រដ្ឋបាលស្រុកសូទ្រនិគម/Soutrnikom district Administration

  • Home
  • Cambodia
  • Siem Reap
  • រដ្ឋបាលស្រុកសូទ្រនិគម/Soutrnikom district Administration

រដ្ឋបាលស្រុកសូទ្រនិគម/Soutrnikom district Administration រដ្ឋបាលស្រុកសូទ្រនិគម ផ្តល់សេវាសាធារណៈ
(1)

 #សេចក្តីក្រើនរំលឹក ស្តីពីការបង្ការការកើតមានជំងឺពងបែក ដៃ ជើង និងមាត់ព័ត៌មានលម្អិតសូមអានខ្លឹមសារខាងក្រោម #រដ្ឋបាលស្រុកសូទ...
22/08/2026

#សេចក្តីក្រើនរំលឹក ស្តីពីការបង្ការការកើតមានជំងឺពងបែក ដៃ ជើង និងមាត់

ព័ត៌មានលម្អិតសូមអានខ្លឹមសារខាងក្រោម

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

 #សេចក្ដីជូនដំណឹងបន្ថែម អំពីស្ថានភាពធាតុអាកាសក្នុងខេត្តសៀមរាបព័ត៌មានលម្អិតសូមអានខ្លឹមសារខាងក្រោម #រដ្ឋបាលស្រុកសូទ្រនិគម ...
22/08/2026

#សេចក្ដីជូនដំណឹងបន្ថែម អំពីស្ថានភាពធាតុអាកាសក្នុងខេត្តសៀមរាប

ព័ត៌មានលម្អិតសូមអានខ្លឹមសារខាងក្រោម

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

វគ្គផ្សព្វផ្សាយ និងតម្រង់ទិសអាជីព សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសំរោង និងវិទ្យាល័យដំដែក ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត...
19/08/2026

វគ្គផ្សព្វផ្សាយ និងតម្រង់ទិសអាជីព សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសំរោង និងវិទ្យាល័យដំដែក ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម បានចូលរួមវគ្គផ្សព្វផ្សាយ និងតម្រង់ទិសអាជីព សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសំរោង និងវិទ្យាល័យដំដែក ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោក បណ្ឌិត ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានពហុបច្ចេកទេសអង្គរ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប លោក ផឹក សុធារ៉ា នាយកប្រតិបត្តិធនាគារ ABA សាខាស្រុកសូទ្រនិគម ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

15/08/2026
14/08/2026
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ(Online)នៅការិយាល័យច្រកចេញចូលតែមួយស្រុកសូទ្រនិគម ខេត្តសៀមរាប...
13/08/2026

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ(Online)នៅការិយាល័យច្រកចេញចូលតែមួយស្រុកសូទ្រនិគម ខេត្តសៀមរាប

រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ឃុន វុន អភិបាលរងស្រុក តំណាងលោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការស្នើសុំសេវាតាមប្រព័ន្ធអនឡាញ (Online) នៅការិយាល័យច្រកចេញចូលតែមួយស្រុកសូទ្រនិគម ។ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យជំនាញ ចំណុះរដ្ឋបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំទាំង១០ នៃស្រុកសូទ្រនិគម ។

ប្រភេទសេវារដ្ឋបាលផ្ដល់ជូនតាមប្រព័ន្ធអនឡាញ (Online) មានចំនួន ០៩សេវា រួមមាន៖

១. ការងារនីត្យានុកូលកម្ម ចំនួន ០៣សេវា ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ

២. ការងារអត្រានុកូលដ្ឋាន ចំនួន ០៣សេវា ៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់ កំណើត សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់ អាពាហ៍ពិពាហ៍ និងសេចក្តី ចម្លងសំបុត្រមរណភាព ឬសេចក្តីចម្លងសំបុត្របញ្ជាក់មរណភាព។

៣. វិស័យទេសចរណ៍ ចំនួន ០៣សេវា ៖ ការស្នើសុំបើកថ្មី ការស្នើសុំបន្តសុពលភាព និងការស្នើសុំប្តូរម្ចាស់ ចំពោះអាជីវកម្មផ្ទះសំណាក់ចាប់ពី ០៨បន្ទប់ចុះក្រោម ។

ការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) តាមរយៈគេហទំព័រ https://onlinedmk.owso.gov.kh

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

ដាំកូនឈើតំបន់ព្រៃលិចទឹកលើផ្ទៃដីសរុប ១៨០០០ម៉ែត្រការ៉េ កូនឈើចំនួន ៥០០ដើម មានកូនដើមរាំង និងផ្ទូល នៅភូមិថ្នល់ដាច់ខាងកើត ឃុំក...
13/08/2026

ដាំកូនឈើតំបន់ព្រៃលិចទឹកលើផ្ទៃដីសរុប ១៨០០០ម៉ែត្រការ៉េ កូនឈើចំនួន ៥០០ដើម មានកូនដើមរាំង និងផ្ទូល នៅភូមិថ្នល់ដាច់ខាងកើត ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប

ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក តាន់ សុភ័ក្រ្ត អភិបាលរងស្រុក តំណាងលោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមដាំកូនឈើតំបន់ព្រៃលិចទឹកលើផ្ទៃដីសរុប ១៨០០០ម៉ែត្រការ៉េ កូនឈើចំនួន ៥០០ដើម មានកូនដើមរាំង និងកូនដើមផ្ទូល ដោយមានការចូលរួមពី លោកស្រីប្រធានក្រុកប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក លោកស្រី នាយរងរដ្ឋបាលសាលាស្រុក លោក លោកស្រី ការិយាល័យចំណុះ ជំនាញជុំវិញស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្នល់ដាច់ខាងកើត ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ។

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ចំនួន១ខ្នង ២ជាន់ ស្មើ ៦បន្ទប់ បន្ទប់ទឹក ៤បន្ទប់ និង របងព័ទ្ធជុំវិញបរិវេណសាលា ស្ថិតនៅក្...
12/08/2026

ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ចំនួន១ខ្នង ២ជាន់ ស្មើ ៦បន្ទប់ បន្ទប់ទឹក ៤បន្ទប់ និង របងព័ទ្ធជុំវិញបរិវេណសាលា ស្ថិតនៅក្នុងសាលាបឋមសិក្សាដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ចំនួន១ខ្នង ២ជាន់ ស្មើ ៦បន្ទប់ បន្ទប់ទឹក ៤បន្ទប់ និង របងព័ទ្ធជុំវិញបរិវេណសាលា ស្ថិតនៅក្នុងសាលាបឋមសិក្សាដំរីកូន ជាអំណោយរបស់សប្បុរសជនជនជាតិអាមេរិក តាមរយៈ លោក សោ រតន: តំណាងអង្គការអ្នកត្រួសត្រាយអង្គរ ដោយមានការចូលរួមពី លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក លោក លោកស្រីក្រុមការងារយុវជនស្រុក ព្រមទាំងសហការីអង្គការត្រួសត្រាយអង្គរ លោកនាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ ក្នុងឃុំពពេល សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីតាំងសាលាបឋមសិក្សាដំរីកូន ស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងពិធីនេះផងដែរ អង្គការអ្នកត្រួសត្រាយអង្គរបានផ្តល់វត្ថុអនុស្សាវរីយ៍ សារុងចំនួន ១ក្នុង១នាក់។

#រដ្ឋបាលស្រុកសូទ្រនិគម
#សូទ្រនិគមស្រុកខ្ញុំ
#អរគុណសន្តិភាព

កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុកសូទ្រនិគម អាណត្តិទី៤ ប្រចាំខែកក្កដា ឆ្នាំ២០២៦ព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយ...
04/08/2026

កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុកសូទ្រនិគម អាណត្តិទី៤ ប្រចាំខែកក្កដា ឆ្នាំ២០២៦

ព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុកសូទ្រនិគម អាណត្តិទី៤ ប្រចាំខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក ។

ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីឃុំទាំង១០ឃុំ នៅសាលប្រជុំសាលាស្រុកសូទ្រនិគម។

#រដ្ឋបាលស្រុកសូទ្រនិគម
#សូទ្រនិគមស្រុកខ្ញុំ
#អរគុណសន្តិភាព

សកម្មភាពកូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអជ្ញាធរមូលដ្ឋាន បានចុះសម្អាតបរិស្ថាន តាមដងផ្លូវសាធារណៈ (ផ្លូវជាតិលេខ៦) ក្ន...
04/08/2026

សកម្មភាពកូនៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអជ្ញាធរមូលដ្ឋាន បានចុះសម្អាតបរិស្ថាន តាមដងផ្លូវសាធារណៈ (ផ្លូវជាតិលេខ៦) ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប🌳

#រដ្ឋបាលស្រុកសូទ្រនិគម
#អរគុណសន្តិភាព
#សូទ្រនិគមស្រុកខ្ញុំ

Address

National Road 6A
Siem Reap

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកសូទ្រនិគម/Soutrnikom district Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share