07/07/2021
អបអរសាទរខួបទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨~ ៧ កក្កដា ២០២១)
--
ប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូសម្រេចបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី៣២របស់ខ្លួននៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
ព្រឹត្តិការណ៍នៅឆ្នាំ២០០៨ នោះដែរ គឺជាមេរៀនដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយគ្រប់កាលៈទេសៈ ឲ្យតៀមខ្លួនក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាព និងកេរមរតកដូនតាខ្មែរ ។ លើសពីនេះទៅទៀត ថ្ងៃនេះយើងក៏រំលឹកទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងភាពអង់អាចក្លាហានរបស់កងកម្លាំងការពារទឹកដីដែលជាសរមភូមិមុខ ក្នុងការប្រកាន់ជំហរលើដំណោះស្រាយដោយសន្តិវិធី បន្តឈរការពារមរតកមិនអាចកាត់ថ្លៃបានមួយនេះ។
ក្នុងនាមជាប្រជាជាតិខ្មែរ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងចងចាំមិនភ្លេចនូវបេសកកម្មដ៏ថ្លៃថ្លា និងមានអត្ថន័យជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា។ ស្មារតីសេ្នហាជាតិ និងការចូលរួមសាមគ្គីគ្នា ជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈដែលជាកម្លាំងសមរភូមិក្រោយ គឺជាការចូលរួមដោយខានមិនបានក្នុងស្មារតីមហាគ្រួសារខ្មែរ។ រួមគ្នាថែរក្សាការពារសម្បត្តិមរតកដូនតាយើងទាំងអស់គ្នា។
#ប្រាសាទព្រះវិហារ
#បេតិកភណ្ឌពិភពលោក