មន្ទីរទេសចរណ៍ខេត្តស្វាយរៀង Svay Rieng department of tourism

  • Home
  • Cambodia
  • Svay Rieng
  • មន្ទីរទេសចរណ៍ខេត្តស្វាយរៀង Svay Rieng department of tourism

មន្ទីរទេសចរណ៍ខេត្តស្វាយរៀង Svay Rieng department of tourism Dot.Svay rieng

04/08/2026

របៀបនៃការស្នើសុំសេវាតាមរយៈប្រព័ន្ធអនឡាញ នៅការិយាល័យកិច្ចការច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ
តំណភ្ជាប់សម្រាប់ចូលទៅកាន់ប្រព័ន្ធ៖

Web site created using create-react-app

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ​ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការង...
04/08/2026

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ​ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ស្តីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញ ចូលតែមួយខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង
Vann Sarath

នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាស្តីពី «ការជំរុញកា...
01/08/2026

នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាស្តីពី «ការជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់គោលដៅទេសចរណ៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា» នៅសណ្ឋាគារ បាយ័ន អេរ៉ា សៀមរាប និងបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ដើម្បីចែករំលែកទស្សនៈពាក់ព័ន្ធនឹងការតភ្ជាប់ និងអភិវឌ្ឍគោលដៅទេសចរណ៍។ សិក្ខាសាលាបានបិទបញ្ចប់ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង និងសហការី បានអញ្ជើញចូលរួមវេទិកាជាតិលើកទី...
01/08/2026

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង និងសហការី បានអញ្ជើញចូលរួមវេទិកាជាតិលើកទី១ ស្តីពី «ការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងឱកាសនោះ មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បាននាំយកផលិតផល និងវត្ថុអនុស្សាវរីយ៍ប្រចាំខេត្ត ដូចជា អំបុក កាបូបកញ្ជូច និងសិប្បកម្មរូបកូនសត្វ ទៅដាក់តាំងបង្ហាញនៅសណ្ឋាគារសុខាសៀមរាប ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ និងលើកកម្ពស់ផលិតផលទេសចរណ៍របស់ខេត្តស្វាយរៀង។
មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង
Vann Sarath

01/08/2026
28/07/2026
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ​លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ...
28/07/2026

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ​លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង
Vann Sarath

នាព្រឹកថ្ងៃទី២៥  ខែកក្កដា ឆ្នាំ២០២៦ ​ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រស...
25/07/2026

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ​ លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហេីយចំនួន​ ១៣៨ភូមិ ស្មើនឹង ១២៩,៥៩៥បណ្ណ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។
#រៀបចំទ្បើងនៅសាលាស្រុករមាសហែក​
មន្ទីរទេសចរណ៍ ខេត្តស្វាយរៀង
Vann Sarath

Address

Svay Rieng

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តស្វាយរៀង Svay Rieng department of tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category