23/07/2026
ឯកឧត្តម អ៉ឹង សុខឧត្តម អញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង
———
ខេត្តសៀមរាប៖ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៉ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា។
វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៉ឹង សុខឧត្តម បានបញ្ជាក់ថា បញ្ហាសន្តិសុខសាយប័រទាមទារការសហការ និងការជឿទុកចិត្តគ្នាក្នុងតំបន់ ខណៈកម្ពុជាប្តេជ្ញាពង្រឹងក្របខណ្ឌច្បាប់ ធនធានមនុស្ស និងបច្ចេកទេស ដើម្បីបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព។
វេទិការយៈពេលបីថ្ងៃនេះ (១៥-១៧ កក្កដា) មានអ្នកចូលរួមប្រមាណ ៣០រូប មកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងវាគ្មិនជំនាញមកពីសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន។ ប្រធានបទពិភាក្សាសំខាន់ៗរួមមាន គោលនយោបាយសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន សន្តិសុខទិន្នន័យ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ តាមរយៈវេទិកានេះ ក.ប.ទ. រំពឹងថានឹងជំរុញសន្តិសុខសាយប័រតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព។
H.E. Ung Sokoudom Presides over the Lancang-Mekong Regional Cybersecurity Forum
———
Siem Reap Province: On July 15, 2026, H.E. Ung Sokoudom, Advisor to the Ministry of Post and Telecommunications (MPTC), presided over the opening of the Lancang-Mekong Regional Cybersecurity Forum at J7 Angkor Hotel. Representatives from the Ministry of Foreign Affairs and the Chinese Embassy also attended.
Supported by the Lancang-Mekong Cooperation Special Fund, the forum aims to strengthen regional cybersecurity cooperation and capacity building. In his remarks, H.E. Ung Sokoudom highlighted that mitigating rapidly evolving cyber threats requires joint regional efforts and mutual trust. He reaffirmed Cambodia's commitment to advancing cybersecurity through stronger legal frameworks, human capital, and technical capacity.
Held from July 15–17, the three-day event hosts approximately 30 officials and CERT professionals from Cambodia, Lao PDR, Myanmar, and Vietnam, alongside experts from Singapore, Malaysia, and the Philippines. Key discussion topics include cybersecurity policy, critical infrastructure protection, cloud/data security, and AI applications. Through this forum, MPTC aims to enhance regional cybersecurity and support a secure, sustainable digital economy.