសៀមរាប

នាព្រឹកព្រលឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សៀមរាប បានចូលរួមសហការរៀបចំ និងរត់ ក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ក្រុមនិស្សិតអាហារូបករណ៍ អ.ម.ត បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដែលអនុញ្ញាតឱ្យពួកគេបានឱកាសចូលរួមកិច្ចការងារសង្គមនានា ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ បទពិសោធ ការសាមគ្គី ការធ្វើការងារជាក្រុម និងការទំនាក់ទំនងល្អ បន្ថែមពីលើការសិក្សានៅក្នុងសាលាមួយកម្រិតទៀត៕

—— —— ——

The A.M.T Scholarship Student and Team in Siem Reap Supports and Competes in the 11th Angkor Empire International Marathon 2026

SIEM REAP — Early on the morning of August 2nd, 2026, working group members and scholarship students from the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship in Siem Reap Province collaborated in organizing and running in the 11th Angkor Empire International Marathon 2026, held in front of the iconic Angkor Wat Temple.

The international event, organized by the National Olympic Committee of Cambodia (NOCC), was presided over by His Excellency Dr. Thong Khon, Senior Minister in Charge of Special Missions and President of the NOCC. The marathon was also attended by His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People's Republic of China to the Kingdom of Cambodia.

The A.M.T scholarship recipients expressed their profound gratitude to Samdech Moha Borvor Thipadei Hun Manet, Honorary President, and First Lady Lok Chumteav Dr. Pich Chanmony, President of the A.M.T Association, for granting them the opportunity to participate in vital social initiatives. They highlighted that these experiences allow them to gain practical knowledge, hands-on skills, valuable experience, solidarity, teamwork, and strong interpersonal communication alongside their academic studies.

#អមត

ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) ជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ...
02/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) ជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីរួមគ្នាក្នុងការលើកកម្ពស់ និងកសាងសមត្ថភាពយុវជនកម្ពុជា

រាជធានីភ្នំពេញ — នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសមាគម អ.ម.ត ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ថ្នាក់ដឹកនាំគណៈកម្មាធិការអាហារូបករណ៍ ក្រុមការងារសមាគម អ.ម.ត និងបុគ្គលិកអប់រំ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគម អ.ម.ត។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា ការបណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានទាំងចំណេះដឹង សមត្ថភាព ជំនាញឯកទេសច្បាស់លាស់ សុខភាពល្អ និងគុណធម៌ គឺជាបេសកកម្មរួមដែលទាមទារការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់។ លោកជំទាវបណ្ឌិត ថែមទាំងបានបង្ហាញនូវជំនឿចិត្តស្នូលរបស់សមាគមគឺ “ជីវភាពខ្វះខាត កង្វះខាតផ្នែកថវិកា ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ។” យុវជនមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ បណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនាពេលអនាគតសម្រាប់ជាតិ។

ជាការឆ្លើយតបចំពោះភាពជាដៃគូនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ស្ថាប័នទាំងពីរនឹងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំក្នុងការជួយសម្របសម្រួលឱ្យយុវជនទទួលបានកាលានុវត្តភាពសិក្សាប្រកបដោយសមធម៌ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំជាតិ។

ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរមានជំនឿជាក់យ៉ាងមុតមាំថា លទ្ធផលពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជំរុញ និងគាំទ្រយុវជនកម្ពុជាឱ្យក្លាយជាមូលធនមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់បុព្វហេតុនៃការអភិវឌ្ឍជាតិ៕

—— —— ——

Ministry of Education, Youth and Sport Signs Memorandum of Understanding (MoU) with Samdech Techo Hun Sen and Samdech Kittipritbandit Scholarship Students Association (AMT) to Jointly Promote and Build the Capacity of Cambodian Youth

PHNOM PENH — On the morning of August 2nd, 2026, Lokchumteav Dr. Pich Chanmony, President of the Samdech Techo Hun Sen and Samdech Kittipritbandit Scholarship Students Association (A.M.T), and His Excellency Dr. Hang Chuon Naron, Deputy Prime Minister and Minister of Education, Youth and Sport, co-chaired the signing ceremony of a Memorandum of Understanding (MoU) between the Ministry of Education, Youth and Sport and the A.M.T Association on cooperation in human resource development. The ceremony was also attended by excellencies, lok chumteavs, secretaries and under-secretaries of state, directors-general, management of higher education institutions, the Cambodian Higher Education Association, leaders of the scholarship committee, A.M.T association team members, and educational staff, held at the A.M.T Association headquarters.

Addressing the occasion, First Lady Lok Chumteav Dr. Pich Chanmony highlighted that cultivating high-quality human capital—equipped with comprehensive knowledge, strong capabilities, specialized skills, good health, and moral integrity—is a shared mission that demands active participation from all stakeholders. She further underscored the Association’s core belief: “Socio-economic hardship, lack of financial means, or financial distress must never dictate the fate of any young person.” Every youth possesses an equal right to access education and training, empowering them to become valuable human resources for the nation's future.

In response to this partnership, His Excellency Dr. Hang Chuon Naron noted that the two institutions will become strong strategic partners in helping youth gain equitable access to educational opportunities, reflecting a high level of commitment to promoting the national education sector.

The leaders of both institutions firmly believe that the outcomes of this cooperation will serve as a powerful catalyst in empowering and supporting Cambodian youth to become valuable human capital and a robust backbone for the cause of national development.

#អមត

31/07/2026

ការគប់មិត្តសំខាន់ណាស់…

អ.ម.ត៖ គាំទ្រ និងចូលរួមផ្សព្វផ្សាយ
ប្រភព៖ សេង ហ្គេកលី

#អមត

និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចូលរួមក្នុងពិព័រណ៍ និងវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់យុទ្ធនាការ ...
30/07/2026

និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ចូលរួមក្នុងពិព័រណ៍ និងវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់យុទ្ធនាការ «រដូវកាលបៃតង» និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ

ខេត្តព្រះសីហនុ — នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមយ៉ាងសកម្ម ក្នុងពិធីបើកវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ និងការតាំងពិព័រណ៍ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា»។

ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងធុរជនជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

ការចូលរួមរបស់និស្សិតអាហារូបករណ៍ អ.ម.ត ក្នុងវេទិកាកម្រិតកំពូលនេះ គឺជា «ការស្តែងចេញនូវស្មារតីម្ចាស់ការ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្រទាប់យុវជន» ក្នុងបេសកកម្មជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងតំបន់ឆ្នេរដ៏សំបូរបែបរបស់កម្ពុជា។ យុទ្ធនាការ «រដូវកាលបៃតង» មិនត្រឹមតែជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តព្រះសីហនុពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសការងារ និងលើកកម្ពស់រូបភាពវិជ្ជមានរបស់ប្រទេសជាតិលើឆាកអន្តរជាតិផងដែរ៕

—— —— ——

The A.M.T Scholarship Students Join Tourism Business Forum and Exhibition 2026 to Promote "Green Season" Campaign and Coastal Tourism Potential

PREAH SIHANOUK — On the morning of July 29th, 2026, the working group and scholarship students under the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit (A.M.T) Scholarship Committee in Preah Sihanouk Province actively participated in the opening of the Tourism Business Forum 2026 and an exhibition held under the theme "Promoting the Green Season Campaign: Visit Preah Sihanouk - Cambodia."

This major national event was presided over by His Excellency Huot Hak, Minister of Tourism, and His Excellency Mang Sineth, Governor of Preah Sihanouk Province, with broad participation from representatives of relevant ministries and institutions, tourism operators, and national and international business leaders at Sokha Beach Resort, Sihanoukville.

The participation of A.M.T scholarship students in this high-level forum reflects "a strong sense of youth ownership and active engagement" in promoting Cambodia's rich eco-tourism, cultural heritage, and coastal potential. The "Green Season" campaign serves not only to attract national and international tourists to Preah Sihanouk Province year-round, but also acts as a key catalyst for driving local economic growth, creating job opportunities, and enhancing the nation's positive image on the international stage.

#អមត #ខេត្តព្រះសីហនុ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត:

Shortcuts

Share