Siem Reap City Administration

Siem Reap City Administration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Siem Reap City Administration, Government Organization, #0082, Traing Village, Sangkat Slokram, Phnom Penh.

សាលាក្រុងសៀមរាប ៖ ពិធីប្រគល់ធុងសំរាមតូចធំនិងប៉ាណូ រួមមានធុងធំ ៤០ ធុងតូច ៤៥ និង ផ្ទាំងប៉ាណូ ២៥ សម្រាប់បំពាក់តាមដងផ្លូវសាធ...
03/01/2016

សាលាក្រុងសៀមរាប ៖ ពិធីប្រគល់ធុងសំរាមតូចធំនិងប៉ាណូ រួមមានធុងធំ ៤០ ធុងតូច ៤៥ និង ផ្ទាំងប៉ាណូ ២៥ សម្រាប់បំពាក់តាមដងផ្លូវសាធារណ:ក្នុងក្រុង ដែលជាគម្រោងផ្តល់មូលនិធិពីក្រសួងបរិស្ថាន ។

ព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៦ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ៖ លោក ស៊ំុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្...
03/01/2016

ព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៦ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ៖ លោក ស៊ំុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យដែលបានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីយប់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៦ និងបានបណ្តាលឲ្យឆេះផ្ទះទាំងស្រុងចំនួន ៣ខ្នង ស្មើនឹង ១០គ្រួសារ និងស្លាប់មនុស្ស ១នាក់ ។ អំណោយជាសំភារ: និងថវិកាសរុបមាន ៖ មុង ៣ ភួយ៣ សារុង៣ ក្រមា៉៣ កន្ទេល៣ ចាន ១៥ ស្លាបព្រា១៥ ឆ្នាំង៣ ត្រីខ១០យួរ មី ១៧កេស ទឹកត្រី១០យួរ ឡាំងទឹក ៣គូរ អង្គករ ៣៧០ គីឡូក្រាម និងថវិកាចំនួន ៤,៣០០,០០០ រៀល ។

30/11/2015
ព្រឹកថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន អនុប្រធានគណ:ក...
30/11/2015

ព្រឹកថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប បានចុះសួរសុខទុក្ខ សំណេះសំណាលតាមខ្នងផ្ទះ ជាមួយអ្នកជំងឺនិងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១០គ្រួសារនៅក្នុងសង្កាត់ចំនួន ៤ មានសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចកនិងសង្កាត់សាលាកំរើក នៃក្រុងសៀមរាប និងបានយកអំណោយសប្បុរសធម៌និងថវិកាផ្តល់ជូនក្នុងមួយគ្រួសាររួមមាន មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកសីុអីុវ១យួរ និងថវិកា ៥០,០០០ រៀល ។

ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សូរ ប្លាតុង ប្រធានអនុសាខាកាកបាទក្រហមក្រុងសៀមរាប  រួមមានសង្កាត់ ភូមិនិងប្រជាការពា...
25/11/2015

ព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សូរ ប្លាតុង ប្រធានអនុសាខាកាកបាទក្រហមក្រុងសៀមរាប រួមមានសង្កាត់ ភូមិនិងប្រជាការពារសង្កាត់ បានយកអំណោយរបស់អនុសាខាកាកបាទក្រហមក្រុងនិងថវិកាចំនួន ១,៤០០,០០០៛ (មួយលានបួនសែនរៀល) ក្នុងនោះថវិការបស់អនុសាខាកាកបាទក្រហមក្រុងចំនួន ៣០០,០០០៛ និងថវិកាប្រជាការពារសង្កាត់ជ្រាវ ១,១០០,០០០៛ ជូនដល់គ្រួសារលោក ឈុង លន់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះធ្វើពីឥដ្ឋប្រក់សង្ក័សីទំហ៊ំ ៤មx១២ម កាលពីវេលាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប៕

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Dmitry MEDVEDEV នាយករដ្ឋមន្រ្ត្តីនៃសហព័ន្ធរុស្សុី នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕Добро п...
23/11/2015

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Dmitry MEDVEDEV នាយករដ្ឋមន្រ្ត្តីនៃសហព័ន្ធរុស្សុី នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕
Добро пожаловать посетить высокой Превосходительства Дмитрий Медведев Премьер-министр Росийской Федерации в Сием Рип, Камбоджа.
Welcome visiting of H.E. Dmitry MEDVEDEV , Prime Minister of Russian Federation to Siem Reap, Kingdom of Cambodia.

សាលាក្រុងសៀមរាបសូមថ្លែងអំណរគុណចំពោះអាជ្ញាធរអប្សរាដែលបានផ្តល់អំណោយឧបត្ថម្ភដល់កីឡាករ កីឡាការនីទាំងពីរទូក និងក្រុមការងារប្រ...
23/11/2015

សាលាក្រុងសៀមរាបសូមថ្លែងអំណរគុណចំពោះអាជ្ញាធរអប្សរាដែលបានផ្តល់អំណោយឧបត្ថម្ភដល់កីឡាករ កីឡាការនីទាំងពីរទូក និងក្រុមការងារប្រទីបរួមមានអាវយឺតចំនួន ១៨០ មួក ៩០ និងថវិកា ២,០០០,០០០ រៀល៕ Thank to APSARA Authority for supporting to Siem Reap City Administration as T-shirts 180, caps 90 and budget 2,000,000 Riel during Water and Moon Festival on 24-25 November 2015.

ក្រុងសៀមរាប សូមស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្សអុំទូក  បណ្តែតប្រទីប និងអកអំបុក ...
23/11/2015

ក្រុងសៀមរាប សូមស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្សអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០១៥៕ Welcome to Siem Reap City during Water and Moon festival next day on 24-25 November 2015.

ដោយសង្កេតឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៤ មានសន្លឹកអត្តសញ្...
21/11/2015

ដោយសង្កេតឃើញថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលបានចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៤ មានសន្លឹកអត្តសញ្ញាណប័ណ្ណមួយចំនួនគុណភាពមិនគ្រប់តាមស្តង់ដា បណ្តាលអោយរបើកខូចជាអន្លើ ដូចនេះសូមប្រជាពលរដ្ឋដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី របើកខូច អាចស្នើសុំដូរថ្មី ដោយមិនតម្រូវអោយបង់ថ្លៃអាករ និងបង់ថ្លៃសេវាឡើយ ដោយទំនាក់ទំនងជាមួយនគរបាលប៉ុស្ត៏រដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌដែលខ្លួនកំពុងរស់នៅ ។

ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូទីក្រុង Kazuno ប្រទេសជប៉ុន  មកកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយលោក Mr. Hitoshi Kodama អ...
20/11/2015

ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូទីក្រុង Kazuno ប្រទេសជប៉ុន មកកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដឹកនាំដោយលោក Mr. Hitoshi Kodama អភិបាលក្រុង រយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៥ គោលបំណងនៃទស្សនកិច្ចគឺដើម្បីបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទីក្រុងសម្ព័ន្ធភាពនាពេលខាងមុខ, សមាសភាពក្រុងសៀមរាបរួមមាន លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប , គណ:ប្រតិភូក៏បានជួបសម្តែងការគួរសមជាមួយឯកឧត្តម សង់ រីហា អភិបាលរងខេត្តសៀមរាប៕

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ យុទ្ធនាការសំអាតបរិស្ថានក្រុងសៀមរាបក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខ...
18/11/2015

ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ យុទ្ធនាការសំអាតបរិស្ថានក្រុងសៀមរាបក្រោមអធិបតីភាពឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមានការចូលរួមពីមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្កការសង្គមសីុវិល និស្សិតសិស្សានុសិស្សនិងប្រជាពលរដ្ឋក្រុងសៀមរាបសរុបចំនួន១៧០០ នាក់ ក្នុងគោលបំណងដើម្បីទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ថ្ងៃទី២៤-២៥ ខែវិច្ឆកា ឆ្នាំ២០១៥ នាពេលខាងមុខ ៕

រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានចូលរួមកម្មវិធីប្រគល់និងទទួលធុង...
12/11/2015

រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានចូលរួមកម្មវិធីប្រគល់និងទទួលធុងសំរាម ចំនួន២៤ធុង ពីអង្គរការ ការីតាស់៕

Address

#0082, Traing Village, Sangkat Slokram
Phnom Penh
855

Telephone

+85512777570

Website

Alerts

Be the first to know and let us send you an email when Siem Reap City Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Siem Reap City Administration:

Share