Dara Serey - តារាសេរី

Dara Serey - តារាសេរី ជំនួយការផ្ទាល់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ~ Assistant to the Prime Minister of Cambodia

នារសៀលថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន ៧មករា បានចូលរួមក...
11/07/2026

នារសៀលថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន ៧មករា

បានចូលរួមកិច្ចប្រជុំស្ដីពី “ការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦” ក្រោមអធិបតីភាព ឯកឧត្ដម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច (West Coast)។
#យេីងជឿជាក់លេីកម្ពុជា​ #កម្ពុជា #សន្តិភាពនៅកម្ពុជា #អរគុណសន្ដិភាព #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខ្មែរធ្វើបាន

11/07/2026
07/07/2026

មួយថ្ងៃរបស់មន្ត្រីរាជការ៖ ពីព្រលឹមទល់ព្រលប់ តើពួកគាត់បំពេញភារកិច្ចអ្វីខ្លះ?

នៅពីក្រោយឯកសណ្ឋានដ៏មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ តើបងប្អូនធ្លាប់ឆ្ងល់ទេថា មួយថ្ងៃរបស់មន្ត្រីរាជការ ពួកគាត់ត្រូវឆ្លងកាត់ និងបំពេញការងារអ្វីខ្លះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋ?

#ជីវិតពិតប្រចាំថ្ងៃរបស់មន្ត្រីរាជការយើង

ម៉ោង ៧:០០ ព្រឹក

🔹 ព្រលឹមស្រាងៗ ត្រៀមខ្លួនរួចជាស្រេច ៖ ថ្ងៃធ្វើការថ្មីបានចាប់ផ្តើម! មន្ត្រីរាជការគ្រប់រូបតែងតែរៀបចំខ្លួនក្នុងសម្លៀកបំពាក់ការងារ ឬឯកសណ្ឋានត្រឹមត្រូវតាមលក្ខន្តិកៈ យ៉ាងមានរបៀបរៀបរយ ធ្វើដំណើរទៅដល់កន្លែងការងារមុនម៉ោង៧។

#ការធ្វើដំណើរទៅកាន់កន្លែងធ្វើការទាំងព្រលឹម គឺដើម្បីធានាថាពួកគាត់នឹងមានវត្តមាននៅការិយាល័យទាន់ពេលវេលា ត្រៀមស្វាគមន៍ និងដោះស្រាយកិច្ចការជូនប្រជាពលរដ្ឋ។

💻 ម៉ោង ៨:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់ | ម៉ោងការងារដ៏មមាញឹក

#ផ្នែកសេវាសាធារណៈ៖ ទទួលស្វាគមន៍ប្រជាពលរដ្ឋដោយស្នាមញញឹម ពិនិត្យឯកសារ និងផ្តល់សេវាជូនពួកគាត់ដោយភាពអត់ធ្មត់ និងហ្មត់ចត់។

#ផ្នែករដ្ឋបាលនិងបច្ចេកទេស៖ ផ្ទៀងផ្ទាត់ទិន្នន័យ ព្រាងលិខិតបទដ្ឋាន ៀបចំរបាយការណ៍ និងប្រជុំពិភាក្សាការងារតាមផ្នែក ដើម្បីរុញច្រានកិច្ចការរដ្ឋបាលឲ្យដើរទៅមុខដោយរលូន និងស្របតាមច្បាប់។

ម៉ោង ១២:០០ ថ្ងៃត្រង់ – ២:០០ រសៀល

#ម៉ោងបាយថ្ងៃត្រង់ គឺជាពេលវេលាដ៏មានតម្លៃដែលមន្ត្រីរាជការអាចសម្រាកពីការងារបន្តិច។

#ពួកគាត់តែងតែទទួលទានអាហារជុំគ្នា ជជែកលេងកម្សាន្ត បង្កើតភាពស្និទ្ធស្នាលដូចជាគ្រួសារតែមួយ និងផ្លាស់ប្តូរបទពិសោធន៍ជីវិតពីគ្នាទៅវិញទៅមក មុននឹងបន្តការងារពេលរសៀល។

ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច

🔹ពិនិត្យ និងចុះហត្ថលេខាលើឯកសារសំខាន់ៗដែលនៅសេសសល់។

🔹សម្រាប់មន្ត្រីខ្លះ នេះជាពេលវេលាដែលត្រូវចុះបេសកកម្មតាមមូលដ្ឋាន ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាជាក់ស្តែងដល់ទីកន្លែង។

ក្រោយម៉ោង ៥:០០ ល្ងាច | ត្រឡប់ទៅកាន់តួនាទីជាមេគ្រួសារ

នៅពេលបញ្ចប់ម៉ោងការងាររដ្ឋ មន្ត្រីរាជការក៏ត្រូវត្រឡប់ទៅបំពេញតួនាទីជា ភរិយា ស្វាមី ឬជាឪពុកម្តាយ នៅក្នុងគ្រួសារវិញ។

ពួកគាត់ត្រូវបែងចែកពេលវេលាដាំបាយ មើលថែទាំកូនៗ និងបង្រៀនកូនធ្វើកិច្ចការផ្ទះ ដែលនេះជាតុល្យភាពជីវិត ដ៏សំខាន់។

មួយថ្ងៃៗអាចនឹងមានភាពហត់នឿយ និងជួបសម្ពាធខ្លះពីការងារ ប៉ុន្តែស្នាមញញឹម និងពាក្យស្លោក អរគុណ ពីប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឲ្យមន្ត្រីរាជការគ្រប់រូបបន្តខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការរីកចម្រើនរបស់ប្រទេសជាតិ។

#ចុះបងប្អូនមន្ត្រីរាជការផ្សេងទៀតវិញ? តើមួយថ្ងៃរបស់បងប្អូនមមាញឹកខ្លាំងកម្រិតណាដែរ? ខមិន (Comment) ចែករំលែកបទពិសោធន៍ទាំងអស់គ្នា🥰

-ម៉ាឡៃ #ការងារមន្រ្តីរាជការ

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្ដម ឃីម នុតតារាសេរី ជំនួយការ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាសមាជិក...
04/07/2026

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្ដម ឃីម នុតតារាសេរី ជំនួយការ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ បានអមដំណើរថ្នាក់ដឹកនាំចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦។
#យេីងជឿជាក់លេីកម្ពុជា​ #កម្ពុជា #សន្តិភាពនៅកម្ពុជា #អរគុណសន្ដិភាព #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខ្មែរធ្វើបាន

04/07/2026
រីករាយថ្ងៃពុធ! សូមខែថ្មីនាំមករឿងល្អៗ សំណាងល្អ សុខសុភមង្គល សិរីសួស្ដី និងផុតអស់គ្រោះទាំងឡាយ។ #យេីងជឿជាក់លេីកម្ពុជា​  #កម្...
01/07/2026

រីករាយថ្ងៃពុធ! សូមខែថ្មីនាំមករឿងល្អៗ សំណាងល្អ សុខសុភមង្គល សិរីសួស្ដី និងផុតអស់គ្រោះទាំងឡាយ។
#យេីងជឿជាក់លេីកម្ពុជា​ #កម្ពុជា #សន្តិភាពនៅកម្ពុជា #អរគុណសន្ដិភាព #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខ្មែរធ្វើបាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្...
01/07/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា។
#យេីងជឿជាក់លេីកម្ពុជា​ #កម្ពុជា #សន្តិភាពនៅកម្ពុជា #អរគុណសន្ដិភាព #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរ #ខ្មែរធ្វើបាន

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Dara Serey - តារាសេរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share