26/08/2026
រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម តាក វណ្ណថា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ជាសមាជិកគណ:កម្មការទី៩ និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន បានអញ្ជើញចូលរួមជាមួយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Rana Shamaila សមាជិកសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាប៉ាគីស្ថាន-កម្ពុជា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ ។