តាំង ជុងលី Taing Chungly

  • Home
  • តាំង ជុងលី Taing Chungly

តាំង ជុងលី Taing Chungly H.E Taing Chungly, Secretary of State of Ministry Social Affairs, Veterans and Youth Rehabilitation

🙏❤️🙏
12/06/2026

🙏❤️🙏

រីករាយថ្ងៃកំណើតគម្រប់អាយុ ៥០ឆ្នាំ ជូនស្វាមីជាទីស្រឡាញ់របស់អូន!

ក្នុងឱកាសដ៏ពិសេសនេះ អូននិងកូនៗទាំង៥នាក់ សូមជូនពរបងឱ្យជួបតែសេចក្តីសុខ សុភមង្គល និងក្ដីស្រឡាញ់គ្រប់ពេលវេលា។ អូននិងកូនៗពិតជាមានសំណាង ដែលមានបងនៅក្នុងជីវិត និងជាសសរទ្រូងដ៏រឹងមាំនៃគ្រួសាររបស់យើង។

សូមអរគុណចំពោះក្ដីស្រឡាញ់ ការលះបង់ ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងគ្រប់យ៉ាងដែលបងតែងតែផ្ដល់ឱ្យគ្រួសាររបស់យើង។ បងគឺជាស្វាមីដ៏ល្អ និងជាឪពុកដ៏រឹងមាំ ដែលតែងតែផ្ដល់កម្លាំងចិត្ត ថែរក្សា ការការពារ និងផ្តល់ភាពកក់ក្ដៅដល់អូននិងកូនៗ។

ក្នុងថ្ងៃខួបកំណើតគម្រប់ ៥០ឆ្នាំនេះ សូមជូនពរឱ្យបងមានសុខភាពល្អរឹងមាំ អាយុយឺនយូរ សេចក្ដីសុខផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងទទួលបាននូវជោគជ័យគ្រប់ភារកិច្ច សូមឱ្យបងជួបតែមនុស្សល្អ និងស្មោះត្រង់។

រីករាយថ្ងៃកំណើតស្វាមីជាទីស្រឡាញ់។
អូននិងកូនៗទាំង៥នាក់ ស្រឡាញ់បងជានិច្ច។

ស្រឡាញ់ជានិរន្តរ៍ ❤️

Happy 50th Birthday to the love of my life!

Today, we celebrate not only your birthday but also the incredible man, husband, and father that you are. As you reach this wonderful milestone, I want you to know how grateful and blessed I am to have you by my side. Together with our five children, we are so fortunate to have your love, guidance, strength, and unwavering support in our lives.

You have always put your family first, and your dedication, kindness, and hard work inspire us every day. Thank you for being the heart of our family and for filling our home with love, laughter, and security.

As you turn 50, my greatest wish for you is good health, happiness, and many more years of joy surrounded by those who love you most. May this new chapter bring you continued success, peace of mind, and countless beautiful memories with our family.

Happy Birthday, my dear husband. We love you more than words can express, and we look forward to celebrating many more birthdays together.

Love from your wife and our five children ❤️

12/06/2026

វីដេអូសកម្មភាព ឯកឧត្តម តាំង ជុងលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានឃុំកោះសំពៅ​ បានដឹកនាំក្រុមការងារពាំនាំនូវគ្រឿងបរិភោគ ឧបភោគ ព្រមទាំងថវិកា ដើម្បីសាកសួរសុខទុក្ខដល់លោក ខាត់ សុខុម អាយុ៦២ឆ្នាំ មេភូមិខ្សាច់ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយសារជំងឺស្រូក ស្លាប់មួយចំហៀងខ្លួន។

11/06/2026
ដំណេីរសាកសួរសុខទុក្ខ​ ឃុំកោះសំពៅ​ ស្រុកពាមជរ​ ខេត្តព្រៃវែង÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷នៅព្រឹកថ្ងៃពុធ ១០រោច ខែជ...
11/06/2026

ដំណេីរសាកសួរសុខទុក្ខ​ ឃុំកោះសំពៅ​ ស្រុកពាមជរ​ ខេត្តព្រៃវែង
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
នៅព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនិងថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៦ ដោយមានការចាត់តាំងពី​ ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួង​ ស​ អ​ យ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង ឯកឧត្តម តាំង ជុងលី ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានឃុំកោះសំពៅ​ បានដឹកនាំក្រុមការងារពាំនាំនូវគ្រឿងបរិភោគ ឧបភោគ ព្រមទាំងថវិកា ដើម្បីសាកសួរសុខទុក្ខដល់លោក ខាត់ សុខុម អាយុ៦២ឆ្នាំ មេភូមិខ្សាច់ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយសារជំងឺស្រូក ស្លាប់មួយចំហៀងខ្លួន។ គ្រឿងបរិភោគ ឧបភោគ ដែលទទួលបាននោះរួមមាន៖ អង្ករ ៥០គីឡូ មីជាតិ ១កេះ ត្រីខ១យួរ ទឹកសុទ្ធ២កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ អំបិល ស្ករស ប៊ីចេង និងថវិកា ៤០ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម តាំង ជុងលី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ និងជូនពរជាពិសេសពីសំណាក់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន សូមលោកពូមេភូមិ ទទួលបានសុខភាពល្អឡើងវិញ ឆាប់ជាសះស្បើយ និងអាយុយឺនយូរ ដើម្បីបន្តការងារជួយភូមិ ឃុំកោះសំពៅនេះបន្តទៀត។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម និងក្រុមការងារបានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពលើការងារសាងសង់របង និងខ្លោងទ្វារសាសាបឋមសិក្សាទួលសាំង និងបានពាំនាំថវិកាចំនួន ៤លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ក្នុងការចូលរួមបង្គ្រប់បង្ហើយការចំណាយនៃការសាងសង់នេះ ដែលនៅសេសសល់ប្រមាណ១០%ទៀត។

បន្ទាប់ពីនេះ ឯកឧត្តម និងក្រុមការងារបានបន្តចុះពិនិត្យផ្លូវលំ ១ខ្សែដែលទើបស្ថាបនារួច មានបណ្តោយប្រវែង ៥២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ស្ថិតក្នុងភូមិពោធ៏ថ្មី ចំណាយថវិកាសរុបជាង ២៧៨លានរៀល និងផ្លូវលំតូច ១ខ្សែទៀតចូលទួលតាំតឹង បណ្តោយប្រវែង ២៥៦ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្ពស់ ១,២ ម៉ែត្រ ចំណាយថវិកាសរុប ៥,២៥០,០០០ រៀល ដែលបានមកពី មូលនិធិឃុំ ក្រុមការងារថ្នាក់ជាតិ-មូលដ្ឋាន និងសប្បុរសជននានា ដើម្បីប្រេីប្រាស់ជាប្រយោជនរួម បង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណេីរដេីម្បីទទួលសេវាសាធារណក្នុងឃុំ​ និងជាពិសេសក្នុងរដូវកាលទឹកឡើង។

09/06/2026
09/06/2026

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៨០៥គ្រួសារ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

08/06/2026
06/06/2026

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when តាំង ជុងលី Taing Chungly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed Government Service?

Share