គម្រោងគជ់ - PEARL Project

គម្រោងគជ់ - PEARL Project This initiative aims to promote sustainable agriculture and strengthen the climate resilience of local communities.

គម្រោង«ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប» (គម្រោង គជ់) ជាគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ទទួលបានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងទទួលបានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង។ គម្រោងមានគោលដៅលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាព និងពង្រឹងភ

ាពធន់របស់សហគមន៍មូលដ្ឋានទៅនឹងបម្រែបម្រួលអាកាសធាតុ។

The Public-Social-Private Partnerships for Ecologically-Sound Agriculture and Resilient Livelihoods in the Northern Tonle Sap Basin (PEARL) is a collaborative project between Cambodia’s Ministry of Agriculture, Forestry, and Fisheries (MAFF) and the Ministry of Environment (MoE), with technical support from the Food and Agriculture Organization of the United Nations (FAO) and funding from the Green Climate Fund (GCF).

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]គម្រោងគជ់ ចាប់ផ្តើមសាងសង់លានហាលចំនួន ១០ទីតាំងសម្រាប់កសិករដាំស្វាយចន្ទីនៅខេត្តកំព...
04/08/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គម្រោងគជ់ ចាប់ផ្តើមសាងសង់លានហាលចំនួន ១០ទីតាំងសម្រាប់កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ធំ

ទីលានហាលចំនួន ១០ទីតាំង កំពុងសាងសង់នៅខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការគាំទ្ររបស់គម្រោងគជ់ ដល់កសិករដែលមានទំហំផលិតកម្មតូចតាមរយៈសហគមន៍កសិកម្ម។

ទីលានហាលទាំងនេះនឹងផ្តល់ដល់កសិករនូវកន្លែងសម្ងួតស្វាយចន្ទីបន្ទាប់ពីប្រមូលផល ជួយកាត់បន្ថយការខាតបង់ដែលបណ្តាលមកពីភ្លៀង ស្ថានភាពស្ងួតមិនល្អ និងហានិភ័យអាកាសធាតុផ្សេងទៀត។ ទីតាំងទាំងនេះ នឹងជួយកសិកររក្សាគុណភាពគ្រាប់ចន្ទី និងបង្កើនឱកាសប្រកួតប្រជែងដើម្បីទទួលបានតម្លៃកាន់តែប្រសើរពីអ្នកទិញ។

មុនពេលការសាងសង់ចាប់ផ្តើម កិច្ចប្រជុំណែនាំមួយត្រូវបានរៀបចំនៅថ្ងៃទី ២៨ ខែកក្កដា ក្រោមការដឹកនាំរបស់លោក ឌៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីណែនាំអ្នកម៉ៅការ តំណាងមកពីសហគមន៍កសិកម្មទាំង ១០ អាជ្ញាធរមូលដ្ឋាន និងដៃគូផ្សេងទៀតពីការការពារបរិស្ថាន និងសង្គម សុខភាព និងសុវត្ថិភាពការងារ សមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្រមប្រតិបត្តិ និងយន្តការដោះស្រាយបណ្តឹងតវ៉ា ដើម្បីធានាថាការសាងសង់ត្រូវបានអនុវត្តដោយសុវត្ថិភាព និងការទទួលខុសត្រូវ ផ្អែកលើគោលនយោបាយរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងមូលនិធិអាកាសធាតុបៃតង។

ទីលានហាលទាំង ១០ ជាការចាប់ផ្តើមនៃការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល របស់គម្រោងគជ់ ដែលជួយដល់កសិករនៅខេត្តកំពង់ធំ ដោះស្រាយបញ្ហាប្រឈម និងកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល។
-----------------------------
𝗣𝗘𝗔𝗥𝗟 𝗦𝘁𝗮𝗿𝘁𝘀 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗼𝗳 𝟭𝟬 𝗗𝗿𝘆𝗶𝗻𝗴 𝗬𝗮𝗿𝗱𝘀 𝗶𝗻 𝗞𝗮𝗺𝗽𝗼𝗻𝗴 𝗧𝗵𝗼𝗺 𝗳𝗼𝗿 𝗖𝗮𝘀𝗵𝗲𝘄 𝗙𝗮𝗿𝗺𝗲𝗿𝘀

Ten drying yards are under construction in Kampong Thom Province as part of the GCF-funded PEARL Project’s support to smallholder farmers through Agricultural Cooperatives (ACs).

The drying yards will give farmers better places to dry their cashew after harvest, helping reduce losses caused by rain, poor drying conditions and other weather risks. In the longer term, better post-harvest facilities can help farmers maintain product quality and improve their chances of getting better prices from buyers.

Before construction began, a kick-off meeting was held on 28 July with the contractor, representatives from 10 Agricultural Cooperatives, local authorities, PDAFF and other partners. The meeting was chaired by Mr. Diep Piseth, Deputy Director of Kampong Thom PDAFF.

The meeting also covered Environmental and Social Safeguards (ESS), Occupational Health and Safety (OHS), Gender Equality and Social Inclusion (GESI), the Code of Conduct, and the Grievance Redress Mechanism (GRM) to make sure construction is carried out safely and responsibly based on FAO and GCF’s policies.

The 10 drying yards are the first phase of PEARL’s planned post-harvest infrastructure support, helping farmers in Kampong Thom handle their crops better and reduce losses after harvest.

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]គម្រោងគជ់ជួយកសិករត្រៀមខ្លួននឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជាមួយការធានារ៉ាប់រង...
03/08/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គម្រោងគជ់ជួយកសិករត្រៀមខ្លួននឹងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជាមួយការធានារ៉ាប់រងផ្នែកកសិកម្ម

គ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងហានិភ័យអាកាសធាតុផ្សេងទៀតអាចបណ្តាលឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់កសិករ។ ការធានារ៉ាប់រងកសិកម្ម អាចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសមរម្យនៅពេលដែលដំណាំត្រូវខូចខាត ពោលគឺជួយកសិករឱ្យអាចបន្តធ្វើកសិកម្មបើទោះជាមានការខាតបង់។

តាមរយៈគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង ក្រុមការងារជំនាញស្តីពីការធានារ៉ាប់រងកសិកម្ម ដែលមានសមាជិកមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នធានារ៉ាប់រង បានជួបជុំគ្នា ដើម្បីរៀបចំកញ្ចប់ធានារ៉ាប់រង សម្រាប់កសិករ។

នៅក្នុងកិច្ចប្រជុំលើកទីពីររបស់ខ្លួននៅថ្ងៃទី២៨ ខែកក្កដា ដែលដឹកនាំដោយ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ ក្រុមការងារជំនាញស្តីពីការធានារ៉ាប់រងកសិកម្ម បានពិនិត្យឡើងវិញនូវកញ្ចប់សេវាធានារ៉ាប់រងដែលបានស្នើឡើងចំនួនប្រាំ សម្រាប់ដំណាំស្វាយចន្ទីនៅខេត្តកំពង់ធំ ស្វាយនៅខេត្តឧត្តរមានជ័យ បន្លែ និងផ្ទះសំណាញ់នៅសៀមរាប និងស្រូវសរីរាង្គនៅខេត្តព្រះវិហារ។

អ្នកចូលរួមរួមក្នុងកិច្ចប្រជុំរួមមានតំណាងមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សមាគមធនាគារនៅកម្ពុជា និយតករធានារ៉ាប់រងកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងForte ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា។

គម្រោងគជ់ បាន និងកំពុងធ្វើការជាមួយដៃគូទាំងនេះ ដើម្បីឱ្យសេវាធានារ៉ាប់រងកសិកម្មកាន់តែឆ្លើយតបជាក់ស្តែង និងមានតម្លៃសមរម្យសម្រាប់កសិករដែលមានទំហំផលិតកម្មតូច ដើម្បីឱ្យកសិករអាចគ្រប់គ្រងការខាតបង់ នៅពេលមានហានិភ័យអាកាសធាតុប៉ះពាល់ដល់ដំណាំពួកគេ។
---------------------------------------------------
𝗛𝗲𝗹𝗽𝗶𝗻𝗴 𝗙𝗮𝗿𝗺𝗲𝗿𝘀 𝗣𝗿𝗲𝗽𝗮𝗿𝗲 𝗳𝗼𝗿 𝗖𝗹𝗶𝗺𝗮𝘁𝗲 𝗥𝗶𝘀𝗸𝘀 𝘄𝗶𝘁𝗵 𝗔𝗴𝗿𝗶𝗰𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗜𝗻𝘀𝘂𝗿𝗮𝗻𝗰𝗲

Drought, heavy rain and other climate risks can cause serious losses for farmers. Agricultural insurance can provide financial support when crops are damaged, helping farmers recover and continue farming.

Under the GCF-funded PEARL Project, the Expert Working Group (EWG) on Agro-Insurance brought together government, financial and insurance institutions to develop practical insurance products for Cambodian farmers.

At its second meeting on 28 July, chaired by H.E. Meas Pyseth, Secretary of State of MAFF and National Project Director of PEARL, the EWG reviewed five proposed insurance products covering cashew in Kampong Thom, mango in Oddar Meanchey, vegetables and net houses in Siem Reap and organic rice in Preah Vihear.

Participants included​ representatives from GDA-MAFF, MoWRAM, ARDB, Association of Banks in Cambodia, Insurance Regulator of Cambodia, Cambodia Microfinance Association, Forte Insurance Company, Cambodian Reinsurance Company, and Insurance Association of Cambodia.

PEARL is working with these partners to make agricultural insurance more practical and affordable for smallholder farmers, so they can better manage losses when climate risks affect their crops.

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]ភ្លៀងធ្លាក់មិនស្មើគ្នាក្នុងរយៈពេល១០ថ្ងៃខាងមុខ៖ តំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ចំណ...
03/08/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
ភ្លៀងធ្លាក់មិនស្មើគ្នាក្នុងរយៈពេល១០ថ្ងៃខាងមុខ៖ តំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ចំណែកតំបន់ខ្លះទៀតអាចរាំង និងក្តៅខ្លាំង

ចាប់ពីថ្ងៃទី១ ដល់ ទី១០ ខែសីហា ស្ថានភាពអាកាសធាតុនៅខេត្តទាំងបួនរបស់គម្រោងគជ់ អាចរាំងស្ងួតនៅតំបន់ជាច្រើន ប៉ុន្តែតំបន់ខ្លះអាចមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលខ្លី។ ភ្លៀងធ្លាក់មិនស្មើគ្នានេះ អាចធ្វើឱ្យដីស្ងួតនៅតំបន់ខ្លះ និងទឹកជំនន់ភ្លាមៗនៅតំបន់ទំនាប។

តើកសិករគួរធ្វើអ្វីខ្លះ?
ប្រសិនបើតំបន់រាំងស្ងួតខ្លាំង សូមរក្សាសំណើមដីដោយការប្រើជីកំប៉ុស។ ចំណែកកន្លែងដែលមានប្រភពទឹក សូមពង្រីកប្រព័ន្ធធារាសាស្រ្តបន្ថែម។
សម្រាប់តំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង សូមពិនិត្យមើលប្រព័ន្ធបង្ហូរទឹកចេញពីស្រែ និងជៀសវាងការដាំដុះ ឬការដាក់ជីមុនពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់គ្រាប់ពូជ សារធាតុចិញ្ចឹម និងការហូរច្រោះដី។

សូមពិនិត្យមើលព័ត៌មានថ្មីៗអំពីអាកាសធាតុក្នុងតំបន់ មុនពេលសម្រេចចិត្តថាពេលណាត្រូវដាំដុះ ស្រោចស្រព ដាក់ជី ឬអនុវត្តសកម្មភាពកសិកម្មនានា។ ការសម្រេចចិត្តដោយផ្អែកលើព័ត៌មានអាកាសធាតុ អាចជួយកសិករកាត់បន្ថយការខាតបង់ និងអាចប្រើប្រាស់ទឹក ជី និងធាតុចូលកសិកម្មផ្សេងទៀតកាន់តែមានប្រសិទ្ធភាព។

ព្រឹត្តិបត្រកសិឧតុនិយមនេះ រៀបចំរួមគ្នាដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតងតាមរយៈគម្រោងគជ់។

📲 តាមដានព័ត៌មានថ្មីៗអំពីអាកាសធាតុ និងការជូនដំណឹងអំពីដំណាំតាមរយៈប្រព័ន្ធកសិឧតុនិយមកម្ពុជា៖
https://cas.appchamka.com/agromet-bulletins-detail/10-days-agromet
-------------------------------------------------------
𝗨𝗻𝗲𝘃𝗲𝗻 𝗥𝗮𝗶𝗻𝗳𝗮𝗹𝗹 𝗔𝗵𝗲𝗮𝗱: 𝗗𝗿𝘆 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝘀 𝗶𝗻 𝗦𝗼𝗺𝗲 𝗔𝗿𝗲𝗮𝘀, 𝗛𝗲𝗮𝘃𝘆 𝗥𝗮𝗶𝗻 𝗶𝗻 𝗢𝘁𝗵𝗲𝗿𝘀

From 1-10 August, weather conditions across the four PEARL provinces may remain dry in many areas, while some locations could see short periods of heavy rain. This uneven rainfall can bring two different risks: dry soil in some areas and flash flooding in low-lying or vulnerable places.

𝗪𝗵𝗮𝘁 𝗰𝗮𝗻 𝗳𝗮𝗿𝗺𝗲𝗿𝘀 𝗱𝗼?
If your area remains dry, help keep moisture in the soil by using mulch and, where water is available, providing additional irrigation.
If heavy rain is expected, check field drainage and avoid planting or applying fertilizer just before intense rainfall to reduce the risk of losing seeds, nutrients and soil.

Most importantly, check local weather updates before deciding when to plant, irrigate, fertilize or carry out other field activities. Making decisions based on local weather can help farmers reduce losses and make better use of water, fertilizer and other inputs.

This agrometeorological bulletin is jointly produced by the Food and Agriculture Organization of the United Nations, the Ministry of Water Resources and Meteorology, and the Ministry of Agriculture, Forestry and Fisheries with support from the Green Climate Fund through the PEARL Project.

📲 Stay updated with the latest weather and crop advisories through CAS:
https://cas.appchamka.com/agromet-bulletins-detail/10-days-agromet

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]គម្រោងគជ់សហការជាមួយអាជ្ញាធរជាតិ ចុះវាយតម្លៃស្ថានភាពនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទា...
03/08/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គម្រោងគជ់សហការជាមួយអាជ្ញាធរជាតិ ចុះវាយតម្លៃស្ថានភាពនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់គោលដៅដែលមានហានិភ័យ

គម្រោងគជ់ធានាថាមុននឹងចាប់ផ្តើមសកម្មភាពជួយដល់កសិករលើការងារកសិកម្ម ដីស្រែចម្ការរបស់ពួកគាត់ត្រូវតែមានសុវត្ថិភាព។

ពីថ្ងៃទី២០ ដល់២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារគម្រោងគជ់ សហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចុះវាយតម្លៃពីហានិភ័យនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) នៅតំបន់គោលដៅរបស់គម្រោងក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

ការវាយតម្លៃនេះបានពិនិត្យតាមដីដែលប្រើប្រាស់ដោយសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីកំណត់ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាចកើតមាន និងដើម្បីស្វែងយល់ពីហានិភ័យនានាចំពោះកសិករ និងសហគមន៍។ ការវាយតម្លៃផ្តោតជាពិសេសលើតំបន់ដែលមានប្រវត្តិសង្គ្រាម និងការបំពុលដែលទាក់ទងនឹងជម្លោះព្រំដែនថ្មីៗនេះ។
តាមរយៈការវាយតម្លៃនេះ គម្រោងគជ់ និងដៃគូ នឹងសម្រេចថាសកម្មភាពគម្រោង អាចអនុវត្តដោយសុវត្ថិភាពនៅទីតាំងណាខ្លះ និងវិធានការប្រុងប្រយ័ត្នអ្វីខ្លះ ដែលត្រូវអនុវត្តមុនពេលចាប់ផ្តើមសកម្មភាពការងារ។

នេះជាសកម្មភាពដ៏សំខាន់មួយដើម្បីធានាថាការគាំទ្ររបស់គម្រោងសម្រាប់កសិកម្មសមស្របនឹងអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងការជួយដល់ជីវភាពរស់នៅរបស់កសិករ អាចប្រព្រឹត្តិទៅបានដោយរលូន មិនមានហានិភ័យណាមួយកើតឡើង។

គម្រោងគជ់ ទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។
---------------------------------------
𝗣𝗘𝗔𝗥𝗟 𝗖𝗵𝗲𝗰𝗸𝘀 𝗟𝗮𝗻𝗱𝗺𝗶𝗻𝗲 𝗮𝗻𝗱 𝗨𝗫𝗢 𝗥𝗶𝘀𝗸𝘀 𝗕𝗲𝗳𝗼𝗿𝗲 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 𝗕𝗲𝗴𝗶𝗻

Before farmers can benefit from new agricultural and livelihood activities, the land where these activities take place must be safe.

From 20–24 July 2026, the PEARL Project worked with the Cambodian Mine Action and Victim Assistance Authority (CMAA) to assess landmine and unexploded ordnance (UXO) risks in target areas of Preah Vihear and Oddar Meanchey provinces.

The assessment checks areas used by Agricultural Cooperatives, Community Forests and Community Protected Areas to identify possible mine and UXO hazards and understand any risks to farmers and communities. This is particularly important in areas with a history of landmines and possible new contamination linked to recent border conflict.

The findings will help PEARL and its partners decide where activities can be carried out safely and what precautions are needed before work begins.

This is an important first step to make sure that support for climate-resilient farming, natural resource management and local livelihoods can reach communities without putting farmers and local people at risk.

The GCF-funded PEARL Project is jointly implemented by MAFF, MoE and FAO.

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]ដៃគូគម្រោងគជ់ ពិភាក្សាពីស្តង់ដារកសិកម្មដើម្បីការលក់កសិផលកាន់តែប្រសើរជាងមុនវិញ្ញា...
03/08/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
ដៃគូគម្រោងគជ់ ពិភាក្សាពីស្តង់ដារកសិកម្មដើម្បីការលក់កសិផលកាន់តែប្រសើរជាងមុន

វិញ្ញាបនបត្រផលិតផលកសិកម្ម ជួយបង្ហាញប្រាប់អ្នកទិញថាផលិតផលទាំងនោះ បំពេញតាមស្តង់ដារដែលទទួលស្គាល់សម្រាប់គុណភាព សុវត្ថិភាពចំណីអាហារ និងការអនុវត្តផលិតកម្ម ដែលជួយឱ្យលក់កាន់តែចំណេញច្រើន និងមានអ្នកទិញថ្មីៗ។

នៅថ្ងៃទី២៤ ខែកក្កដា ក្រុមការងារជំនាញស្តីពីវិញ្ញាបនបត្រកសិកម្មរបស់គម្រោងគជ់ បានរៀបចំកិច្ចប្រជុំលើកទីពីររបស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់។ កិច្ចប្រជុំនេះផ្តោតលើការកំណត់ស្តង់ដារកសិកម្ម និងប្រភេទវិញ្ញាបនបត្រកសិកម្ម ដែលគម្រោងគជ់គួរផ្តោតការគាំទ្រដល់កសិករ។

បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារជំនាញ គម្រោងគជ់បានធ្វើការវាយតម្លៃខ្សែច្រវាក់តម្លៃក្នុងខេត្តគោលដៅទាំងបួនរបស់ខ្លួន និងរៀបចំការអង្កេតមូលដ្ឋានពីការត្រៀមខ្លួនរបស់កសិករសម្រាប់វិញ្ញាបនបត្រកសិកម្ម ការស្វែងរកការលក់ និងការគាំទ្រដែលមានស្រាប់។ របកគម្ហើញពីការអង្កេតទាំងនេះ កំពុងជួយដៃគូគម្រោងក្នុងការសម្រេចចិត្តថាតើស្តង់ដារកសិកម្មប្រភេទណា ដែលមានប្រយោជន៍បំផុតសម្រាប់កសិករដាំស្វាយ ស្វាយចន្ទី ស្រូវសរីរាង្គ និងបន្លែ។

កិច្ចប្រជុំនេះបានប្រមូលផ្តុំតំណាងមកពីស្ថាប័នរដ្ឋាភិបាល ស្ថាប័នវិញ្ញាបនបត្រ ក្រុមហ៊ុនឯកជន អង្គការអភិវឌ្ឍន៍ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីពិភាក្សាថាតើកសិករ និងសហគមន៍កសិកម្ម អាចរៀបចំខ្លួនរបៀបមិច ដើម្បីបំពេញតម្រូវការទីផ្សារ។ គម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង មានផែនការជួយដល់គ្រួសារកសិករប្រមាណ ១០ម៉ឺនគ្រួសារ ឬត្រូវជា ៤៥ ម៉ឺនកសិករ នៅទូទាំងប្រទេសកម្ពុជា។
-----------------------------------
𝗣𝗘𝗔𝗥𝗟 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀 𝗗𝗶𝘀𝗰𝘂𝘀𝘀 𝗔𝗴𝗿𝗶𝗰𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗦𝘁𝗮𝗻𝗱𝗮𝗿𝗱𝘀 𝗳𝗼𝗿 𝗕𝗲𝘁𝘁𝗲𝗿 𝗠𝗮𝗿𝗸𝗲𝘁𝘀

What does certification mean for farmers? It can help show buyers that agricultural products meet recognised standards for quality, food safety and production practices, opening the door to better markets and new buyers.

On 24 July, the PEARL Project’s Expert Working Group on Agricultural Certifications held its second meeting at MAFF, Phnom Penh, presided over by H.E. Meas Pyseth, Secretary of State of MAFF and National Project Director of PEARL. The meeting focused on identifying agricultural standards and certification schemes for PEARL support.

Since the first meeting, PEARL has carried out value chain assessments in its four target provinces and a baseline study on farmers’ readiness for certification, market links and available support. These findings are helping partners decide which standards are most practical and useful for farmers growing mango, cashew, organic rice and vegetables.

The meeting brought together representatives from government institutions, certification bodies, private companies, development organisations and the Royal University of Agriculture to discuss how farmers and agricultural cooperatives can better prepare to meet market requirements.

The GCF-funded PEARL project is expected to benefit approximately 100,000 farming households, reaching around 450,000 people across Cambodia.

សារព័ត៌មាន Fresh News៖  អង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត រៀបចំទស្សនកិច្ចសិក្សាពីឱកាសបន្ថែមសម្រាប់ខ្សែច្...
01/08/2026

សារព័ត៌មាន Fresh News៖ អង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត រៀបចំទស្សនកិច្ចសិក្សាពីឱកាសបន្ថែមសម្រាប់ខ្សែច្រវ៉ាក់តម្លៃផ្លែស្វាយរបស់កម្ពុជា

(សៀមរាប)៖ ស្វាយគ្រប់ផ្លែដែលត្រូវបានប្រមូលផលនៅកម្ពុជា សុទ្ធតែមានសក្ដានុពលក្នុងការបង្កើតការងារបន្ថែម បង្ក....

𝗞𝗣𝗧 𝗘𝗻𝗴𝗹𝗶𝘀𝗵: Cambodia Drafts National Mango Policy to Boost Processing, Farmer Incomes and High‑Value Exportshttps://en....
01/08/2026

𝗞𝗣𝗧 𝗘𝗻𝗴𝗹𝗶𝘀𝗵: Cambodia Drafts National Mango Policy to Boost Processing, Farmer Incomes and High‑Value Exports
https://en.kampucheathmey.com/economy/1143711/

📰Cambodia Drafts National Mango Policy to Boost Processing, Farmer Incomes and High‑Value Exports

– Cambodia is drafting a national mango policy aimed at strengthening processing, raising farmer incomes and expanding access to higher‑value export markets, officials said Tuesday, as the country seeks to capture more value from its fast‑growing mango industry.

The move comes after Cambodia exported more than 200,000 metric tonnes of fresh mangoes worth $108 million last year, underscoring the crop’s rising importance to the agriculture sector.

Var Roth San, Secretary of State at the Ministry of Commerce, said the ministries of commerce, agriculture and industry are jointly developing the policy to cover the entire mango value chain.

“The policy will help address key challenges faced by farmers, including fertilizer standards, fair pricing practices, mango varieties that meet market demand, and branding and marketing,” he said at a workshop in Siem Reap on July 28.

The event, held under the Food and Agriculture Organization’s One Country One Priority Product initiative, brought together officials, farmers, processors, exporters and researchers to discuss ways to reduce post‑harvest losses, improve traceability and expand access to premium markets.

Cambodia selected mango as its priority product under the programme, with particular focus on the Keo Romeat variety, prized for its orange flesh and balanced sweet flavor. Demand has grown in China, while off‑season production could help ensure year‑round supply.

Deputy Agronomy Director Chou Cheythyrith said mango has strong potential to boost incomes and attract investment. The initiative is receiving technical support through the FAO‑China South‑South Cooperation Programme, with Chinese experts assessing challenges and opportunities.

The policy reflects Cambodia’s broader strategy to diversify agricultural exports and strengthen rural economies by moving beyond raw fruit exports into processing and branding.
-------------
By: In Sopheng
©KPT English

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]គណៈកម្មាធិការតម្រង់ទិសរបស់គម្រោងគជ់ អនុម័តសកម្មភាពអាទិភាពក្នុងការជួយដល់កសិករនៅថ្...
31/07/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
គណៈកម្មាធិការតម្រង់ទិសរបស់គម្រោងគជ់ អនុម័តសកម្មភាពអាទិភាពក្នុងការជួយដល់កសិករ

នៅថ្ងៃទី៣១ ខែកក្កដា គណៈកម្មាធិការតម្រង់ទិសរបស់គម្រោងគជ់ បានជួបជុំគ្នាក្នុងកិច្ចប្រជុំលើកទីប្រាំពីររបស់ខ្លួន ដើម្បីពិនិត្យពីវឌ្ឍនភាពគម្រោង ពិភាក្សាអំពីបញ្ហាប្រឈម និងឯកភាពលើសកម្មភាពបន្ទាប់ក្នុងការជួយដល់កសិករឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់។ សមាជិកគណៈកម្មាធិការតម្រង់ទិសរបស់គម្រោងគជ់ រួមមានតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ក្រសួងធនធានទឹក និងឧតុនិយម វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។

កិច្ចប្រជុំបានធ្វើការសម្រេចចិត្តសំខាន់ៗជាច្រើន ដើម្បីជួយឱ្យគម្រោងប្រើប្រាស់ពេលវេលា និងធនធានកាន់តែមានប្រសិទ្ធភាពជួយដល់កសិករ និងសហគមន៍។ គណៈកម្មាធិការបានឯកភាពរក្សានូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិ ប៉ុន្តែលុបចោលការស្ទង់មតិពាក់កណ្តាលគ្រាដែលគ្រោងធ្វើក្នុងឆ្នាំនេះ ដោយសារការស្ទង់មតិដើមគ្រាទើបតែត្រូវបានបញ្ចប់ថ្មីៗនេះ។ គណៈកម្មាធិការក៏បានអនុម័តសំណើមួយពីក្រសួងបរិស្ថាន ដើម្បីពង្រីកតំបន់ការពារព្រៃឈើ និងអនុញ្ញាតិឱ្យក្រសួងបរិស្ថានដើរតួនាទីជាអ្នកអនុវត្តសកម្មភាពដាំស្តារ និងការពារព្រៃឈើដោយផ្ទាល់។ អង្គប្រជុំក៏បានឯកភាពគ្នាបន្តអភិវឌ្ឍប្រព័ន្ធ Farmbook ដែលមានស្រាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឱ្យការបង្កើតវេទិកាឌីជីថល ឬប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មី។

ការសម្រេចចិត្តទាំងនេះនឹងជួយឱ្យគម្រោងគជ់ ក្នុងការផ្តោតលើការគាំទ្រជាក់ស្តែងដល់កសិករដែលមានទំហំផលិតកម្មតូច ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានកសិឧតុនិយម ការការពារព្រៃឈើ និងការទទួលបានចំណេះដឹង និងសេវាកម្មកាន់តែប្រសើរឡើង។ គម្រោងនេះមានផែនការជួយដល់កសិករប្រមាណ ១០ម៉ឺនគ្រួសារ ឬត្រូវជាចំនួនកសិករ ៤៥ម៉ឺននាក់។ គម្រោងគជ់ ទទូលបានថវិកាពីមូលនិធិអាកាសធាតុបៃតង អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន និងគាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។
-------------------------------------------------------
𝗣𝗘𝗔𝗥𝗟 𝗦𝘁𝗲𝗲𝗿𝗶𝗻𝗴 𝗖𝗼𝗺𝗺𝗶𝘁𝘁𝗲𝗲 𝗘𝗻𝗱𝗼𝗿𝘀𝗲𝘀 𝗞𝗲𝘆 𝗣𝗿𝗶𝗼𝗿𝗶𝘁𝗶𝗲𝘀 𝗳𝗼𝗿 𝘁𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲

On 31 July, the PEARL Project Steering Committee met for its seventh meeting to review progress, discuss challenges and agree on practical steps for the months ahead.

The meeting was co-chaired by 𝗛.𝗘. 𝗬𝗮𝗻𝗴 𝗦𝗮𝗶𝗻𝗴 𝗞𝗼𝗺𝗮, Secretary of State of the Ministry of Agriculture, Forestry and Fisheries (MAFF), and 𝗠𝘀. 𝗥𝗲𝗯𝗲𝗸𝗮𝗵 𝗕𝗲𝗹𝗹, FAO Representative in Cambodia. 𝗛.𝗘. 𝗠𝗲𝗮𝘀 𝗣𝘆𝘀𝗲𝘁𝗵, Secretary of State of MAFF and the National Project Director of the PEARL project also participated and contributed insights in the meeting. It brought together representatives from MAFF, the Ministry of Environment (MoE), Ministry of Women’s Affairs (MoWA), Ministry of Commerce (MoC), Agricultural and Rural Development Bank (ARDB), Ministry of Water Resources and Meteorology (MOWRAM), private sectors, NGO and the FAO PEARL Project Management Unit.

Several important decisions were made to help the project use its time and resources where they can bring the most value to farmers and communities. The Committee agreed to keep the planned mid-term review but cancel the midline survey, as the baseline survey was only recently completed and a midline survey too soon afterward would not provide meaningful data for comparison.

The Committee also approved a proposal from MoE to expand forest protection areas and have MoE take a more direct role in implementing the related activities. In addition, the project will continue developing MAFF’s existing Farmbook system instead of creating a new digital platform and data management system.

These decisions will help PEARL stay focused on practical support for smallholder farmers, while also linking farming with climate information, forest protection and better access to knowledge and services. The project is expected to benefit approximately 100,000 farming households and, consequently, reach around 450,000 people across Cambodia. The GCF-funded PEARL project is implemented by MAFF and MoE, with technical support from FAO.

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]បណ្ឌិត្យសភាកសិកម្មកម្ពុជា និងចិន សម្លឹងរកកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងវិស័យដំ...
30/07/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
បណ្ឌិត្យសភាកសិកម្មកម្ពុជា និងចិន សម្លឹងរកកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងវិស័យដំណាំស្វាយនៅកម្ពុជា

តើកសិករកម្ពុជាអាចប្រមូលផលផ្លែស្វាយច្រើនជាងម្តងក្នុងមួយឆ្នាំដោយរបៀបណា? តើយើងអាចកាត់បន្ថយសារជាតិសរសៃរនៅក្នុងផ្លែស្វាយ និងបង្កើតផលិតផលថ្មីៗច្នៃចេញពីផ្លែស្វាយដោយរបៀបណា?

ទាំងនេះគឺជាសំណួរសំខាន់ៗមួយចំនួនដែលត្រូវបានពិភាក្សាកាលពីម្សិលមិញ នៅថ្ងៃទី២៩ ខែកក្កដា នៅពេលដែលអ្នកជំនាញចិនមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) បានជួបជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ដើម្បីស្វែងយល់ពីវិធីកែលម្អវិស័យផ្លែស្វាយរបស់កម្ពុជា។

កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម សុខ ហេង ប្រធាន CASA និងលោកសាស្ត្រាចារ្យ កៅ អៃពីង អ្នកជំនាញផលិតកម្មផ្លែស្វាយនៅវិទ្យាស្ថានធនធានដំណាំត្រូពិចនៃ CATAS បានពិនិត្យមើលពីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើការបន្សុទ្ធពូជស្វាយ ការកែលម្អផលិតកម្ម និងការកែច្នៃផ្លែស្វាយដើម្បីបន្ថែមតម្លៃដល់ស្វាយ។

កិច្ចប្រជុំនេះនឹងអាចនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងនៅពេលខាងមុខ ដូចជាការទទួលបានពូជស្វាយដែលអាចប្រមូលផលបានច្រើនដងក្នុងមួយឆ្នាំ គុណភាពផ្លែឈើកាន់តែប្រសើរ ធន់នឹងអាកាសធាតុ និងជម្រើសជាច្រើនទៀតដើម្បីប្រែក្លាយផ្លែស្វាយទៅជាផលិតផលកែច្នៃ។ ការពិភាក្សានេះក៏បើកផ្លូវឱ្យមានអនុស្សរណៈនៃការយោគយល់គ្នានាពេលអនាគតរវាង CASA និង CATAS លើវិទ្យាសាស្ត្រកសិកម្ម ដោយមានស្វាយជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការ។

ការងារនេះគឺជាផ្នែកមួយនៃកម្មវិធីគំនិតផ្តួចផ្តើមប្រទេសមួយ ផលិតផលអាទិភាពមួយ របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង ដែលកំពុងសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់កសិករដាំស្វាយនៅកម្ពុជា និងជួយបង្កើតឱកាសកាន់តែប្រសើរឡើងសម្រាប់កសិករដែលមានទំហំផលិតកម្មតូច។
-----------------------------------------------
𝗖𝗵𝗶𝗻𝗮–𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗔𝗴𝗿𝗶𝗰𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗖𝗼𝗼𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻 𝗟𝗼𝗼𝗸𝘀 𝘁𝗼 𝗮 𝗕𝗲𝘁𝘁𝗲𝗿 𝗙𝘂𝘁𝘂𝗿𝗲 𝗳𝗼𝗿 𝗠𝗮𝗻𝗴𝗼𝗲𝘀

How can Cambodian farmers harvest mangoes more than once a year? How can we reduce the stringy fibers in mangoes and create more products from the fruit?

These were some of the key questions discussed yesterday on 29 July as Chinese experts from the Chinese Academy of Tropical Agricultural Sciences (CATAS) met with the Cambodia Agricultural Science Academy (CASA) to explore ways to improve Cambodia’s mango sector.

The meeting, chaired by H.E. Sok Heng, Head of CASA, and Dr. Professor Gao Aiping, Mango Production Expert at the Tropical Crop Genetic Resources Institute of CATAS, looked at future cooperation on mango variety breeding, improved production, and value-added mango processing.

For farmers, this work could bring practical benefits in the years ahead, including mango varieties that can produce more than one crop per year, better fruit quality, and more options to turn mangoes into processed products rather than relying only on fresh fruit sales.

The discussion also opens the way for a future MoU between CASA and CATAS on agricultural science, with mango as an important area of cooperation.

This work is part of the OCOP initiatives of FAO and the GCF-supported PEARL project, which are working with partners to find practical solutions for Cambodia’s mango farmers and help create better opportunities from the fruit they grow.

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]ការពង្រឹងអនាគតនៃឧស្សាហកម្មស្វាយរបស់កម្ពុជាផ្លែស្វាយដែលប្រមូលផលបាននៅកម្ពុជា មានសក...
29/07/2026

[ភាសាអង់គ្លេសនៅខាងក្រោម | 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗕𝗲𝗹𝗼𝘄]
ការពង្រឹងអនាគតនៃឧស្សាហកម្មស្វាយរបស់កម្ពុជា

ផ្លែស្វាយដែលប្រមូលផលបាននៅកម្ពុជា មានសក្តានុពលក្នុងការបង្កើតការងារបន្ថែម បង្កើនប្រាក់ចំណូលរបស់កសិករ និងបើកឱកាសសម្រាប់ទីផ្សារថ្មីៗ។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ រួមជាមួយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមប្រទេសមួយ ផលិតផលអាទិភាពមួយ និងគម្រោងគជ់ បានរៀបចំសិក្ខាសាលាសម្របសម្រួលភាគីពាក់ព័ន្ធស្តីពីការអភិវឌ្ឍខ្សែច្រវាក់តម្លៃស្វាយ។ សិក្ខាសាលានេះចូលរួមដោយ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា លោកបណ្ឌិត ជូ ជ័យធីរិទ្ធ អគ្គនាយកដ្ឋានរងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងសាស្ត្រាចារ្យ កៅ អៃពីង អ្នកជំនាញផលិតកម្មស្វាយនៃវិទ្យាស្ថានធនធានដំណាំត្រូពិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន រួមជាមួយតំណាងរដ្ឋាភិបាល កសិករដំណាំស្វាយ សហគមន៍កសិកម្មស្វាយ អ្នកកែច្នៃស្វាយ អ្នកប្រមូលទិញស្វាយ អ្នកនាំចេញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា។

សប្តាហ៍កន្លងទៅ ក្រោមកម្មវិធីសហប្រតិបត្តិការទិសខាងត្បូង និងទិសខាងត្បូងរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងប្រទេសចិន អ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន បានចូលរួមជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបជាមួយកសិករ អ្នកកែច្នៃ និងសហគមន៍តាមបណ្តាខេត្តដែលផលិតស្វាយដូចជាកំពង់ស្ពឺ បាត់ដំបង និងឧត្តរមានជ័យ។ លទ្ធផលនៃការសិក្សាចេញពីទស្សនកិច្ចទាំងនេះត្រូវបានយកមកបង្ហាញ ដល់អ្នកចូលរួម ដើម្បីពិភាក្សា និងកំណត់សកម្មភាពជាក់ស្តែងក្នុងការពង្រឹងផលិតកម្ម កែលម្អការកែច្នៃ កាត់បន្ថយការខាតបង់ក្រោយការប្រមូលផល បង្កើនស្តង់ដារគុណភាព និងការតាមដាន ទាក់ទាញការវិនិយោគ និងពង្រីកការលក់នៅទីផ្សារក្នុងស្រុក និងផ្សារអន្តរជាតិ។

វិស័យស្វាយរបស់កម្ពុជាបន្តរីកចម្រើន ដោយមានការនាំចេញលើសពី ២០ម៉ឺនតោន កាលពីឆ្នាំមុន ដែលមានតម្លៃប្រមាណ ១០៨លានដុល្លារអាមេរិក ដែលបានបង្ហាញពីសក្តានុពលដ៏រឹងមាំរបស់ប្រទេសកម្ពុជាក្នុងវិស័យស្វាយ។

សិក្ខាសាលានេះក៏បានពិនិត្យឡើងវិញនូវវឌ្ឍនភាពលើការវាយតម្លៃលទ្ធភាពរហ័សសម្រាប់ការកែច្នៃស្វាយពាក់កណ្តាលសម្រេចនៅខេត្តឧត្តរមានជ័យ តាមរយៈគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង។ ការវាយតម្លៃនេះ នឹងជួយរៀបចំការវិនិយោគនាពេលអនាគត កិច្ចសហប្រតិបត្តិការបច្ចេកទេស និងភាពជាដៃគូដើម្បីកសាងវិស័យស្វាយប្រកបដោយការប្រកួតប្រជែង និងមាននិរន្តរភាព។

📖 អានអត្ថបទពេញជាភាសាអង់គ្លេសតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.fao.org/cambodia/news/detail/charting-the-future-of-cambodia's-mango-industry/en
-----------------------------------------------------------
𝗖𝗵𝗮𝗿𝘁𝗶𝗻𝗴 𝘁𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 𝗼𝗳 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮'𝘀 𝗠𝗮𝗻𝗴𝗼 𝗜𝗻𝗱𝘂𝘀𝘁𝗿𝘆

Every mango harvested in Cambodia has the potential to create more jobs, increase farmers' incomes, and open new market opportunities.

On 28 July 2026, FAO, together with the General Directorate of Agronomy of the Ministry of Agriculture, Forestry and Fisheries, convened the Stakeholder Alignment Workshop on Mango Value Chain Development under the One Country One Priority Product (OCOP) initiative and the PEARL project. The workshop included participation from H.E. Var Roth San, Secretary of State of the Ministry of Commerce; Rebekah Bell, FAO Representative in Cambodia; Dr. Chou Cheythyrith, Deputy Director General of the General Directorate of Agronomy; and Professor Gao Aiping, Mango Production Expert at the Tropical Crop Genetic Resources Institute of the Chinese Academy of Tropical Agricultural Sciences (CATAS), along with government representatives, farmers, agricultural cooperatives, processors, collectors, exporters, researchers and development partners.

Building on a week-long technical exchange under the FAO-China South-South Cooperation Programme, experts from the Chinese Academy of Tropical Agricultural Sciences (CATAS) joined FAO and the General Directorate of Agronomy to visit mango-growing provinces and engage with farmers, processors and cooperatives. The findings from these visits helped participants identify practical actions to strengthen production, improve processing, reduce post-harvest losses, enhance quality standards and traceability, attract investment, and expand access to higher-value domestic and international markets.

Cambodia's mango sector continues to grow, with exports exceeding 200,000 metric tonnes valued at USD 108 million, highlighting the country's strong potential to create more value from every harvest.

The workshop also reviewed progress on a rapid feasibility assessment for mango semi-processing in Oddar Meanchey Province under the Green Climate Fund-supported PEARL Project, helping shape future investments, technical cooperation and partnerships to build a more competitive and sustainable mango sector.

📖 Read the full story:
https://www.fao.org/cambodia/news/detail/charting-the-future-of-cambodia's-mango-industry/en

Address

FAO Representation In Cambodia, Ministry Of Agriculture, Forestry And Fisheries (MAFF), #200, Preah Norodom Boulevard , Tonle Bassac, Chamkar Mon, Cambodia. P. O. Box: 53
Phnom Penh
120101

Opening Hours

Monday 08:00 - 12:00
13:00 - 17:00
Tuesday 08:00 - 12:00
13:00 - 17:00
Wednesday 08:00 - 12:00
13:00 - 17:00
Thursday 08:00 - 12:00
13:00 - 17:00
Friday 08:00 - 12:00
13:00 - 17:00

Website

Alerts

Be the first to know and let us send you an email when គម្រោងគជ់ - PEARL Project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share