12/08/2026
-នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦
-------------------------------------------------
🌺រដ្ឋបាលស្រុកវាលវែង លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងជាប្រធានគណ:បញ្ជាការឯកភាពស្រុកវាលវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងផ្នែកសន្តិសុខសាធារណៈក្នុងមូលដ្ឋានស្រុកវាលវែង
#ក្នុងឱកាសនេះដែរដោយមានការចូលរួម ៖ លោកវរសេនីយ៍ឯក គង់ បូណារ៉ាស៊ី នាយការិយាល័យ ដំណាងលោកស្នងការរង ទទួលទិសស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកអធិការ លោកអភិបាលរងស្រុក នាយរងការិយាល័យ លោក-លោកស្រីអធិការរង នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ មន្ត្រីផ្នែកនិង មន្រ្ដីប៉ុស្តិ៍ សរុប ៣៩នាក់ ស្រី ០៦នាក់ ។