03/08/2026
រសៀល ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
ព្រះឥន្ទមុនី សុំ សុខា ព្រះរាជាគណៈថ្នាក់ចត្វា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការវត្តភ្នៀតសិម្ពលី និងជា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និមន្តចូលរួម កិច្ចប្រជុំស្តីពី ការរៀបចំធ្វើរបាយការណ៍ ស្ថិតិបច្ចុប្បន្នភាពព្រះសង្ឃ វត្តអារាម ការចេញឆាយា សង្ឃដីកាដល់ភិក្ខុ សាមណេរ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីសង្ឃជាក់ស្តែងក្នុងរចនាសម្ព័ន្ធសាលាគណ សាលាអនុគណទាំង១៤ខណ្ឌ និងមន្រ្តីសង្ឃវត្តទូទាំងរាជធានីភ្នំពេញ។
ទីកន្លែង៖ សង្ឃកិច្ចាល័យ វត្តបទុមវតីរាជវរារាម ។
ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ ។