គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ

គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព
Solidarity Freedom Justice Peace
012 491 666 / 066 491 666 /​ 016 276 456

រាជធានីភ្នំពេញ: នាល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូនៃគណបក្សជំនាន់ថ្មី ដឹកនាំដោយ÷ - លោក មាជ សុវណ្ណារ៉ា ប្រធានគ...
22/07/2026

រាជធានីភ្នំពេញ: នាល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូនៃគណបក្សជំនាន់ថ្មី ដឹកនាំដោយ÷

- លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស
- លោកប៉ាត មុន្នី អនុប្រធានគណបក្ស
- លោកជឹង វិទ្យាឬទ្ធិ អនុប្រធានគណបក្ស
- លោកនូ ណាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស
- លោកណាប់ ប៊ុនរី នាយកខុទ្ទកាល័យប្រធានគណបក្ស
- លោក វឿង សាវង្ស តំណាងគណបក្សជំនាន់ថ្មីប្រចាំសហរដ្ឋអាមេរិក

ក្នុងជួបជាមួយលោក THOMAS ANDREWS អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការខុទ្ទកាល័យគណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ។

ក្នុងជំនួបខាងលើដែលធ្វើឡើងរវាងគណៈប្រតិភូគណបក្សជំនាន់ថ្មី និងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់នូវទិដ្ឋភាពទូទៅ និងបច្ចុប្បន្នភាពជាក់ស្ដែង អំពីការវិវត្តនៃស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិ និងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ ។

លោកមាជ សុវណ្ណារ៉ា ក៏បានលើកឡើងអំពីបញ្ហាស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ករណីជាក់ស្ដែងរបស់លោកក្នុងសមរភូមិនយោបាយកម្ពុជា ស្ថានភាពនយោបាយ និងការប្រកួតប្រជែងក្នុងការបោះឆ្នោត បញ្ហាប្រឈមជាក់ស្ដែង និងផលប៉ះពាល់លើដំណើរការបោះឆ្នោតនាពេលខាងមុខ និងព្រមទាំងអនុសាសន៍ និងដំណោះស្រាយសំខាន់ៗដើម្បីកែល្អសិទ្ធិមនុស្សនៅកម្ពុជា ជូនទៅលោក THOMAS ANDREWS ។

បន្ថែមពីនេះទៅទៀត គណបក្សជំនាន់ថ្មី ដែលដឹកនាំដោយលោក មាជ សុវណ្ណារ៉ា ក៏បានរៀបចំជារបាយការណ៍សង្ខេបមួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនយោបាយ បរិយាកាសមុនការបោះឆ្នោតនៅកម្ពុជា ដោយចង់ឃើញការបោះឆ្នោតនាពេលខាងមុខ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព អាចទទួលយកបាន ជាមួយនឹងអនុសាសន៍ផ្សេងៗ ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផងដែរ។

របាយការណ៍សង្ខេបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងស្ថាបនា ដើម្បីជម្រុញឲ្យមានការគោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ។

លោក Tom Andrews អតីតសមាជិកសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ Maine បច្ចុប្បន្នជានាយកគម្រោងសិទ្ធិមនុស្សអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលអាស៊ី សាកលវិទ្យាល័យ Harvard ហើយក៏មានក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រមួយដែលមានមូលដ្ឋាននៅទីក្រុង Washington, D.C. ឈ្មោះ Tom Andrews Strategic Services ផងដែរ។

លោកធ្លាប់ធ្វើការជាមួយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (National Democratic Institute for International Affairs) និងបានសហការជាមួយសមាជិកសភា អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងគណបក្សនយោបាយនៅក្នុងប្រទេសជាច្រើន រួមមាន កម្ពុជា ឥណ្ឌូណេស៊ី អាល់ហ្សេរី ក្រូអាត ស៊ែប៊ី អ៊ុយក្រែន និងយេម៉ែន។

នៅឆ្នាំ២០០១ លោក Andrews បានបម្រើការជាអគ្គលេខាធិការនៃយុទ្ធនាការ «ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ដើម្បីលោកស្រី អ៊ុងសាន ស៊ូជី និងប្រជាជនភូមា»។ លោកក៏ធ្លាប់ជាទីប្រឹក្សាឱ្យរដ្ឋាភិបាលចម្រុះជាតិនៃសហភាពភូមា (National Coalition Government of the Union of Burma) និងបណ្តាញ Euro-Burma Network ផងដែរ។

លោកបានដឹកនាំអង្គការតស៊ូមតិជាច្រើន ដូចជា Win Without War និង United to End Genocide ហើយធ្លាប់ដឹកនាំវិទ្យាស្ថានអប់រំមួយនៅសាកលវិទ្យាល័យ Maine។ មុនពេលជាប់ឆ្នោតជាតំណាងមណ្ឌលទី១ នៃរដ្ឋ Maine ក្នុងសភាសហរដ្ឋអាមេរិក លោកក៏ធ្លាប់ជាសមាជិកសភាតំណាងរាស្ត្ររដ្ឋ Maine និងព្រឹទ្ធសភារដ្ឋ Maine ផងដែរ។ បច្ចុប្បន្ន លោករស់នៅជាមួយភរិយា និងកូនប្រុសរបស់លោក នៅទីក្រុង Fairfax រដ្ឋ Virginia ក្បែរទីក្រុង Washington, D.C.។

ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ លោក Tom Andrews បានបំពេញតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។

អាណត្តិរបស់អ្នករាយការណ៍ពិសេស

អាណត្តិរបស់អ្នករាយការណ៍ពិសេស មានប្រភពមកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៧៣ (មាត្រា ១៧ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយចំពោះជម្លោះកម្ពុជា និងមាត្រា ៣ នៃកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី ភាពមិនអាចរំលោភបាន អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា)។

នៅខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈសេចក្តីសម្រេចលេខ 42/37 បានសម្រេចបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល២ឆ្នាំ តាមរយៈការតែងតាំងអ្នករាយការណ៍ពិសេសម្នាក់ ដើម្បីអនុវត្តភារកិច្ចដែលអតីតតំណាងពិសេសរបស់អគ្គលេខាធិការធ្លាប់អនុវត្ត។ ក្រុមប្រឹក្សាក៏បានស្នើឱ្យអ្នករាយការណ៍ពិសេសរាយការណ៍អំពីការអនុវត្តអាណត្តិរបស់ខ្លួននៅសម័យប្រជុំលើកទី៤៥ និងទី៤៨ និងធ្វើការសហការប្រកបដោយស្ថាបនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស។

នៅខែតុលា ឆ្នាំ២០២៥ សេចក្តីសម្រេចលេខ 60/33 របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល២ឆ្នាំទៀត ហើយបានស្នើឱ្យអ្នករាយការណ៍ពិសេសរាយការណ៍អំពីការអនុវត្តអាណត្តិរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅសម័យប្រជុំលើកទី៦៣ (ខែកញ្ញា/តុលា ឆ្នាំ២០២៦) និងសម័យប្រជុំលើកទី៦៦ (ខែកញ្ញា/តុលា ឆ្នាំ២០២៧)។

អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផ្តល់សេវាលេខាធិការដ្ឋានដល់អ្នករាយការណ៍ពិសេសក្នុងអំឡុងពេលបេសកកម្មរបស់លោកទៅកាន់ប្រទេសកម្ពុជា ដូចដែលខ្លួនបានផ្តល់ជូនដល់បេសកកម្មទាំងអស់ក្រោមនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ៕ ២២ ០៦ ២០២៦

06/06/2026

ចំណាប់អារម្មណ៍ លោក សឿម សំនិត សមាជិកក្រុមការងារថ្នាក់ជាតិរាជធានីភ្នំពេញ ក្នុងកម្មពីធីខួបពីរឆ្នាំរបស់គណបក្សជំនាន់ថ្មីនៅទីស្នាក់ការកណ្តាលខេត្តបាត់ដំបង។

 #រាជធានីភ្នំពេញនាព្រឹកថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ គណបក្...
18/05/2026

#រាជធានីភ្នំពេញ

នាព្រឹកថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ បានដំណើរការលើកស្លាកសញ្ញាគណបក្សនៅពីរទីតាំងផ្សេងៗគ្នា៖

_ ទីតាំងទី១ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥
_ ទីតាំងទី២ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦A

ក្នុងកម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកប្រធាន មាជ សុវណ្ណរ៉ា អមដំណើរដោយលោកអនុប្រធាន ប៉ាត មុន្នី លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិរាជធានីភ្នំពេញ លោក ណាប់ ប៊ុនរី នាយកខុទ្ទកាល័យប្រធានបក្ស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ កំពុងបន្តលើកស្លាកសញ្ញាគណបក្សជាបន្តបន្ទាប់ ដែលនេះជាសមិទ្ធផលដ៏ធំធេងមួយ កើតចេញពីការចូលរួម និងការលះបង់របស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលបានរួមចំណែកថវិកាម្នាក់បន្តិចបន្តួច ដើម្បីរៀបចំកម្មវិធី និងការធ្វើស្លាកសញ្ញាគណបក្ស។

“សាមគ្គីបង្កើតភាពរឹងមាំ ភាពរឹងមាំបង្កើនសាមគ្គីភាពកាន់តែខ្លាំង ក្រុមខ្លាំងនឹងអាចក្លាយជាខ្នងបង្អែករបស់ប្រជាពលរដ្ឋ”។



#គណបក្សជំនាន់ថ្មី
#គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ
#ស្មារតីជាតិនិយម
#មាជសុវណ្ណារ៉ា
#ប៉ាតមុន្នី
#នូណាន
Nou Nan

សង្គមមួយដែលបែកបាក់ ខ្វះសាមគ្គីភាព និងពោរពេញដោយការរើសអើង នឹងបង្កឱ្យប្រព័ន្ធគ្រប់គ្រងខ្សោយចុះ នៅពេលនោះមន្ត្រីខ្លះអាចឆ្លៀតឱ...
28/04/2026

សង្គមមួយដែលបែកបាក់ ខ្វះសាមគ្គីភាព និងពោរពេញដោយការរើសអើង នឹងបង្កឱ្យប្រព័ន្ធគ្រប់គ្រងខ្សោយចុះ នៅពេលនោះមន្ត្រីខ្លះអាចឆ្លៀតឱកាសប្រើអំណាចខុស ប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

កាលណាមន្ត្រីពុករលួយ ប្រជាពលរដ្ឋជាអ្នករងគ្រោះដោយផ្ទាល់ ត្រូវជួបអយុត្តិធម៌ ខ្វះឱកាស និងរស់នៅក្នុងការលំបាក ចុងក្រោយ ប្រទេសជាតិទាំងមូលក៏ទន់ខ្សោយ ខ្វះការអភិវឌ្ឍ និងបាត់បង់កិត្យានុភាព។

ដូច្នេះ យើងទាំងអស់គ្នាគួររួមគ្នារក្សាសាមគ្គីភាព លើកតម្កើងសុចរិតភាព និងគោរពយុត្តិធម៌ ដើម្បីកសាងសង្គមរឹងមាំ និងអនាគតល្អសម្រាប់ជាតិមាតុភូមិ។

គណបក្សជំនាន់ថ្មី/New Generation Party សូមស្វាគមន៍ដោយភាពកក់ក្តៅ និងទទួលយករាល់បងប្អូនជនរួមជាតិទាំងអស់ ក្នុងការរួមគ្នាដើម្បីកសាងសង្គមថ្មីដែលប្រកបដោយយុត្តិធម៌ និងភាពរីកចម្រើន៕



#គណបក្សជំនាន់ថ្មី
#សាមគ្គី #សេរីភាព #យុត្តិធម៌ #សន្តិភាព
#មាជសុវណ្ណារ៉ា
#នូណានប្រធានគណ:កម្មាធិការប្រតិបត្តិគណបក្សជំនាន់ថ្មី
នូ ណាន / Nou Nan

ខ្ញុំ,មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី សូមថ្លែងនូវអំណអរគុណបំផុត ចំពោះបងប្អូន កូនក្មួយ ដែលមានទំនុកចិត្ត និងជឿជាក់ មក...
27/04/2026

ខ្ញុំ,មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី សូមថ្លែងនូវអំណអរគុណបំផុត ចំពោះបងប្អូន កូនក្មួយ ដែលមានទំនុកចិត្ត និងជឿជាក់ មកលើរូបខ្ញុំ និងគោលការណ៍គណបក្សជំនាន់ថ្មី ដោយបានបង្ហាញគោលជំហរចូលរួម និងសហការធ្វើនយោបាយជាចំហក្តី ជាប្រយោលក្តី ឬជាសម្ងាត់ក្តី គឺជាការលះបង់ខ្ពស់នៃឆន្ទៈ ឧត្តមគិត និងសតិសម្បជញ្ញៈ ស្រឡាញ់ជាតិមាតុភូមិ តាមរយៈ «សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព» ដូចក្នុងបាវចនាបក្ស ក្នុងរបបសេរីពហុបក្ស គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីការផ្លាស់ប្តូរនូវរបៀបរបបដឹកនាំ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ យកពលរដ្ឋជាធំ ជាម្ចាស់ប្រទេស និងអ្នកដឹកនាំ ឬអ្នកនយោបាយ ជាអ្នកបម្រើ ។

ដូច្នេះសូមលោកអ្នក បងប្អូន កូនក្មួយ បើក្នុងករណីខ្ញុំបាទផ្ទាល់ ឆ្លើយតបមិនទាន់ពេលវេលា សូមមេត្តាទាក់ទងទៅសេនាធិការប្រចាំថ្ងៃរបស់ខ្ញុំផ្ទាល់ ដើម្បីជជែក និងពិភាក្សាការងារគ្នានូវ គោលបំណងចូលរួមសហការ ឬចក្ខុវិស័យនយោបាយ ជាមួយបក្សជំនាន់ថ្មី គឺ៖

លោក ណាប់ ប៊ុនរី នាយកខុទ្ទកាល័យប្រធានគណបក្សជំនាន់ថ្មី លេខទូរស័ព្ទៈ ០១២ ៩០៦ ២៣៤

លោក នូ ណាន ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សជំនាន់ថ្មី
លេខទូរស័ព្ទៈ០១២ ៤៩១ ៦៦៦

គណបក្សជំនាន់ថ្មី អនាគតដែលអាចទុកចិត្តបាន ៕

សេចក្តីប្រកាសជូនដំណឹង #គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិ តាមរយៈគណបក្សជំនាន់ថ្មី...
20/04/2026

សេចក្តីប្រកាសជូនដំណឹង

#គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ

ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍជាតិ តាមរយៈគណបក្សជំនាន់ថ្មី សូមប្រកាសជូនដំណឹងជូនដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបានជ្រាបថា៖

គណបក្សជំនាន់ថ្មី កំពុងតែចាប់ផ្តើមរៀបចំ រចនាសម្ព័ន្ធឃុំ/សង្កាត់ ទូទាំងព្រះរាជាណាចក្រកម្ពុជា គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ សូមស្វាគមន៍ដោយភាពកក់ក្តៅ ចំពោះបងប្អូនដែលមានបំណងចូលរួមបម្រើជាតិ និងសង្គម ដោយឈរឈ្មោះជា បេក្ខជនចៅសង្កាត់ ក្នុងរាជធានីភ្នំពេញ។

📞 សូមទំនាក់ទំនងតាមលេខទូរស័ព្ទដូចខាងក្រោម៖
លោក នូ ណាន 012 491 666
លោក ភី វន្ថា 066 991 666
លោក សាត សុភាព 085 277 167
លោក សុីវ សារិន 097 993 0055
លោក សឿម សំនិត 010 818 129
លោក ផូរ សុភួន 012 718 496
លោក ខេង វ៉ាន់ណេត 012 936 387
លោក ជ្រុន សារឿន 012 499 457
កញ្ញា អុី សុខលាប 098 998 656
លោក ធឿន ម៉េងឃៀង 077 672 671
លោក ហុិន សារ៉ាត់ 012 405 318

សូមអរគុណចំពោះការចាប់អារម្មណ៍ និងការចូលរួមចំណែករបស់បងប្អូនក្នុងការកសាងអនាគតជាតិយើងឱ្យរីកចម្រើន។

សូមអរគុណ !

#គណបក្សជំនាន់ថ្មី
#សាមគ្គី #សេរីភាព #យុត្តិធម៌ #សន្តិភាព
#មាជសុណ្ណារ៉ា
#គណបក្សជំនាន់ថ្មី/New Generation Party
នូ ណាន / Nou Nan

 #ទីស្នាក់ការរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នា...
07/04/2026

#ទីស្នាក់ការរាជធានីភ្នំពេញ

កាលពីថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញបានប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំដូចខាងក្រោម :

១. លោក សុីវ សារិន អនុប្រធានក្រុមការងារថ្នាក់ជាតិ
២. លោក ផូរ សុភូន អនុប្រធានក្រុមការងារថ្នាក់ជាតិ
៣. លោក អុឹម មាន ជាហេរញ្ញិក សម្រាប់គណ:កម្មការប្រតិបត្តិរាជធានីភ្នំពេញ

ក្នុងកម្មវិធីនោះប្រព្រឹត្តិទៅក្រោមអធិបតីភាពប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិកសមាជិកាជាច្រើនរូបផងដែរ៕

 #ទីស្នាក់ការរាជធានីភ្នំពេញនៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្...
05/04/2026

#ទីស្នាក់ការរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦

នៅទីស្នាក់ការរាជធានីភ្នំពេញ បានរៀបចំកម្មពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសី ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ការប្រកាសតែងតាំងអនុប្រធានក្រុមការងាររាជធានីភ្នំពេញ និងព្រមទាំងពិសាអាហារសាមគ្គី។

កម្មវិធី​នេះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ជាអធិបតីភាព លោក នូ ណាន ប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកានៃគណបក្សជំនាន់ថ្មីផងដែរ៕

នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក នូ ណាន ប្រធានគណ:...
30/03/2026

នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក នូ ណាន ប្រធានគណ:កម្មាធិការប្រតិបត្តិគណបក្ស និងលោក នី សោភ័ណ្ឌ អគ្គនាយករដ្ឋបាលគណបក្ស តំណាងគណបក្សជំនាន់ថ្មី បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធបាតុករដែលបានស្លាប់នៅមុខរដ្ឋសភាចាស់កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧៕

Address

Phnom Penh
Phnom Penh
12000

Telephone

+85512491666

Alerts

Be the first to know and let us send you an email when គណបក្សជំនាន់ថ្មីរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share