MISTI Digital Transformation Unit

Website

MISTI Digital Transformation Unit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MISTI Digital Transformation Unit, Government Official, No. 45, Norodom Boulevard , Phsar Thmei 3, Doun Penh, Phnom Penh.

11/10/2026

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ 🙏
Happy Pchum Ben Festival!

28/09/2026

🎉 អបអរសាទរការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាសាធារណៈទាំងអស់ (១០០%) របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធឌីជីថល!

រហ័ស | ងាយស្រួល | តម្លាភាព | ប្រសិទ្ធភាព!

🎉 Congratulations on the Official Launch of 100% Digital Public Services of the Ministry of Industry, Science, Technology & Innovation (MISTI)!

Faster | Easier | More transparent | Efficient!

🌐 www.services.misti.gov.kh

%

24/09/2026

🎊អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ | ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦ 🎊

🎊 Celebrating the 33rd Constitution Day (24-09-1993 - 24-09-2026) 🎊

06/08/2026

🎉 អបអរសាទរ! ការដាក់បញ្ចូលសេវាឧស្សាហកម្មទៅក្នុងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កាន់តែងាយស្រួល រហ័ស មានតម្លាភាព និងប្រសិទ្ធភាព

📌 សេវាដែលបានធ្វើឌីជីថលូបនីយកម្មបន្ថែមរួមមាន៖

១. ការចុះបញ្ជីរោងចក្រ
២. ប្រកាសបង្កើតសាខារោងចក្រ
៣. វិញ្ញាបនបត្រដំណើរការរោងចក្រ (ថ្មី និងបន្ត)
៤. លិខិតបញ្ជាក់លើការពង្រីកផលិតកម្ម ការប្តូរទីតាំងរោងចក្រ ការប្តូរម្ចាស់ភាគហ៊ុន ការប្តូរឈ្មោះរោងចក្រ ឬការបន្ថែមមុខផលិតផលថ្មី
៥. វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពនៃដំណើរការឧបករណ៍ គ្រឿងចក្រ និងគ្រឿងម៉ាស៊ីនដែលមានហានិភ័យ

🌐 ដើម្បីចូលប្រើសេវា សូមចូលទៅកាន់៖ https://services.misti.gov.kh
——————————————————-

🎉 Congratulations on the launch of new industrial services on the MISTI's Digital Public Service System!

Accessing these services is now faster, more convenient, transparent and efficient.

📌 The newly digitalized services include:

1. Factory Registration
2. Prakas on Establishment of a Factory Branch
3. Certificate of Factory Operation (New and Renewal)
4. Permit on Production Expansion, Factory Relocation, Change of Shareholders, Change of Factory Name or Addition of New Products
5. Certificate of Technical and Safety Compliance for the Operation of High-Risk Equipment and Machinery

🌐 To access the services, please visit: https://services.misti.gov.kh

20/06/2026
18/06/2026

សូមក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៩០ យាងចូល ៩១ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

Wishing message to Her Majesty Queen Mother NORODOM MONINEATH SIHANOUK on the Occasion of Her Majesty’s 91st Birthday on Thursday, June 18, 2026.

អង្គភាពបរិវត្តកម្មឌីជីថល បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចបានការធ្វើប...
19/05/2026

អង្គភាពបរិវត្តកម្មឌីជីថល បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចបានការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ ដែលគ្រោងនឹងដាក់បញ្ចូលជាសេវាឌីជីថលទាំងស្រុងនៅឆ្នាំ២០២៦នេះ
=============================
ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ --
អង្គភាពបរិវត្តកម្ម ដែលដឹកនាំក្រុមបច្ចេកទេសដោយ លោកស្រី សេង មូលិកា អនុប្រធានប្រចាំការនៃអង្គភាពបរិវត្តកម្មឌីជីថលនៃ ក.ឧ.វ.ប.ន. បានជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម ដែលបានដឹកនាំដោយ ឯកឧត្តមអគ្គនាយក ផែ ចន្ទត្រាវុឌ្ឍ ដើម្បីពិនិត្យ និងសម្រេចលើបញ្ហាប្រឈមបច្ចេកទេស ដើម្បីសម្រេចបានការដាក់បញ្ចូលសេវាសាធារណៈរបស់អគ្គនាយកដ្ឋានឧស្សាហកម្មជា សេវាសាធារណៈឌីជីថលទាំងស្រុងនៅក្នុងឆ្នាំ២០២៦ នេះ។

អង្គភាពបរិវត្តកម្មឌីជីថល បានជួបប្រជុំជាមួយប្រធាននាយកដ្ឋាន អមដោយមន្ត្រីបច្ចេកទេស ចាប់ផ្តើមការធ្វើបរិវត្តកម្មឌីជីថលសេវាសាធ...
13/05/2026

អង្គភាពបរិវត្តកម្មឌីជីថល បានជួបប្រជុំជាមួយប្រធាននាយកដ្ឋាន អមដោយមន្ត្រីបច្ចេកទេស ចាប់ផ្តើមការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ បន្ថែមទៀត ដែលនឹងគ្រោងដាក់បញ្ចូលជាសេវាឌីជីថលទាំងស្រុងនៅឆ្នាំ២០២៦នេះ
=============================
ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ --
អង្គភាពបរិវត្តកម្ម ដែលដឹកនាំក្រុមបច្ចេកទេសដោយ លោកស្រី សេង មូលិកា អនុប្រធានប្រចាំការនៃអង្គភាពបរិវត្តកម្មឌីជីថលនៃ ក.ឧ.វ.ប.ន. បានជួបជាមួយប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និង ប្រធាននាយកដ្ឋានសិប្បកម្ម នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ប្រជុំចាប់ផ្តើមការងារបរិវត្តកម្មឌីជីថលលើសេវាសាធារណៈដែលនៅសេសសល់ រួមមាន សេវាចុះបញ្ជីសិប្បកម្ម និងសេវាពង្រីកផលិតកម្ម ឬប្តូរទីតាំង ឬប្តូរម្ចាស់ ឬប្តូរឈ្មោះ ឬទុតិយតា។

អង្គភាពបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយ ប.ស.ស.  ​ដើម្បីចាប់ផ្តើមអនុវត្តយន្តការធ្វើការងារបច្ចេកទេសរវាងក្រុមការងារបច្ចេកទេ...
13/05/2026

អង្គភាពបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយ ប.ស.ស. ​ដើម្បីចាប់ផ្តើមអនុវត្តយន្តការធ្វើការងារបច្ចេកទេសរវាងក្រុមការងារបច្ចេកទេសនៃ ប.ស.ស. និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
---------------------------------------------
ព្រឹកថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៦ - អង្គភាពបរិវត្តកម្ម ដែលដឹកនាំក្រុមបច្ចេកទេសដោយ លោកស្រី សេង មូលិកា អនុប្រធានប្រចាំការនៃអង្គភាពបរិវត្តកម្មឌីជីថលនៃ ក.ឧ.វ.ប.ន. និងដឹកនាំអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដោយលោក រាម ចន្ទវណ្ណា បានជួបជាមួយ គណប្រតិភូ ប.ស.ស. ដឹកនាំដោយ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ដើម្បីចាប់ផ្តើមយន្តការការងារបច្ចេកទេសលើការផ្លាស់ប្តូរទិន្នន័យ៖
១. ស្ថានភាពដំណើការ និងនយោជិក បម្រើការនៅតាមរោងចក្រ សហគ្រាស
២. ការទទួលបានអត្ថប្រយោជន៍ ប.ស.ស. របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អង្គភាពបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម  ​ដើម្បីប្រមូលធាតុចូលសម្រាប់អភិវឌ្ឍប្រព័ន្ធរបាយការណ៍រោងចក...
29/04/2026

អង្គភាពបរិវត្តកម្មឌីជីថល ជួបប្រជុំជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម ​ដើម្បីប្រមូលធាតុចូលសម្រាប់អភិវឌ្ឍប្រព័ន្ធរបាយការណ៍រោងចក្រ និងសេវាសាធារណៈនៃអគ្គនាយកដ្ឋានឧស្សាហកម្ម
---------------------------------------------
រសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ - អង្គភាពបរិវត្តកម្ម ដែលដឹកនាំក្រុមបច្ចេកទេសដោយ លោកស្រី សេង មូលិកា អនុប្រធានប្រចាំការនៃអង្គភាពបរិវត្តកម្មឌីជីថលនៃ ក.ឧ.វ.ប.ន. បានជួបជាមួយ មន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានកិច្ចការឧស្សាហកម្ម និងនាយកដ្ឋានបច្ចេកទេសនិងសុវត្ថិភាព ដើម្បីប្រមូលធាតុចូលសម្រាប់អភិវឌ្ឍ៖
១. ប្រព័ន្ធរបាយការណ៍ ដែលទទួលការគាំទ្របច្ចេកទេសពីសហភាពអ៊ឺរ៉ុប
២. ប្រព័ន្ធសាធារណៈឌីជីថលទាំងអស់នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ដែលនឹងអភិវឌ្ឍដោយ អង្គភាពបរិវត្តកម្មឌីជីថល

Address

No. 45, Norodom Boulevard , Phsar Thmei 3, Doun Penh
Phnom Penh

Alerts

Be the first to know and let us send you an email when MISTI Digital Transformation Unit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share