CPP-ppspsd- ឃុំបុស្បូវ

CPP-ppspsd- ឃុំបុស្បូវ PPSPSD-បុស្បូ

សកម្មភាពក្រុមការងារយុវជន បក្ស ដឹកនាំដោយលោកស្រី អែមសុនី ប្រធានយុវជនបក្ស ឃុំបុស្បូវ លោក សារិន ភត្រា និងក្រុមការងារយុវជនបក្...
25/08/2026

សកម្មភាពក្រុមការងារយុវជន បក្ស ដឹកនាំដោយលោកស្រី អែមសុនី ប្រធានយុវជនបក្ស ឃុំបុស្បូវ លោក សារិន ភត្រា និងក្រុមការងារយុវជនបក្ស ចុះពិនិត្យមើល ការចាក់ដីជួសជុលផ្លូវ ដែលទទួលបានការឧបត្ថម្ភថវិកាពី លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបុស្បូវ ដើម្បីសម្រួលដល់ការធ្វើដំណើបងប្អូនប្រជាពលរដ្ឋនៅភូមិក្បាលខ្ទីង ។
២៥.០៨.២០២៦

សកម្មភាពក្រុមការងារយុវជនបក្ស ស្រុកព្រះនេត្រព្រះ ដឹកនាំដោយ លោកស្រីអែម សុនី ប្រធានយុវជនបក្ស ឃុំ បុស្បូវ និងក្រុមការងារ បាន...
24/08/2026

សកម្មភាពក្រុមការងារយុវជនបក្ស ស្រុកព្រះនេត្រព្រះ ដឹកនាំដោយ លោកស្រីអែម សុនី ប្រធានយុវជនបក្ស ឃុំ បុស្បូវ និងក្រុមការងារ បានចុះជួយរំលែកទុក្ខដល់គ្រួសារសព ឈ្មោះខុន សួង ភេទប្រុស អាយុ៧៧ឆ្នាំ ដែលបានទទួលមរណៈភាពដោយជរាពាធ នៅភូមិខ្ចាស់។
២៤ ខែសីហា ឆ្នាំ២០២៦

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារចុះជួយឃុំព្រះនេត្រព្រះ ដោយមានការចូលរួម ពីលោកហឿន វីរៈប្រធានគណៈបក្សស្រុក គណៈបក្សឃុ...
23/08/2026

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារចុះជួយឃុំព្រះនេត្រព្រះ ដោយមានការចូលរួម ពីលោកហឿន វីរៈប្រធានគណៈបក្សស្រុក គណៈបក្សឃុំ និងលោកប្រធានសាខាបក្សភូមិបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។កាយវិការ យកចិត្តទុកដាក់ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋជាប្រភពនៃភាពកក់ក្តៅនិងការគាំទ្រមិនចេះរីងស្ងួត។

២២.៨.២០២៦

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារយុវជនបណ្តាញសង្គម ស្រុកព្រះនេត្រព្រះ បានចូលរួមកម្មវិធី សំណេះសំណាលជាមួយក្រុមយុវជនទ...
22/08/2026

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារយុវជនបណ្តាញសង្គម ស្រុកព្រះនេត្រព្រះ បានចូលរួមកម្មវិធី សំណេះសំណាលជាមួយក្រុមយុវជនទទួលបន្ទុកការងារបណ្តាញសង្គម របស់គណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ
នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកព្រះនេត្រព្រះ លោកប្រធានគណៈកម្មាធិការគណបក្សឃុំព្រះនេត្រព្រះ លោកមេឃុំទាំង៩ និងយុវជនគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ សរុបប្រមាណ ២១៩រូប។
ជាមួយគ្នានេះ លោកបណ្ឌិត កែ មុន្ធីវុធ បានលើកទឹកចិត្តដល់យុវជនឱ្យបន្តពង្រឹងសមត្ថភាព និងចំណេះដឹង ជាពិសេសជំនាញឌីជីថល ដើម្បីឱ្យយុវជនមានសមត្ថភាពសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការនៃសង្គមសម័យថ្មី។
២២.៨.២០២៦

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារចុះជួយឃុំបុស្បូវ បានដឹកនាំក្រុមការងារចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិក្បាល...
21/08/2026

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារចុះជួយឃុំបុស្បូវ បានដឹកនាំក្រុមការងារចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិក្បាលខ្ទីង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ក្រុមប្រឹក្សាស្រុក លោកមេឃុំបុស្បូវ ក្រុមប្រឹក្សាឃុំបុស្បូវ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ៧០រូប។

ពិធីសំណេះសំណានេះ គឺដើម្បីស្វែងយល់បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបណ្ឌិត កែ មុន្ធីវុធ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈម និងរួមគ្នាចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ។
យោងតាមបញ្ហាប្រឈមជាក់ស្តែងរបស់ប្រជាពលរដ្ឋក្រុមការងារបានផ្តល់ជូននូវដីចំនួន ៥ឡាន សម្រាប់បំពេញបន្ថែមកន្លែងខូចខាត។
២១ ខែសីហា ឆ្នាំ២០២៦

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុស្បូវនិងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមា...
27/07/2026

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុស្បូវនិងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចូលរួមពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជន បក្សស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតី ភាព ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

លោកកែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុស្បូវនិងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹ...
25/07/2026

លោកកែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំបុស្បូវនិងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុកព្រះនេត្រព្រះ ដើម្បីវាយតម្លៃស្ថានភាពការពង្រឹងនិងពង្រីកសមាជិកបក្ស ក្រោមអធិបតីភាពឯកឧត្តមគង់ ច័ន្ទវាសនា ប្រធានគណបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុកព្រះនេត្រព្រះ។

សកម្មភាព ក្រុមការងារ ដឹកនាំដោយ លោក បណ្ឌិត កែ មុន្ធីវុធ  ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបុស្បូវ នឹងសហការី ...
14/07/2026

សកម្មភាព ក្រុមការងារ ដឹកនាំដោយ លោក បណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបុស្បូវ នឹងសហការី ដោយមានការចូលរួមពីក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ នឹងយុវជនបក្សឃុំ
បានចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ដែលជាគណះគ្រប់គ្រងសាលា និងសិស្សានុសិស្ស នៃបឋមសិក្សាត្របែក ក្នុងសកម្មភាពខាងលើនេះ លោកបណ្ឌិត បានឧបត្ថម្ភកុំព្យូទ័រលើតុចំនួន៣គ្រឿង ដល់សាលាសម្រាប់ប្រើប្រាស់ក្នុងដំណើរការបង្រៀន សិស្សានុសិស្ស។
ជាមួយគ្នានេះដែរ តាមរយះគណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាត្របែក
បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ លោកបណ្ឌិត ប្រធានក្រុមថ្នាក់កណ្តាល ក្រុមការងារថ្នាក់មូលដ្ឋាន សូមមានសុខភាពល្អ បន្តបេសកកម្មជូនជាតិមាតុភូមិប្រកបដោយជោគជ័យ ។

សកម្មភាព ក្រុមការងារដឹកនាំដោយ លោក បណ្ឌិត កែ មុន្ធីវុធ និងសហការី បានចូលថ្វាយបង្គំសួរសុខទុក្ខ និងទទួលឱវាទ ពីព្រះអង្គ ចាន់ ...
13/07/2026

សកម្មភាព ក្រុមការងារដឹកនាំដោយ លោក បណ្ឌិត កែ មុន្ធីវុធ និងសហការី បានចូលថ្វាយបង្គំសួរសុខទុក្ខ និងទទួលឱវាទ ពីព្រះអង្គ ចាន់ សុជន ដែលទើបនិមន្តនិវត្តន៍ ពីសហរដ្ឋអាមេរិក ដើម្បីផ្សារភ្ជាប់ ពុទ្ធចក្រ និងអាណាចក្រ ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ ភូមិ ឃុំ ប្រកបដោយជោគជ័យបន្ថែមទៀត
ឃុំបុស្បូវ

សកម្មភាពក្រុមការងារ ដឹកនាំដោយ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំបុស្បូវ និងសហការី ដោយមានការច...
12/07/2026

សកម្មភាពក្រុមការងារ ដឹកនាំដោយ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំបុស្បូវ និងសហការី ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ថ្នាក់ស្រុក ថ្នាក់ឃុំ និងយុវជនបក្សឃុំ ធ្វើការចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យមើលការដាក់ពង្រាយនូវអំពូល សូឡា ក្នុងភូមិព្រីងកោង និង ភូមិបឹងវែង។
លោកបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមគង់ ច័ន្ទវាសនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះនេត្រព្រះ ដល់បងប្អូនប្រជាពលរដ្ឋ ដែរជារឿយ ឯកឧត្តម តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ តាមបណ្តារភូមិនាៗ ក្នុងស្រុកព្រះនេត្រព្រះ ។
តបតាមសកម្មភាពខាងលើ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយ រីករាយ នឹងដឹងគុណបំផុត ដល់ ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះនេត្រព្រះ ព្រមទាំងសហការី ដែលតែងតែរែកពន់ការលំការរបស់ប្រជាពលរដ្ឋ នឹងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ ។

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when CPP-ppspsd- ឃុំបុស្បូវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share