រដ្ឋបាលសង្កាត់ឪឡោក

រដ្ឋបាលសង្កាត់ឪឡោក - ចៅសង្កាត់ 098 339 798
- ស្មៀនសង្កាត់ 095 929 986
- មេប៉ុស្តិ៍ 096 365 5007

នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦****************** ...
02/08/2026

នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
******************
រដ្ឋបាលសង្កាត់ឪឡោក បានធ្វើវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ស្ថិតនៅភូមិត្រពាំងពោធិ៍ ដឹកនាំដោយលោក សូត្រ សុំ ក្រុមប្រឹក្សាសង្កាត់ឪឡោក។

ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦*********************លោក គឹម ...
01/08/2026

ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
*********************
លោក គឹម វិបុល ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ឪឡោក បានចុះពិនិត្យស្ពានរងការខូចខាតត្រៀមជួសជុល ស្ថិតនៅភូមិត្រពាំងអារ័ក្ស សង្កាត់ឪឡោក

31/07/2026

(ភ្នំពេញ)៖ លោក ថម អេនឌ្រូ អ្នកជំនាញសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UN បានលើកឡើងថា លោករំជួលចិត្តជាខ្លាំង .....

30/07/2026

អនុមោទនា បុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ថ្ងៃព្រហស្បតិ៍រ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

30/07/2026
27.07.2026លោក ម៉ែន រក្សមូលី ចៅសង្កាត់ឪឡោក ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល និងបន្តចុះពិនិត្យការដាក់លូ និងផ្លូវបេតុងថ្មី
27/07/2026

27.07.2026
លោក ម៉ែន រក្សមូលី ចៅសង្កាត់ឪឡោក ដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល និងបន្តចុះពិនិត្យការដាក់លូ និងផ្លូវបេតុងថ្មី

24/07/2026

ថ្ងៃនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមអំពើឈ្លានពានប្រដាប់អាវុធយ៉ាងកម្រោល និងអមនុស្សធម៌ជាទីបំផុតមកលើព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីពួកគេបានបង្កនូវសកម្មភាពដែលនាំឱ្យមានភាពតានតឹង និងការបង្កហេតុជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។ ថ្ងៃនេះ ឆ្នាំមុន យោធាថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារទៅលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្ដើមពីចំណុចប្រាសាទតាមាន់ធំ និងបានពង្រីកការវាយប្រហារនៅពាសពេញខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

អំពើឈ្លានពានដ៏កម្រោលនេះ បានបង្កឱ្យមានការបាត់បង់ជីវិតវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ ការរងរបួស ការបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន និងការខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រាសាទបុរាណខ្មែរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ។ ការឈឺចាប់ និងការបាត់បង់ដែលបន្សល់ទុកពីសង្គ្រាមឈ្លានពាននេះ នឹងនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិកម្ពុជា ហើយនឹងក្លាយជាពន្លឺដាស់ស្មារតីស្នេហាជាតិដ៏អមតៈ ដែលនឹងបន្តដុតបញ្ឆេះឆន្ទៈកូនខ្មែរគ្រប់ជំនាន់ ឱ្យក្រោកឈររួមសាមគ្គីគ្នាការពារអធិបតេយ្យភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរជារៀងរហូត។

សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងអាយុជីវិតក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។ សូមបួងសួងឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាន និងសូមឱ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

23/07/2026
23/07/2026

Address

ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល
Phnom Penh
121403

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ឪឡោក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share