លេខាធិការដ្ឋាននៃ គអទស

លេខាធិការដ្ឋាននៃ គអទស Secretariat of the Siem Reap-Angkor Tourism Management and Development Committee

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
08/07/2026

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)

21/06/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រោយពីត្រលប់មកពីប្រជុំនៅសហព័ន្ធរុស្សី ក៏បានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។

ក្នុងដំណើរកម្សាន្តនោះ សម្តេចមហាបវរធិបតី ក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាពលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។
ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ សម្តេចមហាបវរធិបតី បានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
អ្វីជាការស្នើសុំរបស់ សម្តេចមហាបវរធិបតី គឺសូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។
——————————
ថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦
#ហ៊ុនម៉ាណែត
#កម្ពុជា

16/06/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លៀតនាំកូនស្រី ទៅលេងតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប ១៥ មិថុនា ២០២៦។

Samdech Thipadei Hun Manet, Prime Minister of Cambodia

#ហ៊ុនម៉ាណែត
#កម្ពុជា

ញត្តិគាំទ្រ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.​ស​) ព្រមទាំងមន្...
02/06/2026

ញត្តិគាំទ្រ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.​ស​) ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃលេខាធិការដ្ឋាន គ.អ.ទ.​ស ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្ដើមដំណើរការយន្តការ
ផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)

02/04/2026

Something simple but unique in its own way- Kampong Thom: Midpoint of Cambodia 🇰🇭

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈ...
27/03/2026

កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ៖
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាង "គោលការណ៍ណែនាំជាយុទ្ធសាស្ត្រ ស្តីពីការបង្កើតខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង" ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ...
23/03/2026

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
——————
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយ...
21/03/2026

សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃេីញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។

The Angkor Equinox is an event during which the sun rises above the central tower of Angkor Wat, creating a stunning spectacle that our Khmer ancestors bequeathed to humanity and providing insights into both faith and science. The event attracts both national and international visitors, who gather to witness and capture this remarkable moment at Preah Barum Vishnu Lok, also known as Angkor Wat.

The equinoxes occur twice a year, once during the dry season (Vernal Equinox) from 21-23 March, and again during the rainy season (Autumnal Equinox) from 21-23 September.

Samdech Thipadei Hun Manet, Prime Minister of Cambodia

26/02/2026

អបអរសាទរខេត្តសៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតទី៥ នៅអាស៊ី សម្រាប់ឆ្នាំ២០២៦ ដែលបង្ហាញពីភាពល្បីល្បាញ និងតម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ🇰🇭🇰🇭🇰🇭

Congratulations to Siem Reap Province for being selected as the 5th Best Cultural Destination in Asia for 2026, highlighting Cambodia’s global recognition and its remarkable cultural heritage value on the international stage.🇰🇭🇰🇭🇰🇭

ផលិតដោយ៖ KiloTRAVEL

Address

អាគារមិត្តភាព, ៤១ មហាវិថី សហព័ន្ធរុស្សី, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
Phnom Penh
12000

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when លេខាធិការដ្ឋាននៃ គអទស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share