Dr lim sambath - លឹម សម្បត្តិ

Dr lim sambath - លឹម សម្បត្តិ welcome to my page sharing and caring

07/09/2026

រៀងរាល់ថ្ងៃចន្ទច្រៀងបទពង្សសាវតាខ្មែរ នាព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៦

#បាគងភូមិខ្ញុំ

ចូលរួម ក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារគណៈ កម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៅស្នងការដ្ឋាន...
04/09/2026

ចូលរួម ក្នុងកិច្ចប្រជុំ ជាមួយក្រុមការងារគណៈ កម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រួតពិនិត្យកន្លែងដកហូតសេរីភាព នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយ លោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ម្សិលមិញនេះ ។

03/09/2026

អនុវត្តតាមបទបញ្ជា របស់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្តីពីការត្រៀមរងចាំបទបញ្ជារ ចេញអន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណី មានជួបប្រទះគ្រោះថ្នាក់ ដោយទឹកជំនន់​ និងគ្រោះថ្នាក់ផ្សេងៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្លុក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចេញល្បាត និងណែនាំ បងប្អូនប្រជាពលរដ្ឋ ដែលមានកូនតូចៗ ត្រូវមានការប្រុងប្រយ័ត្ន ដោយសារបច្ចុប្បន្នជារដូវទឹកឡើង និងមានភ្លៀងខ្យល់ជាបន្តបន្ទាប់ ។

អនុវត្តតាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែកញ្ញា...
03/09/2026

អនុវត្តតាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីទទួលបាន ឯកសារ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ពីការិយាល័យជំនាញ ខ្ញុំបាទ បានធ្វើការប្រជុំណែនាំ និងបែងចែក ឯកសារខាងលើនេះ ជូនទៅតាមបណ្តារប៉ុស្តិ៍រដ្ឋបាលទាំង៨ និងផ្នែកជំនាញភ្លាមៗ ដើម្បីយកទៅរៀបចំចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ឆ្លើយតបចំពោះតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ អោយបានលឿនឆាប់រហ័ស និងតម្លាភាព នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង យើងនេះ។

អនុវត្តតាមការណែនាំ របស់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី សស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសា...
02/09/2026

អនុវត្តតាមការណែនាំ របស់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី សស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានត្រៀមរួចរាល់រងចាំបទបញ្ជារ ចុះអន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីមានជួបប្រទះបញ្ហាគ្រោះទឹកជំនន់​ និងគ្រោះថ្នាក់ផ្សេងៗទៀត នៅក្នុងមូលដ្ឋាន ។

ក្នុងស្មារតី ជួយគ្នា ក្នុងគ្រាជួបការលំបាក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ខ្ញុំបាទ ជាតំណាង លោកឧត្តមសេនីយ៍ទោ ...
01/09/2026

ក្នុងស្មារតី ជួយគ្នា ក្នុងគ្រាជួបការលំបាក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ ខ្ញុំបាទ ជាតំណាង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ដែលបានមកពីការចូលរួមចែករំលែក របស់ថ្នាក់ដឹកនាំ និងបងប្អូនមិត្តនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មកប្រគល់ជូន លោកវរសេនីយ៍ត្រី វ៉ៃ វណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស និងលោកអនុសេនីយ៍ឯក ដឹប គឹមឡុង នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ដើម្បីជួយ សម្រាលបន្ទុក ក្នុងគ្រួសារ និងបាននាំពាក្យ លោកឧត្តមសេនីយ៍ទោ ស្នងការ ផ្តាំសាកសួរសុខទុក្ខ និងជូនពរបងប្អូនទាំង០២រូប សូមអោយឆាប់ជាសះស្បើយ ផងដែរ ៕

អនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជ...
31/08/2026

អនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប និងក្នុងនាមខ្ញុំបាទ ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកប្រាសាទបាគង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ខ្ញុំបាទ បានរួមដំណើរជាមួយលោកជូន ភារុណ អភិបាលរងស្រុក និងជាអនុប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនស្រុក តំណាង លោក សូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកប្រាសាទបាគង នាំយកថវិកា មរណ:សង្គ្រោះចំនួន៨ លានរៀល របស់ គណ:កម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន មកប្រគល់ជូនគ្រួសារនៃសពអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន០២ គ្រួសារសព នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប÷

-គ្រួសារសពទី១/ឈ្មោះ ឡាច ភី ភេទស្រី អាយុ ៦៥ ឆ្នាំ ជាគ្រួសារពលី ក្រសួងការពារជាតិ នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានទទួលមរណភាព ដោយសាររោគគាពាធ ថវិកា០៤ លានរៀល។

-គ្រួសារសពទី២/ឈ្មោះ ចាន់ អាន ភេទប្រុស អាយុ ៦៨ ឆ្នាំ ជាគ្រួសារពិការ ក្រសួងការពារជាតិ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលមរណភាព ដោយសារ ឆក់ខ្សែរភ្លើង ថវិកា០៤ លានរៀល។

នៅក្នុងឱកាស ដ៏សែនក្រៀមក្រំបំផុតនេះ ក្រុមការងារ ក៏បានអាននូវលិខិត ចូលរួមមរណទុក្ខ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ៕

ដឹកនាំ កម្លាំងប្រជុំជួរ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦នេះ នៅអធិការដ្ឋាននគរបាល...
31/08/2026

ដឹកនាំ កម្លាំងប្រជុំជួរ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦នេះ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។

31/08/2026

រៀងរាល់ថ្ងៃចន្ទច្រៀងបទពង្សសាវតាខ្មែរ នាព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៦

#បាគងភូមិខ្ញុំ

លេខទូរសព្ទ Hotline សម្រាប់ទំនាក់ទំនងមក នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៨ និងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ២៤/២៤ម៉ោង
30/08/2026

លេខទូរសព្ទ Hotline សម្រាប់ទំនាក់ទំនងមក នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៨ និងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ២៤/២៤ម៉ោង

Address

Siem Reap
Siem Reap
171212

Telephone

+855719999507

Website

Alerts

Be the first to know and let us send you an email when Dr lim sambath - លឹម សម្បត្តិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share