19/08/2026
រសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
នាងខ្ញុំ បានចូលរួមវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីប្រជាពលរដ្ឋ រៀបចំដោយ: ក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបាគង ។
វេទិកានេះបានរៀបចំឡើងនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប។