07/08/2026
[English Below]
កូរ៉េ-🤝កម្ពុជា រួមគ្នាអភិវឌ្ឍន៏ផ្តើមពីបរិស្ថានរស់នៅក្នុងភូមិ ទៅកាន់សុខភាពមាតា និងទារកក្រោមគំនិតផ្តួចផ្តើមរបស់ K-ODA
ព័ត៌មានដ៏អស្ចារ្យពីភាគពាយព្យនៃប្រទេសកម្ពុជា! ទីភ្នាក់ងារ KOICA និង មូលនិធិ KOFIH បានចាប់ដៃគ្នាក្រោមក្របខ័ណ្ឌ “K-Initiative” សម្រាប់ព្រឹត្តិការណ៍រួមគ្នារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ទី ៦ ខែសីហា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
តាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍជនបទ ជាមួយនឹងគម្រោងថែទាំសុខភាពដ៏សំខាន់ៗ ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណៈរដ្នកូរ៉េ (Korean ODA) កំពុងនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ និងជាក់ស្តែង ដោយផ្ទាល់ជូនដល់សហគមន៍មូលដ្ឋាន។
ចំណុចសំខាន់ៗនៃព្រឹត្តិការណ៍រួមមាន៖
1. ពិធីចុះកិច្ចព្រមព្រៀងគាំទ្រគម្រោងអភិវឌ្ឍន៍ភូមិ (វគ្គ ២)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងវគ្គទី ១ ដែលបានកែលម្អវិស័យអប់រំ ការផ្គត់ផ្គង់ទឹក និងផ្លូវថ្នល់នៅក្នុងភូមិចំនួន ៣០ រួចមក ទីភ្នាក់ងារ KOICAនៃសាធារណៈរដ្នកូរ៉េ និងក្រសួងអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា បន្តគាំទ្រការលើកកម្ពស់ការអភិវឌ្ឍសហគមន៍ដែលដឹកនាំដោយប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ ជាមួយនឹងថវិកាសរុបប្រមាណជាង ១ លានដុល្លារអាមេរិក។
2. ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពម៉ាឡៃ៖ ត្រូវបានកសាងឡើងតាមរយៈគម្រោងអភិវឌ្ឍន៍ភូមិ វគ្គ ១។ សំណង់ថ្មីសន្លាងមួយនេះ បាននាំយកបន្ទប់ពិគ្រោះជំងឺ បន្ទប់សម្រាល និងសេវាចាក់វ៉ាក់សាំង មកកាន់តែជិតផ្ទះរបស់គ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
3. ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ៖ ដោយទទួលបានការគាំទ្រពីមូលនិធិ KOFIH អគារដែលត្រូវបានលើកកម្ពស់គុណភាពមួយនេះ មានបំពាក់នូវបន្ទប់វះកាត់ បន្ទប់ថែទាំទារក និងបរិក្ខារទំនើបៗ ព្រមទាំងការបណ្តុះបណ្តាលឯកទេសដល់បុគ្គលិកសុខាភិបាល ដើម្បីធានាបាននូវការថែទាំមាតា និងទារកដែលមានគុណភាពខ្ពស់បំផុត
ភាពខ្លាំងក្លារួមគ្នា
ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ រួមមាន លោក Kim Changyong ឯកអគ្គរដ្ឋទូតសាធារណៈរដ្នកូរ៉េប្រចាំកម្ពុជា, លោក Kim JunMo នាយកទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោក Song Yonggun តំណាងមូលនិធិ KOFIH ប្រចាំកម្ពុជា ព្រមទាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
កូរ៉េ និងកម្ពុជា នឹងបន្តធ្វើការរួមគ្នាជាដៃគូក្នុងស្មារតី “ក្រុមតែមួយ” ដើម្បីកសាងអនាគតកាន់តែមានសុវត្ថិភាព សុខភាពល្អ និងប្រកបដោយបរិយាបន្ន សម្រាប់សហគមន៍មូលដ្ឋាន។
🇰🇷🤝🇰🇭 From Village Living Environments to Maternal & Newborn Health: K-ODA in Action!
Huge news from northwestern Cambodia! KOICA and KOFIH joined forces under the "K-Initiative" framework for a special two-day joint event (August 5–6) in Battambang and Banteay Meanchey Provinces.
By linking rural development with vital healthcare projects, Korean ODA is bringing real, tangible changes directly to local communities! ❤️✨
🗓️ Key Highlights from the Event:
• 🌱 Village Development Project (Phase 2) Agreement: Following a successful first phase that improved education, water supply, and roads across 30 villages, KOICA and Cambodia’s Ministry of Rural Development signed on to continue empowering resident-led community improvements with total budget of more than USD 1 million!
• 🏥 Malai Health Center Inauguration: Built through Phase 1 of the Village Development Project, this brand-new facility brings consultation rooms, delivery rooms, and vaccination services closer to home for local families.
• 👶 Preah Net Preah Referral Hospital Obstetrics Ward Completion: Supported by KOFIH, this upgraded ward features an operating room, nursery, and modern equipment, alongside specialized training for medical staff to ensure top-quality maternal and newborn care.
🤝 Stronger Together
The event brought together key leaders from both nations, including Korean Ambassador Kim Changyong, KOICA Country Director Kim JunMo, KOFIH Country Representative Song Yonggun, along with Cambodia’s Minister of Rural Development, H.E. Chhay Rithisen, and Minister of Health, H.E. Chheang Ra.
Korea and Cambodia will continue working hand-in-hand as "One Team" to build a safer, healthier, and more prosperous future for local communities! 🇰🇷🤝🇰🇭