រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ​ បេ្តជ្ញាចិត្តខិតខំបម្រេីប្រជាពលរដ្ឋ។

រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ វាសនា អភិបាលរងខណ្ឌ លោក ឃុត សុខខា អភិបាលរងខណ្ឌ ដឹកនាំកិច្ចប្រជុំផែនការការងាររៀបចំសន...
07/08/2026

រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ វាសនា អភិបាលរងខណ្ឌ លោក ឃុត សុខខា អភិបាលរងខណ្ឌ ដឹកនាំកិច្ចប្រជុំផែនការការងាររៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ក្នុងបរិវេណ និងជុំវិញមណ្ឌលប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ -១១ ខែសីហា ឆ្នាំ២០២៦ សម្រាប់មូលដ្ឋានខណ្ឌសែនសុខមាន០៣មណ្ឌល។

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ អញ្ជើញសួសុខទុក្ខ ...
07/08/2026

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ អញ្ជើញសួសុខទុក្ខ លោកស្រី សេន សុថេត មន្ត្រីជាប់កិច្ចសន្យាការិយាល័យច្រកចេញចូលតែមួយខណ្ឌសែនសុខ ដែលកំពុងសម្រាកលំហែមាតុភាព។ ក្នុងឱកាសសាកសួសុខទុក្ខនេះដែរលោកស្រីអភិបាលរង បាននាំយកថវិកាលោកអភិបាលខណ្ឌចំនួន ២.០០០.០០០ រៀល ជូនដល់លោកស្រី សេន សុថេត ផងដែរ។

នៅវេលាម៉ោង១១:០០នាទី​ ព្រឹកថ្ងៃសុក្រទី០៧ ខែសីហា​ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់ធុងបាស់មួយកន្លែង ស្ថិតនៅចំណុចផ្ទះល...
07/08/2026

នៅវេលាម៉ោង១១:០០នាទី​ ព្រឹកថ្ងៃសុក្រទី០៧ ខែសីហា​ ឆ្នាំ២០២៦ មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់ធុងបាស់មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៩ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភំ្នពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអន្តរាគមន៍ពីនគរបាលពន្លត់អគ្គីភ័យ អាជ្ញាធរមូលដ្ឋានបានពន្លត់ភ្លាមៗ ប្រើអស់ទឹក៨ឡាន មិនមានរាលដាលដល់អ្នកជិតខាងទេ ប៉ុន្តែសូមចូលរួមសោកស្តាយមានបុរសពិការជិងម្នាក់អាយុ៣៨ឆ្នាំ ជាជាងធុងបាស់បានស្លាប់ក្នុងហេតុការណ៍នេះ និងរងរបួសមនុស្សប្រុស០២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

07/08/2026
06/08/2026

លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារស្តារប្រឡាយទទឹងថ្ងៃមួយខ្សែទៀតបានរួចរាល់ ប្រវែងប្រមាណ ១០៨៦ម៉ែត្រ ក្នុងភូមិសំរោង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ។

#រដ្ឋបាលរាជធានីភ្នំពេញ #រដ្ឋបាលខណ្ឌសែនសុខ
#បរិស្ថានស្អាត #អនាម័យល្អ #ស្តារប្រឡាយ

នៅយប់ថ្ងៃទីo៦ ខែសីហា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះ​ល្បាត​តាមមូលដ្ឋានសង្កាត់ទាំង៦  ដើម្បីថែរក្សាសន្តិសុ...
06/08/2026

នៅយប់ថ្ងៃទីo៦ ខែសីហា ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចុះ​ល្បាត​តាមមូលដ្ឋានសង្កាត់ទាំង៦ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

នៅល្ងាចថ្ងៃទី០៦ ខែសីហា  ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិនសែនសុខ មណ្ឌលសុខភាព  នៃការិយាល័យសុខាភ...
06/08/2026

នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិនសែនសុខ មណ្ឌលសុខភាព នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ បាញ់ថ្នាំមូសក្នុងបរិវេណវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅចំនួន ០២ទីតាំងគឺ៖ អា...
06/08/2026

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅចំនួន ០២ទីតាំងគឺ៖ អាផាតមិន​ អិល​ អេស​ ភី​(ភូមិអ័រគីដេ សង្កាត់អូរបែកក្អម) និងបុរី អារ៉ាតា​ (ភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ)​ ជាក់ស្ដែងបានជួបជនបរទេស​ ស្នាក់នៅចំនួន ១៥នាក់​​ ស្រី​ ០៧នាក់​ ស្មេីនឹង​ ០៥សញ្ជាតិ៖
-ឡាវ​ ០៣នាក់​ ស្រី​ ០៣នាក់
-វៀតណាម​ ០៣នាក់​ ស្រី​ ០១នាក់
-ចិន​ ០៤នាក់​
-អង់គ្លេស​ ០៣នាក់​ ស្រី​ ០២នាក់
-កូរ៉េខាងត្បូង​ ០២នាក់​ ស្រី​ ០១នាក់
​ ជនបរទេសខាងលេី​មានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារពិនិត្យការរៀបចំសណ្តាប់ធ្...
06/08/2026

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ​២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារពិនិត្យការរៀបចំសណ្តាប់ធ្នាប់អនាម័យ បរិស្ថាននៅមណ្ឌលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវឌ្ឍនភាពការរៀបចំកែលម្អទីធ្លារៀបការ៉ូឡា សួនដើមក្រញូង ក្នុងសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

06/08/2026

Address

ផ្លូវលេខ​ ១០១៩
Phnom Penh

Alerts

Be the first to know and let us send you an email when រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share