Neth Pheaktra

Neth Pheaktra Ministry of Information ក្រសួងព័ត៌មាន

ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានដើម្បីដាក់កម្រងផ្កានៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់រដ្...
24/09/2026

ដឹកនាំថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានដើម្បីដាក់កម្រងផ្កានៅវិមានរដ្ឋធម្មនុញ្ញ ក្នុងឱកាសខួបលើកទី៣៣ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦) នាព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញា នេះ

23/09/2026

«ធ្វើដំរីឱ្យទៅជាមូស ធ្វើមូសឱ្យទៅជាដំរី»៖ បណ្តាំរបស់សម្តេចវិបុលបញ្ញា សុខ អាន និងមេរៀននៃការទូត និងទំនាក់ទំនងជាមួយថៃ

មានបណ្តាំមួយរបស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលខ្ញុំតែងតែចងចាំជានិច្ច។ តាមបទពិសោធដ៏ច្រើនក្រាស់ក្រែលរបស់សម្តេចក្នុងការងារការទូត ជាពិសេសការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្តេចធ្លាប់មានប្រសាសន៍ក្នុងន័យថា៖ «អ្នកការទូតថៃអាចធ្វើដំរីឱ្យក្លាយទៅជាមូស ហើយក៏អាចធ្វើមូសឱ្យក្លាយទៅជាដំរីបានដែរ»។

បណ្តាំនេះរំលឹកយើងអំពីអំណាចនៃការប្រើប្រាស់ភាសា ការបកស្រាយព្រឹត្តិការណ៍ និងការបង្កើតនិទានកថា (Narrative) ក្នុងការទូត។ កំហុសធំមួយអាចត្រូវបានបង្រួមឱ្យមើលទៅជារឿងតូចតាច ខណៈហេតុការណ៍តូចមួយអាចត្រូវបានពង្រីកឱ្យក្លាយទៅជាបញ្ហាធំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងសហគមន៍អន្តរជាតិ ឬមានចេតនាដើម្បីមួួលបង្កាច់ បង្កើតលេស បង្ករឿងអ្វីមួយ។ នេះជាមេរៀនអំពីយុទ្ធសាស្ត្រទំនាក់ទំនង មិនមែនជាការវិនិច្ឆ័យលើអ្នកការទូតថៃគ្រប់រូបនោះទេ។

ពេលនិទានកថាប្រឈមនឹងការពិត

បណ្តាំរបស់សម្តេចមានអត្ថន័យពិសេសនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន។ កងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងក្នុងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ដោយដាក់របាំងទូកុងតឺន័រ រាយបន្លាលួស និងធ្វើសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី។ កម្ពុជាបានតវ៉ាតាមផ្លូវការទូត និងចងក្រងភស្តុតាងពាក់ព័ន្ធ ខណៈភាគីថៃនៅតែបដិសេធការចោទប្រកាន់អំពីការកាន់កាប់ដោយខុសច្បាប់ ទោះបីជាខ្លួនបំពានច្បាប់ក៏ដោយ។

ភាគីថៃបានលើកករណីគ្រាប់មីនដែលបង្ករបួសដល់ទាហានរបស់ខ្លួន​ និងចោទប្រកាន់កម្ពុជាថាបានដាក់មីនក្រោយយុទ្ធសាស្ត្របង្កហេតុបង្កើតរឿងរបស់ពួកគេ និងរូបថតមួយសន្លឹក មកធ្វើជារឿងធំ ដោយធ្វើជាភ្លេចមិននិយាយពីគ្រាប់បែកទម្លាក់ពីលើយន្តហោះ MK82 និង MK84 ដែលទម្លាក់បំផ្លិចបំផ្លាញវត្តអារ៉ាម សាលារៀន ស្ពានថ្នល់ និងធ្វើជាភ្លេចកាលដែលយោធារបស់ខ្លួនបានឈ្លានពានទឹកដីកម្ពុជា និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជារាល់ថ្ងៃ។

បទពិសោធន៍របស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការងារពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ រំលឹកពីសារៈសំខាន់នៃឯកសារប្រវត្តិសាស្ត្រ ភស្តុតាង ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធី។ មេរៀនសំខាន់ពីបណ្តាំរបស់សម្តេច គឺកុំឱ្យនិទានកថាមកជំនួសការពិត ហើយកុំឱ្យសំឡេងដែលនិយាយខ្លាំងជាងគេ ក្លាយជាអ្នកកំណត់ថាអ្វីត្រូវ និងអ្វីខុស។ ការពិតត្រូវបញ្ជាក់ដោយភស្តុតាង។ សិទ្ធិអធិបតេយ្យភាពត្រូវកំណត់តាមច្បាប់ មិនមែនតាម ការឃោសនា ឬការបង្កើតស្ថានភាពថ្មីដោយឯកតោភាគីឡើយ។

បណ្តាំរបស់សម្តេចវិបុលបញ្ញា សុខ អាន រំលឹកយើងថា ក្នុងការទូត និងសង្គ្រាមព័ត៌មាន ការបកស្រាយអាចធ្វើឱ្យរឿងធំមើលទៅតូច និងរឿងតូចមើលទៅធំ។ ប៉ុន្តែការបកស្រាយមិនអាចកែប្រែហេតុការណ៍ដែលបានកើតឡើង ឬកំណត់អធិបតេយ្យភាពជំនួសច្បាប់បានឡើយ។​ «ដំរីនៅតែជាដំរី មូសនៅតែជាមូស។ ពាក្យសម្តីអាចប្តូរការយល់ឃើញ ប៉ុន្តែមិនអាចប្តូរការពិតបានទេ។ ការពិតត្រូវបញ្ជាក់ដោយភស្តុតាង ហើយព្រំដែនត្រូវកំណត់ដោយច្បាប់ មិនមែនដោយការឃោសនា ឬកម្លាំងយោធាឡើយ»៕

Since July 2025, Cambodian authorities have investigated 832 locations suspected of housing online scam operations and c...
23/09/2026

Since July 2025, Cambodian authorities have investigated 832 locations suspected of housing online scam operations and carried out operations at 663 of them. Eighty-six scam compounds have been dismantled. We have sent 446 cases involving 3,927 people from 29 nationalities to the courts, including alleged ringleaders.

The Anti-Corruption Unit has acted in four cases involving 15 senior officials and law enforcement officers. Authorities have frozen more than US$300 million in scam-linked bank accounts.

September 22, 2026 Letter to the Editor: Cambodia’s campaign against online scams Mu Sochua’s September 22 op-ed, “Cambodia’s anti-scam summit can’t

សន្និសីទអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្ងៃទី១! ពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
23/09/2026

សន្និសីទអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្ងៃទី១! ពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ២៧ ប្រទេស អង្គការអន្តរជាតិចំនួន ៧, សរុបមានអ្នកចូលរួមប្រមាណជិត ១០០០ នាក់

ទិន្នន័យសំខាន់ៗទាក់ទងនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
23/09/2026

ទិន្នន័យសំខាន់ៗទាក់ទងនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

22/09/2026

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរំឭកឡើងពីការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោកនៅក្នុងការជួយសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ដោយហៅលោកថាជា​ Statesmanship ដែលមានន័យថា «ភាពជារដ្ឋបុរស» ឬ «អ្នកដែលមានសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយ»។

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរកម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោ...
22/09/2026

កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ

កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។ កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង បន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។

ពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែជាការអះអាងពីកម្មសិទ្ធិលើមរតកអតីតកាលទេ។ វាមានន័យជ្រាលជ្រៅជាងនេះ គឺខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងជាអ្នកមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។

អរិយធម៌ខ្មែរមានសក្ខីភាពរស់នៅពាសពេញទឹកដីកម្ពុជា។ ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សំណង់បុរាណ សិលាចារឹក និងស្នាដៃសិល្បៈរាប់មិនអស់ បង្ហាញថាបុព្វបុរសខ្មែរមានចំណេះដឹងខ្ពស់លើស្ថាបត្យកម្ម វិស្វកម្ម ប្រព័ន្ធធារាសាស្ត្រ តារាសាស្ត្រ សិល្បៈ និងការរៀបចំសង្គម។ ប៉ុន្តែអរិយធម៌ខ្មែរមិនរស់នៅតែក្នុងថ្មប្រាសាទទេ។ វានៅរស់ក្នុងភាសាខ្មែរ អក្សរខ្មែរ របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ សូត្ររឿងព្រេង ប្រពៃណីបុណ្យទាន និងទំនៀមទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

នេះជាភស្តុតាងថា វប្បធម៌ខ្មែរមិនមែនជាមរតកដែលត្រូវទុកឱ្យនៅស្ងៀមក្នុងសារមន្ទីរ។ វាជាមរតករស់ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។

ការធ្វើជាម្ចាស់មរតក មិនមែនមានន័យថាត្រូវតែមានមោទនភាពតែប៉ុណ្ណោះទេ។ ភាពជាម្ចាស់ត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ។ ប្រសិនបើយើងនិយាយថា វប្បធម៌ និងអរិយធម៌ខ្មែរជារបស់យើង យើងក៏ត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះដើម្បីការពារវា? តើយុវជនខ្មែរយល់ដឹងអំពីប្រវត្តិសាស្ត្រ ភាសា សិល្បៈ និងតម្លៃវប្បធម៌របស់ខ្លួនកម្រិតណា? តើយើងកំពុងប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយមរតករបស់យើង ឬទុកឱ្យមរតករបស់យើងត្រូវបានគេនិយាយជំនួស?

កម្ពុជាជាម្ចាស់វប្បធម៌ និងអរិយធម៌ខ្មែរ ព្រោះនេះជាមរតកដែលបុព្វបុរសខ្មែរបានបង្កើត និងបន្សល់ទុក។ យើងទទួលមរតកពីបុព្វបុរស។ យើងមានភារកិច្ចការពារវានៅជំនាន់របស់យើង។
ហើយយើងត្រូវប្រគល់វាឱ្យកូនចៅជំនាន់ក្រោយ ដោយមិនឱ្យបាត់បង់អត្តសញ្ញាណ និងតម្លៃរបស់វា។

វប្បធម៌ខ្មែរ ជាព្រលឹងរបស់ជាតិ។ អរិយធម៌ខ្មែរ ជាសក្ខីភាពនៃប្រវត្តិសាស្ត្រ។ ការពារ និងលើកតម្កើងវា គឺជាការការពារអត្តសញ្ញាណ និងអនាគតរបស់កម្ពុជា៕

Cambodia: Custodian of Khmer Culture and Civilization

Cambodia is not merely a land of ancient temples and a rich cultural heritage. It is the birthplace of Khmer culture and civilization, built, sustained, and preserved through centuries of history. From language, literature, religion, art, architecture, music, and dance to customs, traditions, and the everyday way of life of the Cambodian people, all reflect the identity and creativity of the Khmer nation.

The phrase “Cambodia is the custodian of Khmer culture and civilization” does not simply mean asserting ownership over the heritage of the past. It carries a deeper meaning: the Khmer people are the inheritors of a legacy passed down by their ancestors, and they bear the responsibility to preserve, protect, develop, and transmit that legacy to future generations.

The living evidence of Khmer civilization can be found across Cambodia. Angkor, Preah Vihear Temple, Sambor Prei K*k, ancient monuments, inscriptions, and countless works of art demonstrate the advanced knowledge and achievements of Khmer ancestors in architecture, engineering, water management, astronomy, the arts, and social organization.

Yet Khmer civilization does not live only in stone temples. It continues to live in the Khmer language and script, the Royal Ballet of Cambodia, Lakhon Khol, Chapei Dang Veng, Kun Lbokator, oral traditions, religious and cultural ceremonies, and the customs practiced in the daily lives of Cambodian people.

This is evidence that Khmer culture is not a heritage to be left silent in museums. It is a living heritage, passed from one generation to the next.

To be the custodian of a heritage does not mean simply taking pride in it. Custodianship must come with responsibility. If we say that Khmer culture and civilization belong to us, we must also ask ourselves: What are we doing to protect them? To what extent do Cambodian youth understand their own history, language, arts, and cultural values? Are we making full use of digital technology to tell the story of our heritage, or are we allowing others to tell that story on our behalf?

Cambodia is the custodian of Khmer culture and civilization because this is the legacy created and passed down by our ancestors. We have inherited this heritage from them. We have a duty to protect it in our generation, and we must pass it on to future generations without allowing its identity and values to be lost.

Khmer culture is the soul of the nation. Khmer civilization is a testimony to history. Protecting and promoting it means protecting Cambodia’s identity and its future.

22/09/2026

Cambodia will host the International Conference on Combating Online Scams (ICCOS) under the theme:
“Acting Together towards Breaking the Chain and Eradication of Online Scams.”

📅 Date: 23–24 September 2026
📍 Venue: Phnom Penh, Kingdom of Cambodia
The conference will be held under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

Online scams are a form of transnational crime and a growing global crisis. Cambodia remains firmly committed to combating online scams, with the aim of eradicating such criminal activities from the country while contributing to global efforts to prevent and combat online scams.

ℹ️ For more information:
Please visit the official ICCOS website:
https://ccos.gov.kh/en/

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Neth Pheaktra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share