Chhoeung Chamreun ឈឿង ចំរើន

Chhoeung Chamreun ឈឿង ចំរើន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chhoeung Chamreun ឈឿង ចំរើន, Abuja.

19/08/2026

ជីវិតត្រូវតែមានការតស៊ូ ( ដើមឈើដែល វេទនាជាងគេ)

កិច្ចប្រជុំត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៩ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
10/08/2026

កិច្ចប្រជុំត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៩ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ

ជំនួបទ្វេភាគី ស្មើមុខស្មើមាត់ ពេញស័ក្តិពេញយស
31/07/2026

ជំនួបទ្វេភាគី ស្មើមុខស្មើមាត់ ពេញស័ក្តិពេញយស

អបអរសាទរ ជម្រើសជាតិបាល់ទះ កម្ពុជាឈ្នះពានលើកទី1 ក្នុងប្រវត្តិសាស្ត្រ🇰🇭❤️🙏🏻🏆🎉
19/07/2026

អបអរសាទរ ជម្រើសជាតិបាល់ទះ កម្ពុជាឈ្នះពានលើកទី1 ក្នុងប្រវត្តិសាស្ត្រ🇰🇭❤️🙏🏻🏆🎉

គ្រាប់ដែលចោសៀម បានប្រើសម្រាប់ឈ្លានពានដីខ្មែរ
27/06/2026

គ្រាប់ដែលចោសៀម បានប្រើសម្រាប់ឈ្លានពានដីខ្មែរ

មនុស្សជាច្រើនគិតថាប្រទេសមួយអាចរលំដោយសារសង្គ្រាម ការឈ្លានពាន ឬសត្រូវខ្លាំងជាង ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថាប្រទេសភាគច្រើ...
21/06/2026

មនុស្សជាច្រើនគិតថាប្រទេសមួយអាចរលំដោយសារសង្គ្រាម ការឈ្លានពាន ឬសត្រូវខ្លាំងជាង ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញថាប្រទេសភាគច្រើនមិនបានដួលនៅថ្ងៃដែលសត្រូវវាយចូលទេ ប្រទេសចាប់ផ្តើមដួលនៅថ្ងៃដែលប្រជាជនអស់ជំនឿលើយុត្តិធម៌ អស់ជំនឿលើច្បាប់ និងអស់ជំនឿលើអនាគត។ អំណាចដែលរឹងមាំពិតប្រាកដមិនមែនកើតចេញពីកម្លាំងបញ្ជា ឬការគ្រប់គ្រងដោយភាពភ័យខ្លាចទេ អំណាចពិតកើតចេញពីការឈ្នះចិត្តរាស្ត្រ។ បើអ្នកដឹកនាំអាចរក្សាទឹកចិត្តរាស្ត្របាន គឺស្មើនឹងរក្សាគ្រឹះនៃនគរបាន តែបើចិត្តរាស្ត្រវិបត្តិ នគរទាំងមូលក៏ចាប់ផ្តើមរង្គោះរង្គើ។ រាស្ត្រមិនទាមទារឱ្យអ្នកដឹកនាំល្អឥតខ្ចោះទេ រាស្ត្រគ្រាន់តែចង់ឃើញថាច្បាប់ត្រូវបានអនុវត្តប្រកបដោយសមភាព យុត្តិធម៌នៅតែមាន និងពលរដ្ឋតូចតាចនៅមានទីឈរនៅក្នុងសង្គម។ ពេលប្រជាជនជឿថាការខិតខំអាចផ្លាស់ប្តូរជីវិតបាន ពួកគេមិនខ្លាចអត់ធ្មត់នឹងការលំបាកទេ តែពេលមនុស្សចាប់ផ្តើមជឿថាច្បាប់គ្រាន់តែការពារអ្នកមានអំណាច អំពើអយុត្តិធម៌គ្មានអ្នកទទួលខុសត្រូវ ហើយអនាគតត្រូវបានបិទចំពោះមនុស្សសាមញ្ញ នោះគ្រោះថ្នាក់ពិតប្រាកដកើតឡើង។ សង្គ្រាមជាមួយសត្រូវខាងក្រៅ គេអាចនៅមើលឃើញទីហាន ឃើញអាវុធ ឃើញព្រំដែន និងឃើញគ្រោះថ្នាក់ ប៉ុន្តែសង្គ្រាមនៅក្នុងចិត្តរាស្ត្រវាស្ងាត់ជាង ហើយគ្រោះថ្នាក់ជាង។ វាមិនផ្ទុះឡើងភ្លាមទេ វាចាប់ផ្តើមពីការអស់សង្ឃឹមបន្តិចម្តងៗ ពីការស្ងៀមស្ងាត់ ពីការមិនចង់និយាយ ពីការមិនចង់ចូលរួម និងពីការមិនជឿថាសំឡេងរបស់ខ្លួនអាចផ្លាស់ប្តូរអ្វីបាន។ នគរមួយមិនខ្លាំងដោយសារអាគារខ្ពស់ ផ្លូវធំ ឬពាក្យស្លោកពិរោះៗតែមួយមុខទេ នគរខ្លាំងដោយសាររាស្ត្រមានជំនឿថាខ្លួនមិនត្រូវបានបោះបង់ចោល នគរខ្លាំងដោយសារពលរដ្ឋសាមញ្ញមានអារម្មណ៍ថាប្រទេសនេះក៏ជារបស់ខ្លួន។ ដូច្នេះអ្នកដឹកនាំ និងអ្នកនយោបាយគ្រប់នីតិកាល គួរកុំប្រឹងបក់ផ្សែង ត្រូវពន្លត់ភ្លើង កុំដោះស្រាយតែរូបភាពខាងក្រៅ ត្រូវមើលដោយរិះគន់នូវឫសគល់នៃវិបត្តិ។ ភ្លើងដែលគួរឱ្យខ្លាចបំផុតមិនមែនជាភ្លើងដែលឆេះលើដីទេ តែជាភ្លើងដែលឆេះនៅក្នុងចិត្តរាស្ត្រ។ ដំណោះស្រាយមិនមែនជារឿងស្មុគស្មាញរហូតដល់ធ្វើមិនបាននោះទេ វាចាប់ផ្តើមពីរឿងសាមញ្ញបំផុតនោះគឺធ្វើឱ្យច្បាប់មានតម្លាភាព មានអ្នកទទួលខុសត្រូវ មិនថាជាអ្នកតូច ឬក៏អ្នកធំ។ មន្ត្រីដែលបម្រើរាស្ត្រត្រូវបានលើកទឹកចិត្ត មន្ត្រីដែលធ្វើបាបរាស្ត្រត្រូវបានដកចេញ ហើយត្រូវទទួលទោសទណ្ឌដោយពិតប្រាកដ។ សេវាសាធារណៈមិនពុករលួយត្រូវតែលឿនរហ័ស និងគ្មានការរអាក់រអួល។ ការត្អូញត្អែររបស់ប្រជាពលរដ្ឋត្រូវមានអ្នកស្តាប់ និងមានលទ្ធផល មិនមែនរសាត់ទៅតាមខ្យល់នោះទេ។ ពេលរដ្ឋស្តាប់រាស្ត្រហើយផ្តល់ដំណោះស្រាយ រាស្ត្រក៏ចាប់ផ្តើមជឿលើរដ្ឋវិញ។ ស្តាប់អ្នកលក់ដូរតាមផ្លូវ ស្តាប់កម្មករ កសិករ គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីតូចតាច និងយុវជន។ ចំណុចសំខាន់មួយទៀតគឺត្រូវកុំយល់ញាតិរហូតឃ្លាតច្បាប់។ ប្រទេសមួយមិនអាចរឹងមាំបានទេ បើច្បាប់បត់ទៅតាមឈ្មោះ តាមតំណែង បក្សពួក ឬខ្សែស្រឡាយ។ អ្វីដែលបំផ្លាញទឹកចិត្តរាស្ត្រខ្លាំងបំផុតមិនមែនភាពក្រីក្រទេ ប៉ុន្តែជាការមើលឃើញថាអ្នកខ្លះខុសហើយនៅតែរួចខ្លួន ហើយបន្តធ្វើខុសទៀតនៅតែរួចខ្លួនទៀត។ បើចង់រក្សានគរ ត្រូវរក្សាទឹកចិត្តរាស្ត្រ បើចង់ឱ្យជាតិរឹងមាំ ត្រូវធ្វើឱ្យច្បាប់គួរឱ្យគោរព យុត្តិធម៌គួរឱ្យជឿ និងអនាគតគួរឱ្យសង្ឃឹម។ នៅថ្ងៃដែលរាស្ត្រអស់ជំនឿ នោះជាតិទាំងមូលនឹងចាប់ផ្តើមដើរចូលកលយុគ។ វិចារណកថានេះត្រូវបានរួមគ្នាតាក់តែងដោយខ្ញុំ រស់ សុធានី និងលោក គិន ភៀរ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ News Today NTTV។

រឿងដែលគួរធ្វើ ត្រូវតែធ្វើ តែបើធ្វើឱ្យហើយកាលពីម្សិលមិញ ប្រហែលជាលទ្ធផលល្អជាងថ្ងៃស្អែក
21/06/2026

រឿងដែលគួរធ្វើ ត្រូវតែធ្វើ តែបើធ្វើឱ្យហើយកាលពីម្សិលមិញ ប្រហែលជាលទ្ធផលល្អជាងថ្ងៃស្អែក

(កំពត)៖ សាលា​ដំបូង​ខេត្ត​កំពត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចេញប្រកាសព័ត៌មានដោយបញ្ជាក់ពីចំណាត់ការជ.....

05/06/2026
05/06/2026

Canal Bridge Cross-Section Engineering

A detailed technical schematic showing bridge foundations, canal flow management, drainage systems, scour protection, and structural support elements used in modern civil engineering projects.

Related Hashtag :

Address

Abuja

Alerts

Be the first to know and let us send you an email when Chhoeung Chamreun ឈឿង ចំរើន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Chhoeung Chamreun ឈឿង ចំរើន:

Shortcuts

Share