07/08/2026
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា ដឹកនាំក្រុមយុវជន សសយក ព្រឹទ្ធសភា ចូលរួមទស្សនៈកិច្ច សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ និងប្រវត្តិ ការកកើត សាងសង ព្រមទាំងស្នាដៃ នៃវិមានឈ្នះឈ្នះ។ ឯកឧត្តម ឌី បញ្ញា បានមានប្រសាសន៏ប្រាប់ក្រុមយុវជន សសយក ព្រឹទ្ធសភា ដោយមានការខិតខំតស៊ូ មិនរារែក របស់សម្តេចអគ្គសេនាបតីតេជោ បង្កើតស្មារតីរំដោះជាតិពីប៉ុល ពត ទើបកម្ពុជាឈានតំណើរ នឹងការអភិវឌ្ឍន៍រីកចម្រើនមកទាល់សព្វថ្ងៃ។
#វិមានឈ្នះឈ្នះ
#នយោបាយឈ្នះឈ្នះ
#សន្តិភាពកម្ពុជា