មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province

  • Home
  • Cambodia
  • Takeo
  • មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province

មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province This is the official page of the Department of Women's Affairs Takeo, Cambodia.

លោកស្រី ប៉ាន សុភារ័ត្ន ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកបានចូលរួមពិធី "ប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត វិទ្យាស្ថានពហុបច្...
01/08/2026

លោកស្រី ប៉ាន សុភារ័ត្ន ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកបានចូលរួមពិធី "ប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ"!!!
===================

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប៉ាន សុភារ័ត្ន ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកបានចូលរួមពិធី "ប្រគលសញ្ញាបត្រ ដល់សិស្សនិស្សិត វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ" ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីប្រគល់សញ្ញាបត្រធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ សមាសភាពអញ្ជើញចូលរួមមាន ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី រដ្ឋបាលក្រុង-ស្រុក លោក លោកស្រី នាយកវិទ្យាល័យទូទាំងខេត្ត អង្គការដៃគូ និងសិស្សនិស្សិតសរុបចំនួនប្រមាណ ៦២០នាក់៕

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមកិច្ចប្រជុំប្រចាំឆមាសស្ដីពី"វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃក...
31/07/2026

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមកិច្ចប្រជុំប្រចាំឆមាសស្ដីពី"វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីជាមួយដៃគូរពាក់ព័ន្ធ"!!!
=================

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២ រោចខែទុតិយាសាឍ ឆ្នាំមមីអា អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមកិច្ចប្រជុំប្រចាំឆមាសស្ដីពី"វឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីជាមួយដៃគូរពាក់ព័ន្ធ"ស្ថិតក្រោមអធិបតីភាពលោកជំទាវគង់សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

កិច្ចប្រជុំធ្វើឡើងនៅទីស្ដីការក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា មន្ត្រីជាន់ខ្ពស់របស់ក្រសួង លោកស្រីប្រធាន-អនុប្រធានមន្ទីរកិច្ចការនារីខេត្តចំនួន ១១ និងតំណាងដែលអញ្ជើញមកពីសមាគមដៃគូអភិវឌ្ឍន៍វិស័យឯកជននិងអង្គការសង្គមស៊ីវិល អ្នកចូលរួមសរុបចំនួន ៤៩ នាក់ ស្រី ៣៥នាក់៕

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី នៃមន្ទីរកិច្ចក...
31/07/2026

លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមសិក្ខាសាលាស្ដីពី"ការផ្សព្វផ្សាយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធ Online Zoom"!!!
===============

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦លោកស្រី អន សារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវរួមជាមួយលោកស្រីប្រធានការិ. អនុប្រធានការិ. និងមន្ត្រី នៃមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមសិក្ខាសាលាស្ដីពី"ការផ្សព្វផ្សាយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធ Online Zoom" ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

សិក្ខាសាលារៀបចំធ្វើឡើងនៅសណ្ឋាគារ SOKHA HOTEL និងសិក្ខាកាមចូលរួមមកបណ្ដារគ្រប់ក្រសួងស្ថាប័ន ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញសរុបចំនួន១០០០នាក់/ហ្សូម៕

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិ...
31/07/2026

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តតាកែវ !!!
=============

ខេត្តតាកែវ៖ នៅព្រឹកសុក្រ ២ ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ រួមជាមួយលោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី ៤ រូបនៃមន្ទីរកិច្ចការនារីខេត្តតាកែវ បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពលោកជំទាវ កិម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តតាកែវ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត និងមានការអញ្ជើញចូលរួមដោយ លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តតាកែវ សរុប ២១ នាក់ ស្រី ១៦នាក់៕

31/07/2026

លោកស្រី ឡុង បូណារ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាននៅមន្ទីរកិច្ចការនារីខេត្តតាកែវ !!!

#មន្ទីរកិច្ចការនារីខេត្តតាកែវ

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្ល...
30/07/2026

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនក្រោមប្រធានបទ " រួមគ្នាឆ្លើយតបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត " !!!
============

ខេត្តតាកែវ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោចខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនក្រោមប្រធានបទ " រួមគ្នាឆ្លើយតបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត " នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ទិវាប្រារព្ធធ្វើឡើងស្ថិតក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ន ដារាសម្បត្តិ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ មេបញ្ជាការកងកម្លាំងនាយក នាយករងការិយាល័យចំណុះឲ្យរដ្ឋបាលខេត្ត មន្ទីរសាខាជំនាញ អង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងសិស្សានុសិស្សជាច្រើនរូបផងដែរ៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភា...
30/07/2026

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានចូលរួម"ពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មាធិការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកសំរោង ខេត្តតាកែវ"!!!
============

ខេត្តតាកែវ៖ (ស្រុកសំរោង) នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានចូលរួម"ពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មាធិការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកសំរោង ខេត្តតាកែវ" ស្ថិតក្រោមអធិបតីភាព លោកស្រី ឡុង បូណារេតអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ។

ពិធីប្រកាសធ្វើឡើងនៅសាលាស្រុកសំរោង ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ត្រីរាជការ សាលាស្រុកសំរោង លោកស្រីអនុប្រធាន និងសមាជិកា សមាគមនារីខេត្ត លោកស្រីប្រធានអនុប្រធាន អនុសាខាសមាគមនារីក្រុង-ស្រុក៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ
#សមាគមនារីខេត្តតាកែវ
#ស្រុកសំរោង

មន្ទីរកិច្ចការនារីខេត្តតាកែវបានបើកកិច្ចប្រជុំស្តីពីការងារចាំបាច់មួយចំនួន !!!============ខេត្តតាកែវ៖ រសៀលថ្ងៃពុធ ១៥កើត ខែ...
29/07/2026

មន្ទីរកិច្ចការនារីខេត្តតាកែវបានបើកកិច្ចប្រជុំស្តីពីការងារចាំបាច់មួយចំនួន !!!
============

ខេត្តតាកែវ៖ រសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តតាកែវបានបើកកិច្ចប្រជុំស្តីពីការងារចាំបាច់មួយចំនួន ដែលស្ថិតក្រោមអធិបតីភាពលោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីបម្រើការក្នុងមន្ទីរសរុប ២៩នាក់ ស្រី ២៥ នាក់៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមវិធីប្រកាសសមាសភាព និងកិច្ចប្រជុំរៀបចំរបាយការណ៍ សូចន...
29/07/2026

លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមវិធីប្រកាសសមាសភាព និងកិច្ចប្រជុំរៀបចំរបាយការណ៍ សូចនាកររបស់ក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តតាកែវ !!!
============

ខេត្តតាកែវ៖ ព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី យឹម ភារី អនុប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវបានអញ្ជើញចូលរួមពិធីប្រកាសសមាសភាព និងកិច្ចប្រជុំរៀបចំរបាយការណ៍ សូចនាកររបស់ក្រុមប្រឹក្សា សកម្មភាពជនពិការខេត្តតាកែវ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកស្រី ឡុង បូណារេត អភិបាលរងនៃគណអភិបាលរងខេត្ត និងជាប្រធានគណកម្មការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ កងកម្លាំង មន្ទីរសាខាជំនាញ និងថ្នាក់ដឹកនាំក្រុង ស្រុកទាំង១០ផងដែរ៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភា...
28/07/2026

លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានចូលរួមពិធី"ប្រកាសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ"!!!
============

ខេត្តតាកែវ៖ រសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណះកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានចូលរួមពិធី"ប្រកាសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ" ស្ថិតក្រោមអធិបតីភាព លោកស្រី ឡុង បូណារេតអភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ។

ពិធីប្រកាសធ្វើឡេីងនៅមន្ទីរវប្បធម៌វិចិត្រ និងសិល្បៈខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាមន្រ្តីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ លោកស្រីអនុប្រធាន និងសមាជិកា សមាគមនារីខេត្ត លោកស្រីប្រធានអនុប្រធាន អនុសាខាសមាគមនារីក្រុង-ស្រុក៕

#មន្ទីរកិច្ចការនារីខេត្តតាកែវ
#សមាគមនារីខេត្តតាកែវ
#មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ

Address

Takeo
Takeo

Opening Hours

Monday 08:00 - 16:30
Tuesday 08:00 - 16:30
Wednesday 08:00 - 16:30
Thursday 08:00 - 16:30
Friday 08:00 - 16:30

Telephone

+85532931258

Website

Alerts

Be the first to know and let us send you an email when មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរកិច្ចការនារី ខេត្ដតាកែវ Department of Women's Affairs Takeo Province:

Shortcuts

Share