30/07/2026
កិច្ចប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃនិយ័តករសន្តិសុខសង្គម (ន.ស.ស.)ដើម្បីស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថល ក្នុងការផ្តល់កិច្ចគាំទ្រ ការដឹកមុខរៀបចំ និងការសម្របសម្រួល ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
----------
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការនិងជាអគ្គលេខាធិការ អ.ស.ហ., ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីនៃមជ្ឈមណ្ឌលជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនិងមន្រ្ដីនៃ ន.ស.ស. ដែលដឹកនាំដោយលោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករងនៃ ន.ស.ស. ដើម្បីស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ក្នុងការផ្តល់កិច្ចគាំទ្រ ការដឹកមុខរៀបចំ និងការសម្របសម្រួល ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះ មានការចូលរួមធ្វើ “បទបង្ហាញស្តីពីមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ក្នុងការផ្តល់កិច្ចគាំទ្រ ការដឹកមុខរៀបចំ និងការសម្របសម្រួល ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” ដោយលោក ខេន ចន្ថា អនុប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្តោតលើ(១)-សាវតារ, (២)-មូលដ្ឋានសនិទានកម្ម, (៣)-ប្រព័ន្ធអេកូឡូស៊ីតួអង្គ, (៤)-កិច្ចពិភាក្សា និង(៥)-ទិសដៅការងារបន្ត។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលនិង ន.ស.ស.។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅប្រកបដោយរហូនក្នុងបរិយាកាសរីករាយ៕
----------
🌐តេឡេក្រាម Telegram (http://t.me/fintechportalfsa/) |
🌐ហ្វេសប៊ុក Facebook (https://www.facebook.com/fintechcenterfsa/) |
🌐យូធូប YouTube (https://www.youtube.com/) |
🌐តិកតុក TikTok (https://www.tiktok.com/) |
🌐អ៊ីនស្តាក្រាម Instagram (https://www.instagram.com/fintechportalfsa/)
#នសស #មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបរិវត្តកម្មឌីជីថល #ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ #បច្ចេកវិទ្យាហិរញ្ញវត្ថុ #ផតថល #មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ #អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ #អសហ #អគ្គលេខាធិការដ្ឋានអសហ